ការពិភាក្សា:ព្រះគុណម៉ែ
Appearance
ព្រះគុណម៉ែ (កំណាព្យ)
[កែប្រែ]* ធម្មជាតិលំអរទ្វីបលោកា........................បុប្ផាលំអរសត្វលោកិយ កម្មផលលំអរសត្វលោកិយ....................សិរីលំអរជនសប្បុរស។ * ជីវិតកើតមកតែងជួបទុក្ខ........................កើតទុក្ខអផ្សុកពុំសុខសោះ មោះកម្មអកុសលសល់ជាគ្រោះ...............រលាស់ពុំចេញដេញពុំទៅ។ * កំនើតអប្បាយហៅសែនយ៉ាប់.................យ៉ាប់ហួសសាសព្ទអោយបានត្រូវ ព្រោះកម្មអកុសលសល់ជាផ្លូវ.................ខ្លួនធ្វើខ្លួនត្រូវទទួលយក។ * បើកើតជាមនុស្សហៅសំណាង...............បុណ្យព្រេងធ្លាប់សាងមកបានខ្ពស់ កុសលជាផ្លូវត្រូវកើតមនុស្ស...................មានស័ក្កមានយសខ្ពស់អាត្មា។ * បុណ្យអោយមកកើតក្នុងពោះមនុស្ស......ដែលមនុស្សឯងនោះគឺមាតា អ្នកមានគុណក្រៃហួសពណ៍នា..............គណនាត្រារាប់អោយស័ព្ទបាន។ * ចិញ្ចឹមបីបមថ្នមថ្នាក់ថែ.........................រាល់ថ្ងៃរាល់ខែគ្មានស្រាកស្រាន មេត្តាចូលជោគក្មុងសន្តាន....................ប្រោសកូនកល្យានអោយផុតក្ស័យ។ * ដូចនេះម៉ែមានគុណច្រើនណាស់..........គុណនោះច្រាលច្រាស់លើសអ្វីៗ ប្រថពីថាធ្ងន់ហួសឧប្បមី......................គង់ចាញ់គុណថ្លៃនៃមាតា។ * ព្រោះតែកូនម៉ែទ្រាំលំបាក.....................ធ្វើការឥតស្រាករាល់ថ្ងៃខែ ធ្វើការប្តូរប្រាក់នឿយឥតល្ហែ.................តែនៅស៊ូទ្រាំខំប្រឹងប្រែង។ * ចិញ្ចឹមរក្សាដោយចិត្តស្មោះ...................បំបៅទឹកដោះខ្សោះខ្លូនឯង ប្រាណស្គមរីងរៃរំពៃក្រែង....................កូនម្តាយសង្រេងផុតទុក្ខភ័យ។ * បំប៉នចំនីសព្វប្រការ............................គ្រឿងបរិភោគក្តាមិនខ្វះអ្វី សំលៀកបំពាក់ល្អថ្មីៗ..........................អោយកូណប្រុសស្រីល្អនិងគេ។ * ពេលខ្លះម៉ែស៊ូអត់ងងុយ......................រវល់រកលុយគ្មានទំនេរ ពេលខ្លះអត់បាយពោះទទេរ.................ដឹងទេម៉ែទ្រាំព្រោះអ្នកណា។ * ម៉ែស៊ូតែអត់គ្រប់បែបយ៉ាង...................ខ្លួនប្រាណល្ហិតល្ហៃស្ទើរមរណា ទោះទុក្ខលំបាកកំរិតណា....................ចិត្តមិនរុញរារាល់យប់ថ្ងៃ។ * នេះហើយសន្តានធាតុពិតម៉ែ................ចិត្តឥតប្រួលប្រែឥតកាឡែ កូនគួររលឹកគិតយប់ថ្ងៃ........................កុំប្រមាថព្រះគុណម៉ែ។ * ពាក្យថាម៉ែសែនមានន័យ....................មានគុណច្រើនក្រៃហួសឧប្បមា ព្រោះលោកជាព្រហ្មជាអាចារ្យ..............ជាទេវតានិងអរហន្ត។ * ជាធនាគាបើកថវិកា............................ជាម្លប់ឆ័យ្យាសែនសុខសន់ ជាទីសំណាក់គេចអាសន្ន.....................ជាទីបន់ស្រន់បានរួចគ្រោះ។ * ម៉ែអោយកំនើតកើតជីវិត.....................អោយទំនុកចិត្តដោយចិត្តស្មោះ ម៉ែអោយគ្រប់យ៉ាងគ្មានគិតសោះ..........អោយគ្មានលោះយប់ថ្ងៃអាស្រ័យកូន។ * ពេលកូនឈឺម៉ែព្យាបាល.....................ចាំអភិបាលថ្នាក់ថ្្នមកូន ម៉ែលំបាកកាយស៊ូថ្វាយខ្លួន.................ទោះជីវិតសូន្យក៏ត្រូវស៊ូ។ * ពេលកូនធំវ័យវឌ្ឈនាកា រ....................ម៉ែជូនកូនទៅសាលាអោយរៀនសូត្រ ក្រេបចំនេះមានគំនិតគិតខុសត្រូវ........អាចរស់នៅក្នុងសង្គមសមសក្តា។ * ឧបត្ថមគ្រឿងឧបភោគបរិភោគ...........បំបាត់ទុកសោកដោយអាហារ ស្តីប្រលោមលួងលោមបុត្រភ្ញា.............អោយកំលាំងចិត្តរាល់យប់ថ្ងៃ។ * កូនណាសាងបាបកម្មនិងម៉ែ...............កូននោះឯងដែកូនអប្រិយ កូនវាយម៉ែកូនជេរម៉ែកូនកាឡៃ.............ទឹកភ្នែកម៉ែស្រក់រាល់ថ្ងៃព្រោះកូនល្ងង់។ * ទឹកភ្នែកម៉ែស្រក់ហូរព្រោះកូនបាប........ទឹកភ្នែកម៉ែស្រក់ដាបព្រោះកូនយំ ឃ្នងធ្វើកេរត្តិ៍ឈ្មោះអោយបាត់បង់.......បាត់ខូចលិចលង់លិចលែងឡើង។ * ទឹកភ្នែកម៉ែស្រក់លើផែនប្រថពី............ដួងចិត្តម៉ែវក់វីក្តៅដូចភ្លើង ព្រោះកូនអប្រិយចិត្តចចើង..................ចចើកឥតក្រែងចិត្តមេបា។ * ទោះយ៉ាងណាម៉ែនៅតែអាណិត..........ចិត្តម៉ែតែងគិតដល់កូនសព្វទិវា រឹះរកល្បិចល្បោយជួយបុត្រភ្ញា............អោយរួចកម្មពាគ្រានេះម្តង៕