Jump to content

កុរុង

ពីវិគីភីឌា

កុរុង រឺ ក្រុង (កុរ៉ុង រឺ ក្រុង) ជាគោរម្យងារដែលគេប្រើពីសម័យ ភ្វូណាន រហូត ដល់បច្ចុប្បន្នសម្រាប់ហៅ ស្ដេច ក្នុងល្ខោន រឺ ក្នុងអក្សរសាស្ត្រខ្មែរនាសម័យមុនបារាំងចូលមក។

និរុត្តិសាស្ត្រ

[កែប្រែ]

យោងតាម លោក ហ្សក សឺដេស លោកបានបញ្ជាក់ថា​ ស្តេចនៅសម័យនោះមានឋានន្តរនាមថា “ស្តេចភ្នំ” ពាក្យខ្មែរបុរាណថា “កុរុងវ្នំ” ត្រូវនឹងសំស្រ្កឹតថា បវ៌តភូបាល។ លោកតែងតែយកឋានន្តរ​នាមនេះប្រើសម្រាប់ហៅប្រទេសដែលមានស្តេចគ្រប់គ្រងផងដែរ។ ចំពោះទម្លាប់ខាង​លើនេះ លោកអៃម៉ូនីយេ (Etienne Aymonier) បានកត់សម្គាល់ឃើញថា ក្នុងសម័យ បុរាណ ចិនមិនបានវែកញែកមនុស្សឱ្យដាច់ពីប្រទេសទេ។ ពួកនេះច្រើនប្រើឈ្មោះតែ មួយសម្រាប់សម្គាល់មនុស្សផង រាជធានីផង និង ប្រទេសទាំងមូលផង ឬ ឋានន្តរនាម​របស់អ្នកដឹកនាំផង។ [] បុរិសសព្វនាមខ្មែបុរាណ ម្រតញកុរុង[]

យោងទៅលើការពន្យល់នៃទម្រង់វេយ្យាករណ៍នៃនរនាម របស់លោកបណ្ឌិត ឡុង សៀម កម្ពុជសុរិយា ១៩៩៧ ទំរង់ខាងវេយ្យាករណ៍ នៃនរនាម៖ ដូចយើងបានឃើញរួចមកហើយ ឋានន្តរនាមនៅក្នុងក្រុមអភិជន (ចំណាត់ថ្នាក់សង្គមជាន់ខ្ពស់) បានត្រូវចែកចេញជាបីផ្នែក ដោយយោងទៅតាមកម្រិតឧត្ដុង្គឧត្ដម នៃឋានន្តរនាមនីមួយៗ បានត្រូវសំដែងឡើង ឬត្រូវបង្កើតឡើងដោយពាក្យដើម ឬពាក្យតែមួយព្យាង្គ ហើយពាក្យទាំងនេះ អាចចាត់ទុកបានថា ជាពាក្យឫស ដែលត្រូវប្រើប្រាស់សំរាប់បង្កើតឋានន្តរនាមនៅក្នុងថ្នាក់ B និងក្នុងថ្នាក់ C ដោយអនុវត្តនូវបុព្វបទនីយកម្ម។ បុព្វបទទាំងនោះ មានប្លែកៗពីគ្នា ក៏ប៉ុន្តែបុព្វបទសំខាន់ជាងគេគឺ ព្យញ្ជនៈ គល់អណ្ដាត ក ហើយនិង រូបប្រភេទផ្សេងៗ នៃបុព្វបទនេះ ៖ ឧទាហរណ៍: កុ – កុរុង កំ – កំម្រតាង ដូចយើងបានឃើញរួចមកហើយថា បុព្វបទអក្សរ « ក » និងរូបប្រភេទនៃបុព្វបទនេះ បានត្រូវប្រើប្រាស់នៅក្នុងភាសាខ្មែរ ។ មិនមែនគ្រាន់តែដើម្បីបង្កើតឋានន្តរនាមប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្កើតនរនាម នៅក្នុងភាសាបុរាណ ក៏ដូចជាក្នុងភាសាសម័យទៀតផង ។ កលាប្រភេទ នៃបុព្វបទ « ក » គឺ : k- ក, ka – ក, kan- កង, kan – កញ, kan – កន, kam – កំ, kra – ក្រ

ក្នុងករណីភាគច្រើននៅក្នុងភាសាខ្មែរបុរាណ ក៏ដូចជាភាសាខ្មែរបច្ចុប្បន្ន ពាក្យនីមួយៗ មិនអាចមានព្យាង្គលើសពី ២ ឡើយ ។ ហើយពាក្យទ្វេព្យាង្គទាំងនោះ (ឬមួយព្យាង្គ ) គឺជាពាក្យសមាស ដែលមានរចនាសម្ព័ន្ធប្លែកៗ គ្នា កើតឡើងដោយវិធីសមាស ឬមួយជាពាក្យកម្លាយ ដែលកើតឡើងដោយការប្រើវិធីផ្នត់នីយកម្ម (affiixation ) ។ ការបង្កើតនរនាម ឬ ឋានន្តរនាម ដែលជាពាក្យសមាស ឬពាក្យកម្លាយ ក៏ត្រូវបានធ្វើឡើងតាមបែបដូចគ្នានឹងការបង្កើតពាក្យធម្មតា នៅក្នុងភាសាដែរ ។ បានសេចក្ដីថា ការបង្កើតនរនាម ឬ ឋានន្តរនាម ត្រូវបានធ្វើឡើងស្របទៅតាមក្បួនវេយ្យាករណ៍ និងន័យសូរវិទ្យានៃភាសា ដោយឈរលើមូលដ្ឋាននៃការបែងចែកនិយមន័យទៅតាមដែនសេម៉ង់ទិកនីមួយៗ (Champ Sémantique ) ។ នៅតាមសិលាចារឹកសម័យមុនអង្គរ និងអង្គរ គេប្រទះឃើញនរនាម ដែលកកើតឡើងពីពាក្យទោលផង ពីពាក្យសមាសផង និងកន្សោមពាក្យផង ។ ដូចយើងបានឃើញមកហើយ នរនាមគឺជាឯកតានៃភាសា ដែលជួនកាលបំពេញមុខងារជាសព្វនាម ដូច្នេះ គឺជាពាក្យដែលចេញមកពីនាមនាម (Substantif ) គុណនាម កិរិយាស័ព្ទ បកតិសំខ្យា (numiraux ) ។

  • អក្សរ​សិលា​ចារិក

១- ថ្នាក់ A : នៅ​ក្នុង​ថ្នាក់ A ឋានន្តរនាម​ផ្សេង​ៗ ត្រូវ​បាន​សំដែង​ឡើង​ដោយ​ពាក្យ ទោល ហើយ​ពាក្យ​ដើម​នេះ ត្រូវ​បាន​ប្រើប្រាស់​ជា​ពាក្យ​ឫស សំរាប់​បង្កើត​ឋានន្តរនាម​នៅ​ក្នុង​ថ្នាក់ B និង C ដោយ​បន្ថែម​ផ្នត់ affixation ដែល​ជា​ឋានន្តរនាម​មាន​កំរិត​ខ្ពស់​ជាង នៅ​ក្នុង​ថ្នាក់ A ។ ផ្នត់​ទាំងនោះ​មាន : ផ្នត់​ដើម « ក ka » ហើយ​និង​ទំរង់​ដទៃ​ទៀត នៃ​ផ្នត់​ដើម « ក » គឺ ku កុ kam កំ ផ្នត់​ដើម « S ស » ផ្នត់​ដើម « mra ម្រ » ។ ផ្នែក​ជែក « – m – ម » (affixe : – ម – ) យើង​សង្កេត​ឃើញ​មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក មាន​កំរិត​ឧត្ដុង្គឧត្ដម និង​រចនា​សម្ព័ន្ធ​ពាក្យ ដែល​វា​សំដែង​នូវ​ឋានន្តរនាម​នីមួយ​ៗ ដូចជា​ឋានន្តរនាម​ថ្នាក់ B មាន​កំរិត​ឧត្ដុង្គឧត្ដម​ជាង​ថ្នាក់ A ។ ជាមួយ​គ្នា​នោះ ឋានន្តរនាម​ថ្នាក់ B គឺ​ជា​ពាក្យ​មាន​ទំរង់​វែង​ជាង​ពាក្យ​ដែល​តាង​ឋានន្តរនាម​ថ្នាក់ A រី​ឯ​ឋានន្តរនាម ថ្នាក់ C មាន​ទំរង់​វែង​ហើយ ស្មុគ្រស្មាញ​ជាង​ឋានន្តរនាម​ថ្នាក់ Aនិង B។ ឋានន្តរនាម ថ្នាក់ C នេះ ជា​ឋានន្តរនាម​ដែល​មាន​កំរិត​ឧត្ដុង្គឧត្ដម​ខ្ពង់ខ្ពស់​ជាង​គេ ។ ឋានន្តរនាម​ទាំងនេះ រមែង​មាន​ទំរង់​ជា​ពាក្យ ២ ព្យាង្គ យ៉ាង​តិច ។ បាន​សេចក្ដី​ថា : កាលណា​ទំរង់​នៃ​ពាក្យ​កាន់​តែ​វែង កាន់​តែ​ស្មុគ្រស្មាញ ឋានន្តរនាម​មាន​កំរិត​កាន់​តែ​ឧត្ដុង្គឧត្ដម​ឡើង ។

B. C 6 \ ជា​អក្សរ​សិលា​ចារឹក kurun កុរុង ជា​ពាក្យ​ដើម ដែល​អាច​បង្កើត​សន្ដាន​ពាក្យ​យ៉ាង​ច្រើន​បែប ឋានន្តរនាម កុរុង បាន​ត្រូវ​ប្រើប្រាស់​ចំពោះ​ចៅហ្វាយ​ខេត្ត​ផង ស្ដេច​សមន្តរាជ​ផង និង​ព្រះមហាក្សត្រ​ផង ។ ពាក្យ kurun មក​ពី​ពាក្យ​ដើម run ដែល​មាន​ន័យ​ថា ធំ ជ្រៅ ទូលាយ ឧត្ដុង្គឧត្ដម ។ ឧទាហរណ៍ : ជា​អក្សរ​សិលា​ចារឹក………………… ជា​ឋានន្តរនាម​របស់​ស្ដេច​សមន្តរាជ នៅ​សម័យ​មុន​អង្គរ ឧទាហរណ៍ : មហា​អធិរាជ​ត​ព្រះនាម កុរុង ធម៌្មាឝោក kurun dharmmaçok K 966 ដែល​ជា​ស្ដេច​នៃ​ព្រឹក្សា​ផង hai ta ja kurun …..ជា​អក្សរ​សិលា​ចារឹក vrksa phon k 484 នៅ​សម័យ​អង្គរ បច្ចេក​ពាក្យ​សំរាប់​សំគាល់​នូវ ឋានន្តរនាម​ផ្សេង​ៗ នៃ​ជន​ជាន់​ខ្ពស់ មិនមែន​ជា​បាតុភូត​ដោយ​ចៃដន្យ​ទេ ។ ទាំងអស់​នេះ ទាក់ទង​ទៅ​នឹង​ការ​វិវត្តន៍​ខាង​សាសនា ខាង​សង្គមកិច្ច ដែល​មាន​ជា​អាទិ៍ ការ​ចាត់​ថ្នាក់​នៃ​ក្រុម​ជន​នីមួយ​ៗ ទៅ​តាម​ការ​បែងចែក​មុខងារ ឬ​ទៅ​តាម​ក្រុម​គ្រួសារ​នៅ​សម័យ​អង្គរ ឬ​ក៏​សន្ដាន​នៃ​ជនជាន់​ខ្ពស់​នីមួយ​ៗ រមែង​គ្រប់គ្រង​ទៅ​ដោយ​ប្រធាន​នៃ​សន្ដាន ហើយ​តែ​កាលណា​ប្រធាន​នៃ​សន្ដាន​មាន​ឋានន្តរនាម ឬ​មួយ​ទទួល​នូវ​ឋានន្តរនាម​ណា​មួយ​ខ្ពង់ខ្ពស់​ពី ព្រះមហាក្សត្រ ជា​ធម្មតា សមាជិក​នៃ​សន្ដាន ក៏​រមែង​ទទួល​នូវ​ឋានន្តរនាម​ខ្ពង់ខ្ពស់ ទៅ​តាម​នោះ​ដែរ ។ យើង​តោង​យល់​ថា ឋានន្តរនាម​សម័យ​អង្គរ ទោះបី​មាន​ភាព​ស្មុគ្រស្មាញ ក្ដី ក៏​ឋានន្តរនាម​ទាំងនោះ រមែង​មាន​ដើម​កំណើត​ពី​ពាក្យ​ដើម​មិន​ច្រើន​ប៉ុន្មាន ។ []

ឯកសារយោង

[កែប្រែ]
  1. អរិយធម៌ខ្មែរ ដោយត្រឹង ងា
  2. ប្រជុំវប្បធម៌ទូទៅ អ្នកនិពន្ធ: ឡុច ផ្លែង បោះពុម្ពដោយ វិទ្យាស្ថានជាតិខេមរយានកម្ម ភ្នំពេញ ១៩៧៣
  3. ដោយ​បណ្ឌិត​សាស្រ្តាចារ្យ ឡុង សៀម សាស្រ្តាចារ្យ​អក្សរសាស្រ្ត សាកលវិទ្យាល័យ ភ្នំពេញ ព្រឹទ្ធ​សហការី នៃ​វិទ្យាស្ថាន​អាស៊ី​បូព៌ាសាស្រ្ត និង​ជា​បណ្ឌិត​សភា​វិទ្យាសាស្រ្ត សហព័ន្ធរុស្សី