កំពង់តែអុង
កំពង់តែអុង ជាតំបន់កំពុងទឹកដែលអុងយួន បញ្ជាបាវបំរើ និងពលរេ អោយទៅដងទឹកនៅឯងកំពង់នេះយកមកដាំតែ អោយខ្លួនផឹក។ មកពីពាក្យ
- កំពង់ ជាទីន្លែងចុះងូតទឹក ដងទឹក ឆ្លងទឺក។
- តែអុង ជាតែរបស់អុងយួន ដែលវាបញ្ជាអោយដាំលើក្បាលខ្មែរ។
ប្រវត្តិ:រឿងកំពប់តែអុង នៅគ.ស ១៨១៥ អ្នកម្នាងក្រចាប់ មានបុត្រីនាមអង្គម៉ី។ នៅឆ្នាំដដែល ស្ដេចយួនទ្រង់ចាត់អោយសង់បន្ទាយនៅមាត់ជ្រូក និងជីកព្រែកពីរនៅក្នុងទឹកដីកម្ពុជាក្រោម៖ - ព្រែកមួយហៅថា ព្រែកវិញតេ មានប្រវែង ៥៣គ.ម ត្រូវតភ្ជាប់ពីមាត់ជ្រូកទៅនឹងសមុទ្រនៅតំបន់ពាម។ - ព្រែកមួយទៀត ហៅថា វិញអាន ប្រវែង ១៤គ.ម ទទឹង២៤ម តភ្ជាប់ទន្លេធំនឹងទន្លេបាសាក់។
រាជពង្សាវតារខ្មែរបានបញ្ជាក់ថា ក្នុងការជីកព្រែកទាំងពីរខាងលើនេះ ប្រជារាស្រ្ដខ្មែរត្រូវគេកែនទៅ ហើយត្រូវយួនធ្វើបាបគ្មានត្រាប្រណីដល់តិចតួចសោះឡើយ។ រឿងកំពប់តែអុង ដែលយួនវាយកខ្មែរកប់ទាំងរស់យកក្បាល ធ្វើជើងក្រានដាំតែ បានកើតឡើងនៅសម័យនោះអែង។ ឯកសារខ្មែរមួយទៀតបានសរសេរទាក់ទងនឹងរឿងនេះដែរថា ក្ដីលំបាកវេទនារបស់ខ្មែរ ជាគូលីកំណែននេះប្រៀបបាននឹងឋាននរក។ មួយថ្ងៃៗ ធ្វើការតាំងពីព្រលឹមទល់ព្រលប់ អិតមានសំរាកឡើយ ទឹកសំរាប់ផឹកមានក្លិនលាមក បាយស៊ីទៅហើមពោះ បណ្ដាលអោយកើតរោគ យួនវាយសំពងថែមទៀត ដោយចោទថាខ្មែរខ្ជិល ខ្មែរធ្វើពុត ខ្មែរយឺត។ នៅពេលដែលយួនបើកទឹកបង្ហូរចូលព្រែក យួនអិតប្រាប់ខ្មែរទេ បណ្ដាលអោយកម្មករកំណែនខ្មែរ ដែលរត់មិនទាន់លិចលង់ក្នុងព្រែកស្លាប់ជាច្រើន។ ចំពោះអំពើព្រៃផ្សៃ អមនុស្សធម៌របស់យួន ព្រះអង្គចន្ទអិតបានតវ៉ាឡើយ មានតែមន្រ្ដីម្នាក់បានចេញមុខការពារ។ យួនដឹងក៏ចាប់មន្រ្ដីនោះទៅសំលាប់ចោល។ ក្រៅពីកេណ្ឌខ្មែរអោយទៅជីកព្រែក យួននៅបានបង្ខំខ្មែរអោយកាប់ព្រៃឈើ អោយគេថែមទៀត។ ដំបូងគេប្រើគោក្របីរទេះសំរាប់អូសឈើ តែដល់សត្វស្លាប់អស់ទៅដោយកាប់ឈើច្រើនពេក គេក៏ប្រើមនុស្សអោយអូសវិញ។ អំពើអមនុស្សធម៌នេះបណ្ដាលអោយប្រជារាស្រ្ដខ្មែរ ព្រះសង្ឃខ្មែរទ្រាំពុំបាន ក៏នាំគ្នាកាប់សំលាប់យួនអស់ជាច្រើន។ តែយួនសងសឹកខ្មែរវិញយ៉ាងសាហាវបំផុត(១៨)។
នៅគ.ស.១៨២០ មានភិក្ខុមួយអង្គនាមកែគង់ បួសនៅវត្ដសំបួរក្នុងខេត្ដភ្នំពេញបានតាំងខ្លួនជាអ្នកសិល្ប៍ភូវិសេស ទៅបញ្ចុះបញ្ចូលអស់រាស្រ្ដនៅខេត្ដបាភ្នំ រួចទៅរួបរួម នឹងសម្ដេចចៅពញាតី ឧកញ៉ានរេន្ទគល់ និង នាយកែព្រាលន លើកទ័ពទៅកាប់សំលាប់យួនអស់ជាច្រើន។ ពេលនោះអុងតាគុន លេវ៉ាន់យៀក នៅព្រៃនគរប្រើអោយនាំពល ៣០០នាក់លើកដល់ភ្នំពេញ ហើយបង្ហួសទៅបោះទ័ពនៅកោះសូទិន ទើបសម្ដេចព្រះឧទ័យរាជា ទ្រង់បញ្ជាអោយលើកទ័ពទៅជាបន្ថែម ហើយចាប់ភិក្ខុកែគង់ យកទៅសំលាប់។ ចំណែកអែសម្ដេចចៅពញាតី ឧកញ៉ានរេន្ទគល់ នាយកែព្រាលន ត្រូវចាប់បានបញ្ជូនទៅព្រៃនគរ ហើយក្រោយមកត្រូវប្រហារជីវិតបង់ដែរ។ រាជពង្សាវតារបានបញ្ជាក់ថា ឧប្បត្ដិហេតុនេះ កើតមកពីការវិវាទរវាងនាម៉ឺនខ្មែរ និងនាម៉ឺនយួន។
នៅគ.ស១៨២១ ម្នាងម្នាក់នៃអង្គដួង បានប្រសូតបុត្រីនាមមុំ។ នៅឆ្នាំក្រោយអ្នកម្នាងយស របស់អង្គចន្ទមានបុត្រីនាមអង្គពៅ។ នៅគ.ស ១៨២៩ អ្នកម្នាងប៉ែន (ប្អូនអ្នកម្នាងក្រចាប់) មានបុត្រីនាមអង្គស្ងួន។ នៅគ.ស ១៨៣២ សៀមលើកទ័ពមកតាមផ្លូវបាត់តំបង ពោធិសាត់ ហើយមករហូតដល់កំពង់ឆ្នាំង។ ទ័ពខ្មែរស្ថិតនៅក្រោមបញ្ជាការចក្រី ឡុង បានប្រយុទ្ធជាមួយទ័ពសៀមនៅបឹងពោធិ តែនៅទីបំផុតខ្មែរទន់ដៃជាង បាក់ទ័ពហើយចក្រី ឡុង ក៏ភៀសទៅនៅខេត្ដបាភ្នំ។ បរាជ័យលើកនេះជាហេតុបណ្ដាលអោយព្រះឧទ័យរាជាអង្គចន្ទ ភៀសទៅស្រុកក្រោមម្ដងទៀត ហើយទៅគង់នៅលង់ហោរ។ ទ័ពសៀមដែលមាន ពញាបឌិនតេជោ ជាមេបញ្ជាការបាននាំព្រះអង្គអិមមហាឧបរាជ និង ព្រះអង្គដួង មកទុកអោយគង់នៅភ្នំពេញ ហើយលើកទ័ពបង្ហួសទៅប្រយុទ្ធជាមួយយួននៅមាត់ជ្រូក វាយឈ្នះយកបានបន្ទាយនេះ។
នៅពេលនោះឧកញ៉ាចក្រី ឡុង ដែលបានភៀសទៅបាភ្នំនោះ បានទៅកែនទ័ព ហើយវាយឈ្នះទ័ពសៀមដែលឆ្លងទៅត្រើយខាងកើត។ ចំណែកពញាបឌិនតេជោ ដែលវាយឈ្នះយួននៅមាត់ជ្រូកនោះ បានជំរុលរហូតដល់លង់ហោរ តែត្រូវទទួលបរាជ័យ ក្នុងចំបាំងជើងទឹកជាមួយយួន។ សៀមលើកទ័ពថយទៅវិញអស់។ លុះទ្រង់ជ្រាបដំណឹងនេះ ព្រះអង្គអិម និងព្រះអង្គដួងក៏ភៀសទាំងពីរអង្គទៅខេត្ដបាត់ដំបង។ លុះសៀមដកទ័ពថយទៅវិញអស់ ហើយយួននាំព្រះឧទ័យរាជាអង្គចន្ទត្រលប់មកសោយរាជ្យនៅភ្នំពេញវិញ។ ចក្រីឡុងត្រូវបានតាំងជានាយករដ្ឋមន្រ្ដី។ យួនបានសង់បន្ទាយអាណ្ណាមនៅជិតក្រុងភ្នំពេញ ហើយចាត់មេទ័ពឈ្មោះទ្រឿងមិញយ៉ាង និងមន្រ្ដីឈ្មោះលេដាយ គឿង អោយឈរត្រួតត្រាប្រទេសខ្មែរ។ ព្រះឧទ័យរាជាអង្គចន្ទ ទ្រង់សោយទីវង្គតនៅ គ.ស ១៨៣៤ ដោយរោគរាគក្នុងព្រះជន្ម៤៤ព្រះវស្សា។