Jump to content

ការពិភាក្សា:កម្ពុជាប្រជាធិបតេយ្យ

Page contents not supported in other languages.
ពីវិគីភីឌា



នួន ជា គឺជាអតីតនិស្សិតច្បាប់នៅទីក្រុងបាងកក​ និងជាអតីត​ សមាជិក​​​ គណបក្សកុម្មុយនិស្តថៃ។ក្រោយមកគាត់ក្លាយជាបង ​​​​​​​ ​ធំ​​ទី២ នៃបក្សកុម្មុយនិស្តកម្ពុជាមានតួនាទីជាប្រធានសភាតំណាង​ ប្រជាជនក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក្លាយជានាយករដ្ឋ​មន្ត្រី​​បណ្តោះ​អាសន្នមួយរយះពេលជំនួស ប៉ុល ពត នៅខែ កញ្ញា ឆ្នាំ១៩៧៦ ។​បច្ចុប្បន្នរស់នៅក្នុងតំបន់ប៉ៃលិន។


សុន សេន អតីតនិស្សិតទស្សនវិជ្ជានៅសាលាស័របោន(Sorbonne)។​ នៅក្នុងអំឡុងតស៊ូវាយប្រឆាំងនិឹងរបបសាធារណរដ្ឋរបស់ លន់​នល់ សុន សេន មានតួនាទីជាអគ្គមេបញ្ជាការកងទ័ព ហើយក្រោយមកនៅ​ក្នុង​របបកម្ពុជាប្រជាធិបតេយ្យ សុន សេន មានតួនាទីជា​ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្រ្តី ក្រសួងការពារជាតិ និងជាអ្នកទទួលខុសត្រូវ ខ្ពស់លើបញ្ហាសន្តិសុខរបស់កម្ពុជាប្រជាធិបតេយ្យ។​សុន សេន និង ក្រុមគ្រូសារ របស់ខ្លួនត្រូវបាន ប៉ុល ពត បញ្ជាអោយកងឈ្លបសម្លាប់នៅឆ្នាំ ១៩៩៧។

តាម៉ុក អតីតគ្រូបង្រៀនភាសាបាលី កាន់តួនាទីជាបន្តបន្ទាប់ពីប្រធាន​ភូមិភាគ​និរតី និងនៅខែមីនាឆ្នាំ ១៩៧៦ គាត់ត្រូវបានជ្រើសរើស​អោយ​ធ្វើ​ជាអនុប្រធានសភាតំណាងប្រជាជន និងក្រោយមកជាអនិប្រធានទី២ នៃការិយាល័យអចិន្រ្តៃយ៍នៃគណះកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្ត​កម្ពុជា ជំនួស សោ ភឹម។ តាម៉ុក បានជាប់ឃុំឃាំងបណ្តោះអាសន្ននៅតុលាការយោធា​ពីខែ​មីនា​ ឆ្នាំ១៩៩៩ រហូតដល់​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ ដែលជាកាលបរិច្ឆេទនៃការស្លាប់​របស់​មេបញ្ជា​ការកំពូលកងទ័ពខ្មែរក្រហមរូបនេះ។ សោ ភឹម អតីតខ្មែរឥស្សរះលេខាភូមិភាគ​បូព៌ាត្រូវបានចោទប្រកាន់ថា បានចូលរួមគំនិតក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ បានបាញ់សម្លាប់​ខ្លួនឯង​នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ១៩៧៨។

ខាងក្រោមនេះគឺជារចនាសម្ព័ន្ធនៃការគ្រប់គ្រងរដ្ឋ និង ការគ្រប់គ្រងបក្សកុម្មុយនិស្តកម្ពុជា

អត្ថបទ​ប្រវត្តិសាស្ត្រ​បែប​នេះ គួរ​ការពារ​កម្រិត Semi-protection

[កែប្រែ]

ស្នើសុំ​ឱ្យ​មាន​ការ​ការពារ​កម្រិត Semi-protection ចំពោះ​អត្ថបទ​ប្រវត្តិសាស្ត្រ បង្ការ​ការ​កែសម្រួល​ណាមួយ​ពី​អ្នកកែប្រែ​ដែល​មិន​បាន​ចុះឈ្មោះ។ ទេព សុវិចិត្រ (ការពិភាក្សា) ម៉ោង១០:៣៨ ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ (UTC)[ឆ្លើយតប]