Jump to content

ការពិភាក្សាអំពីចំណាត់ថ្នាក់ក្រុម:អ្នកចម្រៀងខ្មែរ

Page contents not supported in other languages.
ពីវិគីភីឌា

ជម្រាបសួរ! ខ្ញុំបាទឈ្មោះ ម៉ា ច័ន្ទបញ្ញា។ សព្វថ្ងៃខ្ញុំបាទ ជានិស្សិតផ្នែក តុបតែងនិងរចនា ឆ្នាំទី២ នៃមហាវិទ្យាល័យស៊ីតិក។ ក្រៅពីការងារនៅសាលា ខ្ញុំក៏ជាសមាជិកទ្រទ្រង់នៃសមាគម ស៊ីន ស៊ីសាមុត ដែលដឹកនាំដោយ លោក ស៊ីន ច័ន្ទឆាយា មួយរូបផងដែរ។

ខ្ញុំបាទបានឃើញ ចំណាត់ក្រុមនេះ ពិតជារីករាយណាស់ និងសាទរមែនទែនចំពោះការបង្ហោះឡើង នូវឈ្មោះ និងប្រវត្តិសិល្បករខ្មែរ។ ទោះជាពុំទាន់មាន គ្រប់គ្នាក៏ដោយ ក៏ប៉ុន្តែ ខ្ញុំបានឃើញមានការគាំទ្រមួយចំនួននូវអត្ថបទអំពីពួកគាត់ហើយ ក៏ប៉ុន្តែជាយោបល់ពីខ្ញុំបាទ ខ្ញុំបាទសូមឲ្យអ្នកភិបាល ឬអ្នកគ្រប់គ្រងចំណាត់ក្រុមនេះ មេត្តាជួយដាក់ថា«ក្រុមអ្នកសិល្បៈខ្មែរ»វិញ ដោយមូលហេតុថា ក្នុងនោះ ខ្ញុំបាទ បានប្រទះឃើញ នាមរបស់អ្នកសិល្បៈខ្លះ មិនមែនតែជាអ្នកចម្រៀងនោះទេ តែក៏មានជាសិល្បៈករតារាភាពយន្ត ឬតារាសម្ដែងផងដែរ។ ដូច្នេះ កាលបើយើងដាក់ថា «ក្រុមអ្នកចម្រៀងខ្មែរ» ដូចជាចាកប្រធានចំណាត់ក្រុមបន្តិច។

បើមិនដូច្នោះ ខាងអភិបាល ឬខាងប្រធានក្រុម​ មេត្តាជួយបង្កើតក្រុមមួយទៀតដោយ ដាក់ថា «ក្រុមតារាភាពយន្តខ្មែរ» រួចរំលែកឈ្មោះពួកគាត់ទាំងនោះចូលទៅក្នុងនោះវិញ។

សូមអរគុណចំពោះការយកចិត្តទុកដាក់នូវការពីភាក្សារបស់ខ្ញុំមួយនេះ។ ខ្ញុំបាទសូមអធ្យាស្រ័យទុកជាមុន បើសិនជាបែបបទដែលខ្ញុំបាទបានសូមនេះ ខុសពីលក្ខខណ្ឌ នៃការរៀបចំរបស់វីគី។

ដោយក្ដីគោរព

សួស្តី

[កែប្រែ]

អរគុណចំពោះការយកចិត្តទុកដាក់លើវិគីភីឌាភាសាខ្មែរ។ ខ្ញុំក៏គិតដូចលោក/លោកស្រី ដែរ។ ខ្ញុំនឹងកែ ឬ បន្ថែម។​--T-Rithy ម៉ោង១០:១៥ ថៃ្ងព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០១១ (UTC)