កោះឆាង
Appearance
កោះឆាងគឺជាកោះធំជាងគេបំផុតលំដាប់ទី២ នៅក្នុងប្រទេសថៃ ដែលមានទីតាំងស្ថិតនៅជាប់ខេត្តភូកេត។ កោះនេះលាតសន្ធឹងលើផ្ទៃដីប្រមាណ ៤២៩គីឡូម៉ែត្រការ៉េ។ កោះនេះសម្បូរទៅទៅដោយភ្នំខ្ពស់ៗ និងជ្រលងភ្នំជាច្រើន ហើយភ្នំ ដែលមានកម្ពស់ខ្ពស់ជាគេនៅលើកោះនេះគឺភ្នំសាលាក់ផេត ដែលមានរយៈកម្ពស់៧៤៤ម៉ែត្រ ចំណែកឯភ្នំចមប្រាសាទ ឈរនៅលំដាប់ទី២ និងភ្នំម៉ៃហមឈរលំដាប់ទី៣។ កោះឆាងមានព្រៃព្រឹក្សាធម្មជាតិ ដែលជាប្រភពទឹកដ៏សំខាន់ និងមានទឹកធ្លាក់ជាច្រើនកន្លែងនៅលើកោះនេះទៀតផង។ កោះឆាងព័ន្ធជុំវិញទៅដោយកោះតូចៗជាច្រើន និងគ្របដណ្តាប់ទៅដោយឆ្មេរខ្សាច់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយផ្កាថ្ម ដែលល្អប្រណិត។ ឆ្នេរសំខាន់នៅកោះឆាងមានដូចជា៖
- ឆ្នេរហាតសាយខាវ៖ មានប្រវែងចំនួន ១គីឡូម៉ែត្រគឺជាឆ្នេរដ៏ស្រស់ស្អាត ដែលទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើន ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ។ បច្ចុប្បន្នឆ្នេរនេះត្រូវបានគេអភិវឌ្ឍបន្ថែមរួមជាមួយការរចនាកន្លែងស្នាក់នៅបែបផ្សេងៗគ្នា ព្រមទាំងមានភោជនីយដ្ឋាន កន្លែងលក់វត្ថុអនុស្សាវរីយ៍ និងសណ្ឋាគារផងដែរ។ ភ្ញៀវទេសចរ ដែលមានបំណងចង់ស្នាកិនៅពេលយប់គួរតែស្នាក់នៅឆ្នេរនេះ។
- ឆ្នេរហាតខ្លងផ្រាវ៖ ស្ថិតនៅភាគខាងិត្បូងនៃឆ្នេរហាតសាយខាវ និងស្ថិតនៅចំកណ្តាលភាគខាងលិចនៃកោះឆាង។ ឆ្នេរនេះមានរាងកោង និងមានដើមដូងជាច្រើនដុះជាជួរតាមបណ្តាយឆ្នេរ ដែលមើលទៅពោរពេញដោយភាពស្រស់ស្រាយ និងស្ងប់ស្ងាត់។ នៅភាគខាងជើងនៃឆ្នេរនេះមានរមណីយដ្ឋានឡែមឆ៉ៃយ៉ាចិត ដែលភ្ញៀវទេសចរអាចស្នាក់នៅបាន។ ទីនេះភ្ញៀវទេសចរអាចគយគន់ទេសភាពទាំងមូលណៃឆ្នេរហាតខ្លងផ្រាវ ហើយវាជាទីកន្លែង ដែលល្អបំផុតក្នុងការគយគន់ទស្សនីយភាពនៃថ្ងៃរៀបលិច។ នៅទីនេះក៏ជាទីផែតូចមួយ និងមានទូកសម្រាប់ជិះកំសាន្ត និងមុជទឹក។
- ឆ្នេរហាតខ្លងកៃប៊ែ៖ គឺជាឆ្នេរដ៏ស្រស់ស្អាត់មួយទៀត ដែលមានដើមដូងដុះជាជួរនៅតាមបណ្តោយឆ្នេរខ្សាច់។ ថ្វីត្បិតតែនៅលើឆ្នេរនេះមានរមណីយដ្ឋាន និងសណ្ឋាគារជាច្រើននៅផ្នែកខាងមុខ ប៉ុន្តែនៅប៉ែកខាងក្រោយក៏មានបរិស្ថានធម្មជាតិដ៏បរិសុទ្ធផងដែរ។ ការដើរកំហែកាយនៅពេលព្រឹកនឹងធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ រួមជាមួយខ្យល់ជំនោរត្រជាក់តិចៗ[១]។
ឯកសារយោង
[កែប្រែ]- ↑ www.tourismthailand.org