កុសលបួន

ពីវិគីភីឌា

សាស្តាចារចែងថ្លែងកុសល

បួនយ៉ាងនិមលគួរពិចារណ៍

មួយគឺសណ្តោសមានមេត្តា

លើញាតិការគ្រប់សន្តាន។

លើសខ្វះនោះយើងអធ្យាស្រ័យ

បន្ទូរថយដៃដោយលំអាន

អនុគ្រោះផៅគ្រប់អង្គប្រាណ

រំសាយសាមាន្យពីចិន្តា។

ពីរគឺករុណាមានសណ្តោស

អស់ញាតិស្រីប្រុសចាកទុក្ខា

ជួយស្រាយធុរៈរាល់វេលា

សន្តានគ្រប់គ្នាគង់សោមនស្ស។

បីគឺណែនាំលើកទឹកចិត្ត

ពេលកើតវិបរិតមានកំហុស

បំភ្លឺផ្លូវល្អរួចផុតទោស

នោះសមហៅឈ្មោះកុសលធម៌។

បួនមាននាមជាឧបេក្ខា

គឺយើងរក្សាយុត្តិធម៌

នៅជាកណ្តាលគ្មានកករ

ដើរតែផ្លូវល្អមិនលំអៀង។


អ្នកស្រី កែវ ច័ន្ទបូរណ៍