Jump to content

ក្ងោក

ពីវិគីភីឌា
​ ក្ងោកមយូរ៉ា
​ ក្ងោកមយូរ៉ា
​ ក្ងោកមយូរ៉ា

​ ក្ងោកមយូរ៉ា (អង់គ្លេស: Peafowl ភាសាសំស្ក្រឹត: 孔雀 )

​របាំ​កោ្ង​ក​ប៉ៃលិន​

[កែប្រែ]

​របាំ ​“​កោ្ង​ក​ប៉ៃលិន​”​ ជា​កេរ​មរតក​បន្ត​វង្ស​តាំងពី​យូរលង់​មក​ហើយ​ របស់​​ជនកូឡា​ ក្នុងប្រទេសខ្មែរ​ ដែលបានមកសាងជីវិតរស់នៅ ​នាតំបន់​ជួរ​ភ្នំ​យ៉ាតនៃ​ ក្រុងប៉ៃលិន ។ របាំនេះមានការ​ទាក់ទង​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ទៅ​នឹង​ជំនឿ​របស់​ខ្មែរ​ដើម ដែលមាន​ជំនឿប្រហាក់ប្រហែលគ្នា​នឹង​ប្រជាជន​ដទៃ​ទៀត​នៃ​ពិភពលោក ដូច​ជា​នៅទ្វីបអាហ្វ្រិក ទ្វីប​អាស៊ី ឬ​នៅ​ប្រទេស​អូស្ត្រាលី ជាដើម ដែល​មាន​ជំនឿ​ទៅលើ​អារក្សអ្នកតា។ ​ប្រជាពលរដ្ឋខ្មែរ​គោរព ជំនឿនេះ តាំងពី​មុន​ពេល​ដែល​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​ ហូរ​ចូល​មកក្នុង​ជ្រោយ​សុវណ្ណ​ភូមិ​នោះ​ម្ល៉េះ ។​

​តាម​ទម្លាប់​របស់​បងប្អូន​ជនជាតិ​កូឡា បើ​សិនមានកើត​ហេតុភេទ​មិនល្អ​ផ្សេងៗ​ដូចជា ជំងឺ​តម្កាត់ រោគ​រាតត្បាត ឬក៏ ឧបទ្រព​ចង្រៃ​ដែល​មក​យាយី​បំផ្លាញ​សេចក្តីសុខ​សុភមង្គល​របស់​បងប្អូន​ ក្នុងភូម ស្រុក គេ​តែង​នាំគ្នា​បន់ស្រន់ សុំ​អង្វរករ ដល់​លោកយាយ​យ៉ាត​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី ​វត្ថុ​ស័ក្តិសិទ្ធិ និង​ជា​អាណាព្យាបាល​របស់​គេ សូមអោយលោកយាយ​ជួយ​កម្ចាត់​ឧបទ្រព​ចង្រៃ​ទាំងនោះ ហើយនាំសេចក្តីសុខ​សុភមង្គល​ មក​ប្រទាន​ដល់​កូនចៅ​អ្នកស្រុកអ្នក​ភូមិ​ ឱ្យបានសេចក្តីសុខរៀងទៅ។​

តាម​ឯកសារ​ស្រាវជ្រាវ​របស់​នាយកដ្ឋាន​ស្រាវជ្រាវ​នៃ​ក្រសួង​វប្បធម៌​និង​ វិចិត្រ សិល្បៈ អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០ បាន​បញ្ជាក់​ឱ្យដឹងថា ដើម​កំណើត​របស់​របាំ​កោ្ង​ក​ប៉ៃលិនដំបូង​ គេរៀបចំ​ឱ្យមាន​តែកោ្ង​ក​ឈ្មោល​កាន់សីល​មួយ​មក​សម្តែង​តែ​ប៉ុណ្ណោះ ដោយ​យក​តាម​សុបិន​រប​ស់បុ​ត្រី​ស្តេច​ក្នុង​សម័យ​នោះ សម្រាប់​សម្តែង​​ក្នុង​តំបន់​របស់​ពួក​ជនជាតិ​កូឡារ​ស់​នៅ ដូចជា​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ ពិធី​បន់ស្រន់​អារក្ស​អ្នកតា និង​លោកយាយ​យ៉ាត ទៅតាម​ដំណើរ​នៃ​ភូមិ​ស្រុក​របស់​ពួកគេ។ គេ​មិន​អាច​យក​របាំនេះទៅ​សម្តែង​នៅ​តាម​តំបន់​ផ្សេងៗ​បានឡើយ ។ ចំណែកឯ​ការសម្តែង​វិញ គឺ​បាន​បង្ហាញ​ឱ្យដឹង​អំពី​សម្រស់​ធម្មជាតិ​ ទំនៀមទម្លាប់​និង​ជីវភាព​រស់នៅ​របស់​ពួកគេ​ តែមួយគត់ ។ ​ ​ប៉ុន្តែ​បន្ទាប់ពី​ស្រាវជ្រាវ​រកឃើញ​របស់​នាយកដ្ឋាន​ស្រាវជ្រាវ​មក នាយកដ្ឋាន​នេះ​បាន​រៀបចំ​ឱ្យមាន​កោ្ង​ក​ចំនួន​ពីរ គឺ​ញី​មួយ ឈ្មោល​មួយ និង​បន្ថែម​ព្រានព្រៃ​ម្នាក់ទៀត ដើម្បី​កែច្នៃ​របាំ​នេះ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​ ក្នុងការពណ៌នាអំពី​សម្ផស្ស និង​បរិយាកាស​ អោយសមស្រប​ទៅ​នឹង​គុណប្រយោជន៍​របស់​ទឹកដី​​ប៉ៃលិន ​ដែល​សម្បូរ​ទៅ​ដោយ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​នោះ ។ ការសម្តែង​របាំនេះបាន​ពឹងផ្អែក​យ៉ាង​សំខាន់​ទៅលើ​កាយវិការនិង​លក្ខណៈ​កោ្ង​ក ដើម្បី​សម្តែង​ទៅ​ហាក់ដូចជា​មាន​ជីវិត​ប្រៀប​បាន​នឹង​កោ្ង​កពិតៗ ។​

​ក្រៅពី​បង្ហាញ​នូវភូមិសាស្ត្រ​និង​សម្រស់​ធម្មជាតិ​របស់​តំបន់​សម្បូរ​ត្បូង​ពេជ្រ ជីវភាពរស់នៅ​និង​ទំនៀមទម្លាប់​របស់​ប្រជាជន​រស់នៅ​តំបន់​នោះ របាំ​កោ្ង​ក​ប៉ៃលិន​បាន​លើកយក​ដំណើរ​ជីវិត​របស់​សត្វលោក​ម​ក​បង្ហាញ​ផងដែរ តាមរយៈ​សត្វកោ្ងក​ញី​ឈ្មោល ដែល​កំពុង​តែ​រួមរស់​ជាមួយគ្នា​ ក្នុង​រង្វង់​គ្រួសារ ប្តី​ប្រពន្ធ​យ៉ាង​មាន​សុភមង្គល​នៅក្នុង​ព្រៃព្រឹក្សា ស្រាប់តែ​មាន​ព្រានព្រៃ​មក​បាញ់​ផ្តាច់​សង្ខារកោ្ងក​ឈ្មោល​ជា​ប្តី​ឱ្យ​ម​រណា ធ្វើឱ្យ​បែកបាក់​ព្រាត់ប្រាស​និរាស​គ្នា​យ៉ាង​អាណោចអាធ័ម និង​បាន​បន្សល់ទុក​នូវ​ក្តីឈឺចាប់​ឥត​ល្ហែដ​ល់​សត្វកោ្ងក​ញី​ជា​ភរិយា ដែល​មិន​ដាច់​អាល័យ​ពី​ប្តី​របស់​ខ្លួន ហើយ​ខិតខំ​ហិចហើរ​ស្វែងរក ។ របាំ​ក៏​បញ្ចប់​ត្រឹមនេះ​ទៅ​។​ ​ ហេតុ​ដែល​នាំឱ្យ​គេ​កែច្នៃ​ពី​កោ្ង​ក​មួយ​មក​ជា​កោ្ង​ក​ពីរ និង​មាន​បន្ថែម​ព្រានព្រៃ​ម្នាក់ទៀត គឺ​ដោយសារ​គេ​យល់​ថា ការសម្តែង​កោ្ង​ក​តែមួយ វា​ហាក់ដូចជា​ត្រង់​ពេក ដែល​ពុំ​មាន​ការទាក់ទាញ​គួរឱ្យ​ចាប់អារម្មណ៍​ទាល់តែសោះ ។ ​ដូច្នេះហើយ​ ទើប​គេ​រៀបចំ​ឱ្យមាន​ជា​កោ្ង​ក​ពីរ និង​ព្រានព្រៃ​មួយ​សម្រាប់​សម្តែង​សង្កត់ធ្ងន់​ទៅលើ​សុភមង្គល និង អពមង្គល​របស់​សត្វ​លោក។​ ប៉ុន្តែ ក្រោយៗមកទៀត គេបានកែរបាំនេះសាជាថ្មី​ ដោយបញ្ចប់ត្រឹមតែការចែចង់របស់ក្ងោកឈ្មោលមិនបានសម្រេច តែប៉ុណ្ណេាះ។http://www.chanbokeo.com/index.php?gcm=1411&grid=127620&gtop=5233

កំណត់

[កែប្រែ]