កែ ច័ន្ទមុនី

ពីវិគីភីឌា
កែ ច័ន្ទមុនី
សមាជិករបស់Parliament
សម្រាប់ខេត្តកំពង់ឆ្នាំង
ក្នុងការិយាល័យ
២០១៣
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1959-05-01) 1 May 1959 (អាយុ 64)
ស្រុក​មេមត់ ខេត្ត​កំពង់ចាម
គណបក្ស​នយោបាយគណបក្សប្រជាជនកម្ពុជា


លោកជំទាវ កែ ច័ន្ទមុនី​ គឺ​ជា​តំណាង​រាស្ត្រ មណ្ឌល​កំពង់ឆ្នាំង របស់គណបក្សប្រជាជនកម្ពុជា នៅ​អណត្តិ​ទី​៤-ទី៥ ។

ប្រវត្តិ[កែប្រែ]

លោកជំទាវ កែ ច័ន្ទមុនី កើត​នៅ​ថ្ងៃ​ទី០១ ខែ​ឧសភា ឆ្នាំ​១៩៥៩ នៅ​ភូមិ​ប្រាំ​បី​ឆោម ឃុំ​ពង្រ ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់ឆ្នាំង។

ការ​សិក្សា[កែប្រែ]

   ២០០៦ – ២០០៧ : អនុបណ្ឌិត​រដ្ឋបាល​សាធារណៈ សាកលវិទ្យាល័យ​ចម្រើន​ពហុបច្ចេកវិទ្យា
   ២០០២ – ២០០៤ : បរិញ្ញាប័ត្រ​រង សាកលវិទ្យាល័យ​បៀលប្រាយ
   ១៩៧១ – ១៩៧៥ : សញ្ញាប័ត្រ​មធ្យម​សិក្សា​កម្រិត​២ វិទ្យាល័យ​ព្រះ​បាទ​សុរាម្រឹត

ឡើង​កាន់​តំណែង[កែប្រែ]

លោកជំទាវ កែ ច័ន្ទមុនី គឺ​ជា​តំណាង​រាស្ត្រ មណ្ឌល​កំពង់​ឆ្នាំង របស់​គណៈបក្ស​ ប្រជាជន​កម្ពុជា នៅ​អណត្តិ​ទី​​​​៤ ពី​ឆ្នាំ​២០០៨ ដល់​២០១៣ និង​ជា​សមាជិក​គណៈ​កម្មការ​សាធារណការ ដឹក​ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់។

តំណែង​នានា[កែប្រែ]

   ១៩៨៦ – ២០០៨ : ប្រធាន​មន្ទីរ​កិច្ចការ​នារី​​ខេត្ត​កំពង់​ឆ្នាំង
   ១៩៨៧ – ១៩៩៣ : តំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង

ជីវិត​គ្រួសារ[កែប្រែ]

លោកជំទាវ កែ ច័ន្ទមុនី​ នៅ​លីវ។

មើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]