កំប្រុកស្លាបធំ
កំប្រុកស្លាបធំ រឺ កណ្ដៀទៀធំ - Giant Flying Squirrels | |
---|---|
Petaurista leucogenys | |
Scientific classification | |
រជ្ជៈ: | |
Phylum: | |
Class: | |
លំដាប់: | |
អំបូរ: | |
Genus: | Petaurista Link, 1795
|
Binomial name | |
Petaurista spp. |
សេចក្ដីផ្ដើម
[កែប្រែ]គ្រប់ប្រភេទកំប្រុកស្លាបទាំងអស់ ជាទូទៅគឺវាហោះសំកាំង មិនមែនហើរបក់ស្លាបដូចប្រភេទបក្សីទេ។ តាមការសិក្សាស្រាវជ្រាវកន្លងមក បានបង្ហាញឲ្យឃើញថាមានប្រភេទកំប្រុកស្លាបមួយចំនួន មានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយមានកំប្រុកស្លាបពីរប្រភេទត្រូវបានគេធ្វើអត្តសញ្ញាណយ៉ាងច្បាស់ថា កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយការសម្គាល់លើប្រវែងចុងរោម ពណ៌ខ្មៅទៅកាន់ចុងកន្ទុយ។ ប្រភេទកំប្រុកស្លាបធំពុំមានរោមចុងកន្ទុយទេ អាចមានដែរប៉ុន្តែខ្លីបំផុត។ ចំណែកឯប្រភេទកំប្រុកកន្ទុយក្រហមវិញ មានរោមចុងកន្ទុយដុះវែងប្រហែលពាក់កណ្ដាលនៃប្រវែងកន្ទុយរបស់វា។
ភិនភាគ
[កែប្រែ]ប្រភេទទាំងពីរនេះមានប្រវែងក្បាល និងដងខ្លួនប្រហែល ៤០០ ម.ម. និងកន្ទុយមានប្រវែងប្រហែល ៤២០ ម.ម.។ វាមានមាឌធំជាងគេបង្អស់ក្នុងចំណោមក្រុម សត្វកំប្រុក។
ជីវសាស្ត្រ
[កែប្រែ]ប្រភេទនេះចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗ និងជាសត្វរាត្រីចរ រកស៊ីចំណីនៅពេលយប់។ ចំណីអាហារវារួមមានផ្លែឈើ ស្លឹកឈើ និងមើមឈើ។ វាធ្វើសំបុករបស់វានៅក្នុងប្រហោងឈើ ឬតាមច្រាំងថ្មចោទ។ សត្វញីកូនម្ដងបានតែមួយគត់។
រប៉ាយរស់នៅ
[កែប្រែ]ពួកវារស់នៅតាមប្រយោងឈើ និងមានវត្តមានស្ទើរតែគ្រប់ប្រភេទព្រៃទាំងអស់ក្នុងប្រទេសកម្ពុជា ជាពិសេសព្រៃពាក់កណ្ដាលស្រោង និងព្រៃស្រោង។
ស្ថានភាពអភិរក្ស
[កែប្រែ]កំប្រុកស្លាបធំមានដង់ស៊ីតេរស់នៅកម្រិតទាប គេកម្រឃើញវាហើរ ឬរស់នៅជាក្រុមតាមទីជម្រកវារស់នៅណាស់ ហើយប្រភេទនេះកំពុងប្រឈមមុខនឹងការរងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រកដែលវារស់នៅ ការទាក់ចាប់ ឬ បរបាញ់ពួកវាដើម្បីយកសាច់ធ្វើជាអាហារ និងការលក់ដូរ។
ឯកសារយោង
[កែប្រែ]- សៀវភៅ «មគ្គុទ្ទេសក៍នៅតំបន់វាលឆ្ពោះទៅស្គាល់ ថនិកសត្វ នៃប្រទេសកម្ពុជា», ២០០៨