កំណាព្យ ព្រំ ម៉ាញ
លោក ព្រំ ម៉ាញ
[កែប្រែ]លោក ព្រំ ម៉ាញ សិល្បករខ្មែរខាងផ្នែកចម្រៀងអាយ៉ៃល្ខោន ភាពយន្តនិងទូរទស្សន៍ដ៏ល្បីល្បាញ អាយុ ៥៨ឆ្នាំ ទើបបានទទួលគោរម្យងារពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងជាវីរសិល្បករដំបូងបំផុតនៃព្រះរាជាណាចក្រខ្មែរ។
ពាក្យប្រដៅក្មេងប្រុសស្រី
ខ្ញុំឭគេថា នៅតាមសាលា ក្មួយៗក្មេងស្ទាវ គេចពីថ្នាក់រៀន ញៀនថ្នាំឈាមរាវ ប្រុសស្រីវ័យស្ទាវ រាវរាក់គិតខ្លី។ ដូចចាស់លោកថា វ័យវឌ្ឍនាកា ជំទង់ជិតម្ភៃ ចង់សាកចង់ល យក៍អ្វីដែលថ្មី ខុសត្រូវម្ដេចក្ដី
វ័យរាក់មិនជ្រៅ។
ពិតណាស់ដូចថា តម្រាប់តម្រា តម្រង់ត្រង់ផ្លូវ មនុស្សម្នាដើរវាង រេរាងអង់នៅ ផ្លូវល្អមិនទៅ
សម្ដៅច្រាំងជ្រោះ។
ពាក្យពិតរែងស្លែង នំបន្លំក្លែង តែងល្អតែឈ្មោះ លេបចូលកាលណា ខ្ដៅសាពេញពោះ ខុសល្វីងស្ដៅស្រុស
កែគ្រុនឥតត្រួយ។
ម្នាលក្មួយព្រលឹង បើចាំក្មួយដឹង ក្រែងហួសពេលជួយ ទើបចង់ផ្ដែផ្ដាំ ចាំជាជំនួយ បើខូចអ្នកមួយ
ព្រួយឥតស្រឡះ។
ក្រោកឡើងស្ងួនភ្ងា លុបលាងភក្ត្រា ចម្រះរឿងចាស់ លះបង់ចោលទៅ កុំនៅផ្ដេសផ្ដាស ក្រោកសុំពរព្រះ
ប្រោសអ្នកជាថ្មី។
ស្វែងរកអនាគត ដើម្បីរំលត់ ពត់ចិត្តអប្រិយ អ្នកអស់ឧបាយ ក្នុងកាយប្រុសស្រី អ្នកនឹងមានជ័យ
គ្រងខ្លួនឯងបាន។ ដោយលោកគ្រូ ព្រហ្មម៉ាញ់
សរសេរដោយ៖ ប៉ាវ សុគុណ
កំណាព្យ
[កែប្រែ]- ខ្ញុំឮគេថា នៅតាមសាលា ក្មួយៗក្មេងស្ទាវ គេចពីថ្នាក់រៀន ញៀនថ្នាំឈាមរាវ ប្រុសស្រីវ័យស្ទាវ រាវរាក់គិតខ្លី។
- ពិតណាស់ដូចថា វ័យវឌ្ឍនាការ ជំទង់ជិត២០ ចង់សាកចង់ល យកអ្វីដែលថ្មី ខុសត្រូវម្ដេចក្ដី វ័យរាក់មិនជ្រៅ។
- ពិតណាស់ដូចថា តម្រាប់តម្រា តម្រង់ត្រង់ផ្លូវ មនុស្សម្នាដើរវាង រេរាងអង់នៅ ផ្លូវល្អមិនទៅ សំដៅច្រាំងជ្រោះ។
ពាក្យពិតរែងស្លែង នំបន្លំក្លែង តែងល្អតែក្រៅ លះលង់ចោលទៅ កុំនៅផ្ដេសផ្ដាស ក្រោកសុំពរព្រះ ប្រោសអ្នកជាថ្មី។ ស្វែងរកអនាគត ដើម្បីរំលត់ ពត់ចិត្តអប្រិយ លះអស់ឧបាយ ក្នុងកាយប្រុសស្រី អ្នកហ្នឹងមានជ័យ គ្រងខ្លួនឯងបាន»៕
ឯកសារយោង
[កែប្រែ]ស្ដេចកំប្លែង ព្រំ ម៉ាញ ទទួលងារជាវីរសិល្បករនៃប្រទេសកម្ពុជាចុះផ្សាយក្នុង ds RFA