កំពត ត្រពាំងរពៅ
ភូមិត្រពាំងរពៅ ភូមិត្រពាំងរពៅគឺជាភូមិមួយដែលខាងទិសលិចស្ថិតនៅជាប់ក្រុងព្រះសីហនុគឺភូមិព្រែកប្រស់ ហើយទិសខាងកើតជាប់នឹងព្រែកក្រែងខាងត្បូងជាប់នឹងសមុទ្រ ខាងជើងជាប់និងភ្នំបូកគោ ហើយភូមិនេះស្ថិតនៅក្នុងឃុំព្រែកត្នោត។ហើយក្នុងឃុំព្រែកត្នោត មានភូមិទាំងអស់ចំនួន០៥ គឺ:ភូមិត្រពាំងរពៅ ភូមិព្រែកក្រែង ភូមិព្រែកត្នោត និង ភូមិចង្ហោន។នៅក្នុងភូមិត្រពាំងរពៅមានប្រជាជនភាគច្រើនជាអ្នកនេសាទ កសិករ អាជីវករ អ្នកទាំងអស់គ្នាខិតខំធ្វើការងារខ្លាំងណាស់។ ក្នុងភូមិនេះមានគ្រួសារប្រហែលជាង៥៦០គ្រួសារដែលបានរស់នៅទីនេះ។ភូមិនេះផងដែរក៏មានទេសភាពដ៏ស្រស់ស្អាតផងដែរដូចជា:មានដើមឈើធំៗមានម្លប់ត្រជាក់គួរឲទាក់ទាញភ្ញៀវទេសចរគ្រប់ៗរូប។មានភ្នំបូកគោ ដ៏គួរឲទាក់ទាញមើលទៅឃើញភ្នំច្បាស់ៗទេសភាពល្អស្រស់ឆើតឆាយខៀវបំប្រងមានកុកហើរទាំងគូរៗមើលទៅគួរឲចាប់ចិត្ដជាពន់ពេក។ ជាពិសេសភូមិនេះនៅជាប់សមុទ្រ ធ្វើឲកាន់តែងាយស្រួលក្នុងការដើរលេងសមុទ្រ និងងាយស្រូលញាំម្ហូបអាហារសមុទ្រមានដូចជា:ក្ដាម ខ្យង ងាវ គ្រំ មឹគ .ល.។