Jump to content

ការពិភាក្សា:ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)

Page contents not supported in other languages.
ពីវិគីភីឌា

--Sunsqare (ការពិភាក្សា) ម៉ោង១៨:០២ ថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៣ (UTC)[ឆ្លើយតប]

  • តំណ​ខ្លះ​នឹង​មិន​ត្រូវ​បាន​បង្ហាញ​ត្រឹម​ត្រូវ ដោយ​សារ​ការ​មិន​ស៊ី​គ្នា​ក្នុង​ការ​ប្រើ​ប្រាស់​ ដក​ឃ្លា​មើល​មិន​ឃើញ ។
  • ​ អក្ខរា​វិរុទ្ធ៖
    • បល្ល័ង្ក (បល្ល័ង្គ មិន​មាន​ក្នុង​វចនានុក្រម)
    • ហ្លួង និង លួង (ការ​ប្រើ​មិន​ច្បាស់)
    • ពោធិ និង ពោធិ៍ (ការ​ប្រើ​មិន​ច្បាស់)

អំពី​ឃុំ​និង​ភូមិ​ព្រះ​ដាក់ ដែល​គួរ​សរសេរ​ជា ប្រដាក វិញ

[កែប្រែ]

ក្នុង​បញ្ជី​រាយ​ឈ្មោះ​ទាំង​នេះ មាន​កំហុស​មួយ​ចំនួន ។ ជា​ឧាហរណ៍ ភូមិ​ព្រះ​ដាក់ នៅ​ខេត្ត​សៀម​រាប អ្នក​ស្រុក​មិន​ហៅ​ថា ព្រះ​ដាក់​ ទេ គេ​ហៅ ប្រដាកៗ ក្រោយ​មក​ក្លាយ​ជា​ ព្រះ​ដាក ។ តែ​គួរ​សរសេរ​ព្យាង្គ​ទី ២ ថា ដាក វីញ ឲ្យ​សម​ស្រប​តាម​សំឡេង​អ្នក​ស្រុក កុំ​សរសេរ ដាក់ ឡើយ ព្រោះ​ឈ្មោះ​នេះ មក​ពី​ពាក្យ​សំស្ក្រឹត តដាក មាន​ន័យ​ថា បឹង​ធំ ឬ ស្រះ​ធំ ។ នៅ​ក្នុង​ការ​ធ្វើ​បញ្ជី​រាយ​ឈ្មោះ​ទី​កន្លែង (ស្ថាននាម) ទាំង​នោះ គួរ​តែ​ពឹង​ផ្អែក​ទៅ​លើ​វចនានុក្រម​និង​អក្ខរាវិរុទ្ធ​របស់​សម្តេច ជួន ណាត ។ តាម​វចនានុក្រម​​នេះ ត្រង់​មេ​ពាក្យ បារាយណ៍​ទឹក​ថ្លា (ដែល​បារាំង​បាន​ដាក់​ឈ្មោះ​ថា បារាយណ៍​ខាង​លិច) មាន​អធិប្បាយ​ដូច​ត​ទៅ៖ ឈ្មោះ​បឹង​ធំ​មួយ វាល​ត្លេវ​ស្រឡះ​ស្អាត​ធេង ឥត​មាន​ស្មៅ​ឬ​ចក​ត្រឹប​អ្វី​ឡើយ មាន​ទឹក​ថ្លា​ឈ្វេង​ជាប់​ជានិច្ច, ឋិត​នៅ​ខាង​ឯ​លិច​នគរ​ធំ ក្នុង​ខែត្រ​សៀមរាប; បឹង​នេះ កាល​ពី​ដើម​គេ​ហៅ​ថា បារាយណ៍​ខាង​លិច ព្រោះ​មាន​បារាយណ៍​មួយ​ទៀត​នៅ​ខាង​កើត​នគរ​ធំ ជា​ទំនាប​រាក់​មិន​ដក់​ទឹក​ទេ គេ​ហៅ​ថា បារាយណ៍​ខាង​កើត ឬ ហៅ​ម្យ៉ាង​ទៀត​ថា តដាក (សំ. តដាក, តឌាក, តាដាក; បា. តឡាក “ស្រះ​ធំ ឬ បឹង​ធំ”); លុះ​ត​យូរ​មក​ដល់​សព្វ​ថ្ងៃ​នេះ ហៅ​ក្លាយ​ជា ប៉ដាក ឬ ប្រដាក ។

លំដាប់​ឈ្មោះ​ខេត្ត ឃុំ ស្រុក និង ខេត្ត មិន​សម​ស្រប​តាម​អក្ខរក្រម​ខ្មែរ

[កែប្រែ]

គួរ​ឲ្យ​សោក​ស្តាយ តែ​លំដាប់​ឈ្មោះ​ខេត្ត ក្រុង ស្រុក ឃុំ និង ភូមិ មិន​បាន​ធ្វើ​តាម​លំដាប់​អក្សរ​ខ្មែរ ក ខ គ ឃ ង ទេ គឺ​ធ្វើ​តាម​លំដាប់​អក្សរ​បារាំង អា បេ សេ ដេ ។ល។ ចំពោះ​ច្បាប់​ (វ៉ឺរស្ហឹន) ជា​ខេមរភាសា​នេះ គួរ​តែ​រាយ​ឈ្មោះ​ទាំង​នេះ តាម​លំដាប់​តួ​ព្យញ្ជនៈ ក ខ ។ល។ និង លំដាប់​ស្រៈ​និស្សយ ា ិ ី ឹ ឺ វិញ ដើម្បី​ឲ្យ​អ្នក​អាន​ស្រួល​រក​ឈ្មោះ​វិញ​តើ ។