កំនាព្យត្រី
Appearance
- កំណាព្យបទពាក្យ៧ និពន្ធដោយលោក ហ្មឺនភក្ដីអក្សរ តន់ (ដក់ស្រង់ចេញពីរឿង សព្វសិទ្ធ)
ត្រីត្រាញ់លលេញដេញត្រីក្រុះ | ត្រីក្រឹមក្រាបចុះឈប់បង្អង់ |
ត្រីក្រាយហែលក្រោយបណ្តោយត្រង់ | ត្រីក្រាញ់វិលវង់ក្រោយត្រីក្រាយ ។ |
កញ្ចុះស្ទុះចឹកកញ្ជាក់ស្លា | ត្រីឆ្លាំងហែលឆ្លារារត់ឆ្ងាយ |
អណ្តែងអណ្តើកខ្វើកកកាយ | ក្លាំងហាយហែលលាយនឹងក្លាំងហាត ។ |
ត្រីផ្ទោងហែលផ្ទឹមនឹងត្រីផ្ទក់ | ត្រីស្លូញស្លឺតស្លក់ដេញត្រីស្លាត |
ពាំស្លែរបែស្លឹងប្រឹងសង្វាត | ត្រីឈ្វាតហែលឆ្វៀវវវៀវឆ្វាត់ ។ |
ចង្វាមូលមីរដេរដាស់ដិត | ត្រីក្អិតក្អុកដេញចឹកកូនក្អាត់ |
ហក់ហែលហូរហែរក្បែរសំណាត់ | ព្រលូងលូនកាត់តាមប្រឡាយ ។ |
កំពឹសតោងឫសកំពីងពួយ | កំពតស្ទុះស្ទួយស្ទាក់ពីឆ្ងាយ |
ពើបពះពានលើកំពួលបាយ | កំពុងវាត់វាយកំពឹសពង ។ |