កោះពោធិ៍
Appearance
កោះពោធិ៍ គឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាតដែល ត្រូវនឹងចំណូលចិត្តចំពោះភ្ញៀវដែលនិយមគោលដៅបរិស្ថានទេសចរណ៍ ហើយ វាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ។ កោះនេះលម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់។ កោះពោធិ៍ គឺជាភូមិដ្ឋានរបស់អ្នកនេសាទប្រមាណជា ៥០ គ្រួសារ ដែលរស់នៅ យ៉ាងស្ងាត់ស្ងៀមលើកោះនៃភូមិសាស្ត្រខេត្តកែបនេះ។ វាក៏ដូចនឹងសហគមន៍ អ្នកនេសាទឯទៀតៗផងដែរ អ្នកភូមិកោះពោធិ៍រស់នៅដោយសេចក្តីថ្លៃថ្នូរ និង សកម្មក្នុងអាជីពជាអ្នកនេសាទរបស់ខ្លួន។ ប្រជាពលរដ្ឋនៅកោះពោធិ៍ ១០០ ភាគរយគឺជាអ្នកនេសាទ ពួកគេពុំដែលចាកចេញពីមហាសាគរទៅរកដី គោកឡើយ។ ទីនោះពុំមានសាលារៀនសម្រាប់កុមារ គ្មានមន្ទីរពេទ្យ ហើយ ក៏គ្មានអគ្គិសនីប្រើប្រាស់ដែរ។