ការពិភាក្សា:ព្រះបរមរាជវាំង

ពីវិគីភីឌា
Jump to navigation Jump to search

ព្រះបរមរាជវាំង

ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មីនៅឆ្នាំ១៩១៣ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិរហូតមកដល់សព្វថ្ងៃដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។ ព្រះបរមរាជវាំងមានកំពែងព័ទ្ធជុំវិញប្រវែង១៧៧២មដោយកំពែងខាងកើតប្រវែង៤២១មខាងលិចប្រវែង៤៣៥មខាងជើងប្រវែង៤៨៤មនិងខាងត្បូងប្រវែង៤៣២ម។កំពែងថ្មរឹងមាំទាំងនោះលំអទៅដោយសន្លឹកសីមានៅពីលើត្រូវបានកសាងឡើងនៅឆ្នាំ១៨៦៦ដល់១៨៧០ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័នដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។នៅប្រាសាទបាយ័ន ទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោចស្ថិតនៅខាងស្តាំដៃទ្វារជ័យ។ចំនែកឯព្រះបរមរាជវាំងចតុមុខមង្គលវិញទ្វារជ័យស្ថិតនៅទិសខាងកើតដែរតែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ទ្វារខ្មោចនេះត្រូវបានគេអនុញ្ញាតិអោយប្រើតែពេលណាមានព្រះមហាក្សត្រចូលទីវង្គតដើម្បីដង្ហែព្រះសពទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។ សំណង់ទាំងឡាយក្នុងព្រះបរមរាជវាំងត្រូវបានគេកសាងឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកឧកញ៉ាទេពនិម្មិតម៉ក់ជាស្ថាបត្យករដ៏ឆ្នើម។ប្រាសាទជាច្រើនមានរាងបង្អួតសង្ហារទៅតាមក្បូរក្បាច់រចនាមានដំបូលច្រើនជាន់ប្រក់ក្បឿងពណ៌មាសនិងមានប្រាង្គកណ្ដាលសារពើសូត្រកំពូលស្រួចបាញ់ទៅលើដែលជានិមិត្តរូបនៃការរីកចម្រើនមិនចេះចប់។ព្រះបរមរាជវាំងត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូលហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនានិងពណ៌សតំណាងឲ្យព្រហ្មញ្ញសាសនា។ ប្រាសាទទេវាវិនិច្ឆ័យសាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិក្នុងឆ្នាំ១៩១៣១៩១៧ហើយធ្វើពិធីសម្ពោធនៅថ្ងៃទី១៦មិថុនា១៩១៩។ទំហំប្រាសាទបណ្តោយ៦០មទទឹង៣០មនិងមានកំពូលស្រួចកំពស់ ៥៩ម ជាព្រះទីនាំង សម្រាប់ធ្វើ៖ ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ ព្រះរាជពិធីបុណ្យទ្វារទសមា ព្រះរាជសាវនាការថ្វាយសារតាំង ពិធីសច្ចាប្រណិធាន ព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិនិងអន្តរជាតិ។ក្នុងប្រាសាទទេវាវិនិច្ឆ័យចែកចេញជាព្រះទីនាំងស្វេតឆ័ត្រហោរាជបណ្ឌិតហោព្រះអដ្តិព្រះទីនាំងក្សិណព្រះទីនាំងបុស្បុកព្រះទីនាំងមហាមន្ទីរព្រះទីនាំងនារីរ័ត្នសោភព្រះទីនាំងចក្រពត្តិនិងព្រះទីនាំងព្រះស្ងោយ។នៅលើកំពូលស្រួចមានរូបព្រះភក្ត្រព្រះព្រហ្ម មុខ៤ ដែលបែរព្រះភក្ត្រទៅរកទិសទាំង៤។ ព្រះមហាប្រាសាទខេមរិន្ទស្ថិតនៅខាងលិចឈៀងខាងជើងប្រាសាទទេវាវិនិច្ឆ័យកសាងក្នុងឆ្នាំ១៩២៧១៩៣០ដោយអ្នកឧកញ៉ាទេពនិម្មិតខៀវក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស។បច្ចុប្បន្នជាព្រះរាជដំណាក់ដែលព្រះមហាក្សត្រគង់នៅជាអចិន្ត្រៃយ៍។ប្រាសាទនេះត្រូវបានព្រះមហាក្សត្រប្រើប្រាស់សំរាប់ទទួលភ្ញៀវកិត្តិយសធំៗបណ្ដាប្រមុខរដ្ឋបរទេសដែលមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាស្នាក់អាស្រ័យដូចជាលោកប្រធានាធិបតីបារាំងសាលដឺហ្គោល ជាដើម។ ប្រាសាទសហមេត្រីស្ថិតនៅខាងជើងហោសម្រាន្តភិរម្យក្បែរកំពែងព្រះបរមរាជវាំងខាងជើង កសាងឡើងនៅឆ្នាំ១៩៥០ក្នុងរជ្ជកាលព្រះបាទនរោត្ដមសីហនុជាព្រះរាជដំណាក់ថ្មីសម្រាប់ព្រះមហាក្សត្រីស៊ីសុវត្ថិកុសុមៈនារីរ័ត្នជាព្រះវររាជមាតារបស់ព្រះអង្គតាំងឧបោសថសិលនៅទីនោះ ក្រោយពេលដែលព្រះស្វាមីព្រះបាទនរោត្តមសុរាម្រិតបានចូលទិវង្គត។ពីមុនជាកន្លែងសំរាប់ជួបជុំនាយទាហានការពារព្រះបរមរាជវាំងហើយក្រោយមកទៀតត្រូវបានប្រើប្រាស់ជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ប្រាសាទច័ន្ទឆាយាកសាងស្ថិតនៅជាប់កំពែងខាងមុខឈៀងខាងជើងនៃព្រះបរមរាជវាំង ឡើងនាឆ្នាំ១៩១៣ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ សំណង់ស្ថាបត្យកម្ម មានរាងខ្ពស់ស្រលះ គ្មានជញ្ជាំង ដើម្បីឲ្យព្រះច័ន្ទចាំងរស្មីទៅខាងក្នុងផ្នែកខាងលើនៃប្រាសាទនេះគ្មានបន្ទប់ទេគឺជាធ្លាសម្រាប់រាំក្បាច់របាំ ដើម្បីសម្ដែងទស្សនីយភាព និង ព្រះរាជពិធីលៀងសាយភោជន៍ជូនភ្ញៀវជាតិ និងអន្តរជាតិ ជាន់ខ្ពស់។ បច្ចុប្បន្នប្រាសាទនេះគឺសំរាប់ជាវេទិកាកិត្តិយសដែលព្រះមហាក្សត្រទ្រង់ទតការហែក្បួនព្យុះហយាត្រាកងទ័ពជាតិនិងជាវេទិកាកិត្តិយសពេលដែលព្រះមហាក្សត្រទ្រង់ថ្លែងសុន្ទរកថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលមានពិធីបុណ្យសំខាន់ៗ ដូចជា ថ្ងៃបុណ្យឯករាជ្យជាតិ របស់កម្ពុជា គឺថ្ងៃទី៩ខែវិច្ឋិកា ដែលប្រារព្ធធ្វើពិធីធំក្នុងរយៈពេល៥ឆ្នាំម្ដងផ្សេងៗ។ ប្រាសាទសំរិទ្ឋភិមានឬហោព្រះខ័នប្រាសាទនេះស្ថិតនៅខាងត្បូងប្រាសាទទេវាវិនិច្ឆ័យត្រូវបានកសាងឡើងដំណាលគ្នានឹងប្រាសាទហោសំរាន្តភិរម្យដែរគឺនៅឆ្នាំ១៩១៥ដល់១៩១៧។ប្រាសាទនេះប្រើប្រាស់សម្រាប់ជាកន្លែងតម្កល់នូវគ្រឿងបញ្ចកកុធភណ្ឌដែលរួមមានព្រះខ័នរាជ្យម្កុដរាជ្យព្រះសុព៌ណបាទុកាព្រះលំពែងជ័យព្រះវាលវីជនីក្រិ ផ្ទិលធំ ... ។ នៅហោព្រះខ័ននេះ ត្រូវបានក្រុមបារគូ រៀបចំអាសនៈ ថ្វាយទេវតាខាងព្រហ្មញ្ញសាសនា មាន ព្រះសិវៈ ព្រះវិស្ណុ ព្រះចន្ទ ព្រះគណេស និង ព្រះកម្ចាយ។ ព្រះទីន័ងភោជនីយកសាងឡើងនៅឆ្នាំ១៩១៣ដល់១៩១៧សំរាប់ប្រើប្រាស់ក្នុងពិធីលៀងសាយភោជនក្នុងពិធីបុណ្យចំរើនព្រះជន្ម ព្រះមហាក្សត្រ និងសំរាប់ការសំដែងសិល្បៈ ឬ ផ្ទាំងទស្សនីយភាព ភាពយន្តជូនដល់ភ្ញៀវកិត្តិយសជាន់ខ្ពស់របស់ព្រះមហាក្សត្រ។នៅក្នុងពិធីចំរើនព្រះជន្មព្រះមហាក្សត្រជាទូទៅប្រព្រឹត្តទៅមានរយៈពេល៥ថ្ងៃ(លើកលែងតែឆ្នាំដែលមានឈ្មោះសត្វត្រូវគ្នានឹងកំណើតព្រះអង្គ គឺមានរយៈពេល១សប្តាហ៍។នៅពេលនេះហើយដែលនាម៉ឺនាសព្វមុខមន្ត្រីបានរៀបចំដាក់តាំងផលិតផលដ៏មានតំលៃផ្សេងៗនៅលើតុដែលគេរៀបចំនៅតាមថែវខាងកើតនិងខាងត្បូងនៃព្រះទីនាំងភោជនីយដែលគេអោយឈ្មោះថាបុណ្យតាំងតុ។ វិមានស្តេចណាប៉ូឡេអុងទី៣កសាងឡើងដោយដែកមានលំអដោយរូបនាឡិកា១ដ៏ធំសំរាប់រាជនីជាព្រះជាយារបស់ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ព្រះនាមព្រះអធិរាជនីអីហ្ស៊េនីនៅពេលបើកសម្ពោធព្រែកជីកស៊ុយអេនៅឆ្នាំ១៨៦៩។បន្ទាប់មកព្រះចៅអធិរាជណាប៉ូឡេអុងទី៣បានថ្វាយជាអនុស្សាវរីយ៍ដល់ព្រះបាទនរោត្តមក្នុងឆ្នាំ១៨៧០ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរយូរអង្វែងហើយប្រាសាទនេះ ត្រូវបានរៀបចំដំឡើងឡើងវិញតាមគំរូដើមទាំងអស់ក្នុងឆ្នាំ១៨៧៦។វិមាននេះត្រូវបានធ្វើការជួសជុលជាថ្មីដោយក្រុមអ្នកបច្ចេកទេសស្ម័គ្រចិត្តបារាំង១ក្រុមនៅក្នុងឆ្នាំ១៩៩២។បច្ចុប្បន្នប្រាសាទនេះត្រូវបានគេរៀបចំ ដាក់តាំងនូវផ្ទាំងគំនូរ វត្ថុសិល្បៈ និងព្រះឆាយាលក្ខណ៍ អតីត។ ព្រះរាជដំណាក់ច័ន្ទឬព្រះរាជការិយាល័យប្រាសាទនេះស្ថិតនៅខាងក្រោយប្រាសាទណាប៉ូឡេអុងទី៣ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៥៤ដល់១៩៥៩ក្នុងរជ្ជកាលព្រះបាទនរោត្ដមសុរាម្រឹតក្រោយការដាក់រាជ្យបាន៤ឆ្នាំនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុដែលបានដាក់រាជ្យនៅ ថ្ងៃទី ៣ មិនា ១៩៥៥។ ប្រាសាទនេះចែកចេញជា២ជាន់គឺ ១ជាន់ សំរាប់ទុកដាក់គ្រឿងអលង្ការក្រុមរបាំព្រះរាជ្យទ្រព្យ ព្រះពស្ដ្រនិងវត្ថុអនុស្សាវរីយ៍ការទូត។ឯមួយជាន់ទៀតនៅខាងត្បូងរៀបចំជាការិយាល័យរបស់មន្ត្រីនៃព្រះបរមរាជវាំងនិងជាព្រះរាជការិយាល័យព្រះប្រមុខរដ្ឋសម្តេចនរោត្តមសីហនុ។បច្ចុប្បន្នព្រះរាជដំណាក់ច័ន្ទ ជាមន្ទីរការិយាល័យរដ្ឋបាល នៃក្រសួងព្រះបរមរាជវាំង។ ព្រះវិហារព្រះកែវមរកតមានដំកល់ព្រះពុទ្ឋបដិមា១អង្គធ្វើអំពីត្បូងកែវដ៏មានតំលៃដែលមានព៌ណដូចមរកត។រូបព្រះកែវមរកតពិតនោះត្រូវបានសៀមប្រមូលយកទៅជាមួយនឹងរូបព្រះគោនៅពេលវាយលុកបានក្រុងអង្គរក្នុងឆ្នាំ១៤២០។ភ្ញៀវបរទេសនិយមហៅថាវត្តប្រាក់ ព្រោះបាតក្រោមនៃព្រះវិហារមានក្រាលការ៉ូអំពីប្រាក់សុទ្ឋដែលមានទំងន់១,១២៥គីឡូក្រាមក្នុងមួយសន្លឹកហើយមានចំនួនសរុប៥,៣២៩សន្លឹកការ៉ូប្រាក់។ព្រះវិហារព្រះកែវមរកតត្រូវបានកសាងឡើងអំពីឈើដោយព្រះបាទនរោត្តមក្នុងឆ្នាំ១៨៩២រួចសាងសង់ជាថ្មីឡើងវិញអំពីថ្មដោយព្រះបាទនរោត្តមសីហនុ ក្នុងឆ្នាំ១៩៦២។វត្តនេះមានឈ្មោះថាវត្តតែពុំមានព្រះសង្ឃគង់នៅដូចវត្តដ៏ទៅឡើយ។កាលពីឆ្នាំ ១៩៤៧ ទីនេះមានតែព្រះបាទនរោត្តមសីហនុទេដែលគង់នៅទីនោះព្រោះព្រះអង្គបានសាងព្រះផ្នួស។ សារមន្ទីររោងដំរីកសាងក្នុងឆ្នាំ១៨៩២ស្ថិតនៅខាងត្បូងវត្តព្រះវិហារព្រះកែវមរកតជាប់របងព្រះបរមរាជវាំងដែលពីដើមគេហៅថារោងដំរីជាកន្លែងរក្សាទុកប្រដាប់ប្រដានិងចិញ្ចឹមសត្វដំរីត្រៀមទុកហែក្បួនក្នុងព្រះរាជពិធីបុណ្យផ្សេងៗ។នៅឆ្នាំ១៩៩៦ក្រោយព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់សម្ដេចព្រះរាជអង្គមហេសីនរោត្ដមមុនីនាថសីហនុរោងដំរីនេះត្រូវបានរៀបចំជួសជុលកែលំអទៅជាសារមន្ទីររោងដំរីដើម្បីដាក់តាំងបង្ហាញនូវគ្រឿងប្រដាប់ប្រដាហែក្បួនដំរីហើយវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរដែលរួមមានសាលពិព័រណ៍រូបថតលំនៅស្ថានខ្មែរនិងសំលៀកបំពាក់ប្រពៃណីខ្មែរផ្ទះបុរាណខ្មែរចំនួន២រូបសំណាកព្រះបាទជ័យវរ្ម័នទី៧សាលតាំងនិងលក់វត្ថុអនុស្សាវរីយ៍បន្ទប់តាំងគ្រឿងហែក្បួនដំរីបន្ទប់តាំងព្រះឆាយាលក្ខណ៍ស្ដីពីព្រះរាជសកម្មភាពព្រះករុណាព្រះបាទនរោត្ដមសីហនុនិងចុងក្រោយបន្ទប់តាំងគ្រឿងហែក្បួនព្រះរាជពិធីទ្វារទសមាស។។'