ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ
'''ការចង់ដឹងនៃមនុស្ស និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ'''
ប្រភពចំណេះដឹង (Sources of Knowledge)
[កែប្រែ]
រាល់ការស្រាវជ្រាវទាំងអស់ជាប់ពាក់ព័ន្ធនឹងដំណើរការប្រមូលពត៌មាន។ ដើម្បីឱ្យពត៌មានទាំងនោះក្លាយជា ចំណេះដឹងយើងត្រូវតែធ្វើតេស្ត៍សាកល្បងវាដើម្បីដឹងថាវាពិត ឬមិនពិត។ ប៉ុន្តែ សច្ចៈភាពភាគច្រើនត្រូវបានគេ ព្រមទទួលជឿ ដោយមិនបានធ្វើតេស្តថ្អា៍វាពិត ឬមិនពិតឡើយ។ ហេតុអ្វី?
ក. ចំណេះដឹងបានពីប្រពៃណី (Traditional Knowledge)
ចំណេះដឹងប្រភេទនេះផ្អែកទៅលើ ប្រពៃណី ទម្លាប់ ដែលមាននៅក្នុងជំនឿលើគតិបណ្ឌិតពីសម័យមុន ឬជឿតាមគំនិតជីដូនជីតាមុនៗ។ នេះបានន័យថា នរណាៗ ក៏ដឹងអំពីវាដែរ មិនចាំបាច់មន្ទិលសង្ស័យថាវាមិនពិតនោះទេ។ តើអ្នកនឹងស្វែងរករូបភាពផ្សេងទៀត នៃ សច្ចៈភាព ដែលត្រូវបានគេទទួលជឿជាយូរមកហើយនោះឬ? ឧ- កាលដើមឡើយគេជឿថាផែនដីមានរាងសំប៉ែត នរណាៗក៏យល់ស្របដែរថា វាពិតជាមានរាងសំប៉ែតដូចដែលជីដូនជីតារបស់ពួកគេធ្លាប់ជឿពីមុនមក។ ប្រសិនបើ អ្នកស្ថិតនៅក្នុងសម័យកាលនោះ តើអ្នកអាចជឿថា ផែនដីមានរាងមូលដូចដែលអ្នកប្រាជ្ញផ្សេងបានពោលអះអាង ដែរឬទេ?
ខ. អាជ្ញាព្រឹត្តិ (Authority)
ចំណេះដឹងប្រភេទនេះមានប្រភពចេញពីមនុស្សណាម្នាក់គួរជាទីគោរពនៃ មនុស្សទាំងពួង ឬកើតចេញពីប្រភពដែលមានអំណាច។ ថាតើយើងទទួលជឿ ឬទទួលយកចំណេះដឹងដែលរកឃើញ ដោយនរណាម្នាក់ ដោយអាស្រ័យលើ តួនាទី ឋានៈ និងអំណាចរបស់ពួកគេ។ វាហាក់ដូចួជាថា ការអះអាង របស់ អ្នកដែលមានតួនាទី ឬអំណាចខ្ពស់ ឬមានបទពិសោធន៍ច្រើនត្រូវបានគេទទួលយក ភាគច្រើនបំផុត។ ចុះអ្នកវិញ?
គ. ចំណេះបានពីបទពិសោធន៍ (Experiential Knowledge)
ចំណេះដឹងប្រភេទនេះមានប្រភពចេញពីការ ឃើញផ្ទាល់ភ្នែក ឬមានពិសោធន៍ផ្ទាល់ខ្លួន។ ត្រូវប្រយ័ត្នចំណេះដឹងប្រភេទនេះ អាចត្រូវតែក្នុងករណីណាពិសេស មួយប៉ុណ្ណោះ។ អ្នកពិបាកនឹងទាញសេចក្តីសន្និដ្ឋានរួមបាននោះទេ។
ឃ. អព្ភន្តញ្ញាណ (Intuition)
ចំណេះដឹងប្រភេទនេះមានប្រភពចេញពីការយល់ឃើញ ឬយល់ដឹងលើអ្វីមួយ ភ្លាមៗ ដោយមិនមានការត្រិះរិះពិចារណារកហេតុផលឡើយ។
ង. សនិទាននិយម-តក្កវិទ្យា (Logic-Rationalism)
ចំណេះដឹងប្រភេទនេះមានប្រភពចេញពីការត្រិះរិះ ពិចារណាតែម៉្យាងគត់ ដើម្បីបំលែងឱ្យអ្វីមួយក្លាយជាចំណេះដឹង។ ប្រសិនបើការសន្មត់ ឬការសំអាងណាមួយ ហាក់ដូចជាទំនង ហើយក្រោយពេលត្រិះរិះរកហេតុផលយ៉ាងត្រឹមត្រូវតាមច្បាប់កត្តវិទ្យា នោះគេនឹងមានការ សន្និដ្ឋានពីសច្ចៈភាពតែម្តង។
ច. វិទ្យាសាស្ត្រ (Science) ចំណេះដឹងប្រភេទនេះមានប្រភពចេញពីការសង្កេតដោយចងជាប្រព័ន្ធត្រឹមត្រូវ។
កំហុសឆ្គងក្នុងដំណើរការចង់ដឹងរបស់មនុស្ស- Errors in Human Inquiry
[កែប្រែ]
នៅក្នុងដំណើរការស្វែងយល់អ្វីមួយ យើងតែងតែបង្កើតមានកំហុស។ ការយល់ដឹងតាមលក្ខណៈវិទ្យាសាស្ត្រ ដែលផ្ទុយពីការស្វែងរកចំណេះដឹងរបស់មនុស្ស។
ក. ការសង្កេតខុស (Inaccurate Observation)
ខ. ការទាញសន្និដ្ឋានហួស (Overgeneralization)
គ. ការសង្កេតមិនបានគ្រប់ជ្រុងជ្រោយ (Selective Observation)
ឃ. ពត៌មានប្រឌិត (Make-up Information)
ង. ការលើហេតុផលខុសវិធីតក្កវិទ្យា (Illogical Reasoning)
ច. ការជាប់ជំពាក់រឿងផ្ទាល់ខ្លួនក្នុងដំណើរការស្វែងយល់ (Ego involvement in understanding)
ឆ. ភាពមិនចាស់ទុំក្នុងការស្វែងរកចំណេះដឹង (Premature Closure of Inquiry)
ជ. ការបញ្ឆោតលេង (Mystification)
= ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ
[កែប្រែ]=
លក្ខណៈនៃវិធីសាស្ត្រវិទ្យាសាស្ត្រ
[កែប្រែ]
ក. សំអាងលើបទពិសោធន៍ពិត (Empirical)
ខ. ជាប្រព័ន្ធដោយឥតលំអៀង (Systematic)
គ. អាចបង្កើតបាន (Replication)
ឃ. ស្វែងរកនូវមូលហេតុ (Search for causes)
ង. ជាបណ្តោះអាសន្ន (Provisional)
ច. មិនលំអៀង (Objective)
ក្រមសីលធម៌ក្នុងដំណើរការស្រាវជ្រាវ
[កែប្រែ]
ក. មានការចូលរួមដោយស្ម័គ្រចិត្រពីអ្នកផ្តល់ពត៌មាន (Voluntary Participation)
ខ. មិនបង្កគ្រោះថ្នាក់ដល់អ្នកចូលរួម (No harmful to participation)
គ. ការបំភាន់- បំភាន់អ្នកចូលរួម (Deception- Deceiving Subjects)
ឃ. ឯកជនភាព ៖ អនាមិក និង ការលាក់កំបាំង (Privacy- Anonymity and Confidentiality)។
ឯកសារយោង
[កែប្រែ]
បកប្រែពី Dr. Poch Bunnak, Quantitative Methods ស្តីពី វិធីសាស្រ្តស្រាវជ្រាវបែបបរិមាណវិស៍យ ដោយ [https://web.archive.org/web/20110722010800/http://www.garudapura.4t.com/ Archived 2011-07-22 at the វេយប៊ែខ ម៉ាស៊ីន. ថា លាងអាង] [https://web.archive.org/web/20081204005151/http://www.rupp.edu.kh/fssh/history/history.php Archived 2008-12-04 at the វេយប៊ែខ ម៉ាស៊ីន. ដេប៉ាតឺម៉ង់ ប្រវត្តិវិទ្យា] សាកលវិទ្យាល័យភូមិន្ទភំពេញ។