Jump to content

កុសលា ធម្មា

ពីវិគីភីឌា

ពួកធម៌ជាកុសល បានដល់កុសលចិត្ត ៣៧ ចេតសិក ៣៨

កុសលចិត្ត ៣៧ គឺ ៖

[កែប្រែ]

- កាមាវចរកុសលចិត្ត ៨

- រូបាវចរកុសលចិត្ត ៥

- អរូបាវចរកុសលចិត្ត ៤

- លោកុត្តរកុសលចិត្ត ២០

* ក្នុងចិត្តនីមួយៗតែងមាន ចេតសិកកើតរួមជាមួយៗ

ចេតសិក ៣៨ គឺ ៖

[កែប្រែ]

- អញ្ញសមានាចេតសិក ១៣

- សោភណចេតសិក ២៥

អដ្ឋកថា អដ្ឋសាលិនី

[កែប្រែ]

* សភាវដែលឈ្មោះថាកុសល ព្រោះអត្ថថា ញ៉ាំង បាបធម៌ដែលបណ្ឌិតខ្ពើមអោយវិនាស​ ធម្មា នៅក្នុងតិកមាតិកា និងទុកមាតិកា ២៦៦ ធម្មាដោយអត្ថថា មិនមែនសត្វ មិនមែនអត្តា សូន្យចាកខ្លួន ឬសូន្យចាកវត្ថុជារបស់ខ្លួន ។

ចែកជាខន្ធ ៤

[កែប្រែ]

* ចំពោះចេតសិក ៣៨ ជាខន្ធ ៣

- វេទនាចេតសិកជាវេទនាខន្ធ

- សញ្ញាចេតសិកជាសញ្ញាខន្ធ

- ចេតសិក ៣៦ ជាសង្ខារក្ខន្ធ

កុសលចិត្ត ៣៧ ជាវិញ្ញាណក្ខន្ធ

សតិប្បដ្ឋាន

[កែប្រែ]

កុសលធម៌ទាំងឡាយមិនមែននៅក្នុងសៀវភៅទេ តែគឺនៅក្នុងជីវិតប្រចាំថ្ងៃ ជាទីតាំងនៃសតិរលឹកត្រង់លក្ខណៈនៃសភាវដែលកំពុងប្រាកដ ទើបបញ្ញាឃើញថា ជាធម្មៈ ពិតៗ ។

ចែកជាអាយតន ២

[កែប្រែ]

* កុសលចិត្ត ៣៧ ជាមនាយតនៈ

ចេតសិក ៣៨ ជា ធម្មាយតនៈ

សតិប្បដ្ឋាន

[កែប្រែ]

ធម៌ទាំងឡាយកើតឡើងព្រោះអាស្រ័យហេតុបច្ច័យ បើយល់ឃើញថាខ្លួនយើងជាអ្នកធ្វើនូវកុសលធម៌ ចុះម៉េចបានជាមានអកុសលធម៌កើតឡើងដែរ តាមពិតបច្ច័យដែលញ៉ាំងកុសលធម៌អោយកើតឡើងនោះ ពុំមែនជាតួខ្លួនយើងឡើយ ។

ចែកជាធាតុ ២

[កែប្រែ]

* កុសលចិត្ត ៣៧ ជាមនោវិញ្ញាណធាតុ ចេតសិក ៣៨ ជាធម្មធាតុ ។

សតិប្បដ្ឋាន

[កែប្រែ]

កុសលធម៌ទាំងឡាយគ្រាន់តែជាធាតុប៉ុណ្ណោះ បុគ្គលដោយច្រើនតែងយល់ឃើញថា ជារបស់ខ្លួន ព្រោះខ្លួនជាអ្នកធ្វើ សូមសួរថាទុក្ខវេទនាមានឈឺក្បាល ឬឈឺពោះជាដើម តើខ្លួនយើងជាអ្នកធ្វើដែរឬទេ?

តាមពិតសង្ខារធម៌ស្រេចនៅលើបច្ច័យ

ចែកជាសច្ចៈ ២ និង សច្ចវិមុត្តិ

[កែប្រែ]

* លោកិយកុសលចិត្ត ១៧ គឺ ៖

- កាមាវចរកុសលចិត្ត ៨ រូបាវចរកុសលចិត្ត ៥ និង អរូបាវចរកុសលចិត្ត ៤

ចេតសិកសម្បយុត្ត ៣៨ :

កុសលធម៌ត្រឹមប៉ុណ្ណេះជាទុក្ខសច្ចៈ

* ចេតសិកជាអង្គអរិយមគ្គ ៨ គឺ

១ - បញ្ញាចេតសិក ជា សម្មាទិដ្ឋិ

២- វិតក្កចេសិក ជា សម្មាសង្កប្បៈ

៣ - វិរតិចេតសិក ជា សម្មាវាចា

៤ - វិរតិចេតសិក ជា សម្មាកម្មន្តោ

៥ - វិរតិចេតសិក ជា សម្មាអាជីវោ

៦ - វិរិយចេតសិក ជា សម្មវាយាមោ

៧ - សតិចេតសិក ជា សម្មាសតិ

៨ - ឯកគ្គតាចេតសិក ជា សម្មាសមាធិ

លោកុត្តរចេតសិក ៨ នេះជាមគ្គសច្ចៈ

ចំណែកកុសលធម៌ដែលនៅសល់គឺ ៖ លោកុត្តរចិត្ត ២០ ចេតសិក ២៨ (វៀរមគ្គចេតសិក ៨) ជា សច្ចវិមុត្តិ

* សច្ចវិមុត្តិ គឺជាអង្គធម៌ បរមត្ថដែលមិនមែនជាអរិយសច្ចធម៌ណាមួយក្នុង អរិយសច្ចធម៌ទាំង ៤ គឺ ផុតចាកអំពីអរិយសច្ចធម៌ ។

ឯកសារយោង

[កែប្រែ]

ជំនួយសតិ ភាគទី១ រៀបរៀងដោយ បណ្ឌិត អត្តសិរី រដ្ឋា ចាន់ថន ។