កាសែតព្រៃនគរ

ពីវិគីភីឌា
ឯកសារ:ឧទាហរណ៍.png
សារព័ត៌មាន ព្រៃនគរ


«ព្រៃនគរ» ជាកាសែតផ្សាយដំណឹងស្តីអំពីខ្មែរក្រោម ដែលជាជនជាតិដើមមួយរស់នៅ ក្នុងដែនដីសណ្តទន្លេមេគង្គ ឬដែនដីកម្ពុជាក្រោម សព្វថ្ងៃត្រូវបានគេស្គាល់ថាភាគខាង ត្បូងនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ។

គោលការណ៍[កែប្រែ]

កាសែត «ព្រៃនគរ» ចេញផ្សាយប្រចាំសប្តាហ៍រៀងរាល់ថ្ងៃអាទិត្យតាមព្រព័ន្ធអិនធើណិត និង បោះពុម្ពនៅប្រទេសកម្ពុជា និយាយអំពីសិទ្ធិមនុស្ស អត្តសញ្ញាណ វប្បធម៌ ប្រពៃណី ព្រះពុទ្ធសាសនា និងភូមិសាស្ត្រដែនដីកម្ពុជាក្រោម របស់ជនជាតិ ខ្មែរនៅដែនដីកម្ពុជា ក្រោម ដែលពួកគេមិន សូវត្រូវបានសហគមន៍អន្តរជាតិដឹងឮឡើយ ។

ទិសដៅសំខាន់ របស់យើងខ្ញុំ គឺចង់ឲ្យប្រជាជនខ្មែរនិងបរទេសបានដឹងនិងបានស្គាល់ថា ខ្មែរក្រោមជានរណា ?

មកដល់ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១១ សារព័ត៌មាន «ព្រៃនគរ» មានអាយុ ៣ ឆ្នាំហើយ បើរាប់គណនាចាប់ពីថ្ងៃកាសែតនេះត្រូវបានបង្កើតឡើង និងចេញផ្សាយតាមរយៈអិនធើ ណិតកាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ មក ។ ចាប់តាំងពីថ្ងៃទី ០១ ខែមករាឆ្នាំ ២០០៨ ដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ សារព័ត៌មាន ព្រៃនគរ ចេញផ្សាយ តាមប្រព័ន្ធអិនធើ ណិតបានចំនួន ១០២ លេខ និងចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ ដល់ថ្ងៃទី ០១ ខែ មករាឆ្នាំ ២០១១ បាន បោះពុម្ពជាកាសែតប្រចាំសប្តាហ៍នៅប្រទេសកម្ពុជាបានចំនួន ១៩ លេខ ក្រោយពីសារព័ត៌មាន ព្រៃនគរ បានទទួល អាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខ្មែរកាលពី ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១០ ។

គណៈកម្មការ[កែប្រែ]

អភិបាលៈ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា

ចាងហ្វាងៈ លី ឈូន

និពន្ធនាយកៈ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន

ការិយាល័យនិពន្ធ[កែប្រែ]

សហរដ្ឋអាមេរិកៈP.O Box 51201 San Jose CA 95151 USA ទូរស័ព្ទ: (408) 550 5060 ព្រះរាជាណាចក្រកម្ពុជាៈ ផ្ទះលេខ 791 ក្រុមទី 4 ភូមិទ្រា 3 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទូរស័ព្ទ: (855) 17369-683 គេហទំព័រ: http://www.preynokornews.blogspot.com អ៊ីម៉ែល: preynokornews@gmail.com លិខិតអនុញ្ញាតច្បាប់លេខ៖ ០០៩ ម.ព.ប្រ.ក ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១០ បោះពុម្ព នៅរោងពុម្ពអង្គរ ផ្ទះលេខ ៦២ អាបេ ផ្លូវ ៣៣៦ សង្កាត់បឹងស្រឡាង រាជធានីភ្នំពេញ ។