Jump to content

ក្បាច់គិតលេខ

ពីវិគីភីឌា

ក្បាច់គិតលេខ​(abacus)គឺ​ជាឧបករណ៍​គិត​លេខ​បុរាណ ដែល​ប្រើ​គ្រាប់ឈើ​ ឬ ថ្ម​ដោត​ក្នុង​របារ​ ដើម្បី​រាប់​លេខ។ តាំង​ពីបុរាណមក ក្បាច់​គិត​លេខ​មាន​ច្រើន​ប្រភេទតាម​តំបន់។ ឯក្បាច់​គិត​លេខ​​សាយ​ចូល​មក​លើ​ទឹក​ដី​ខ្មែរ​តាម​រយៈឈ្មួញ​ចិន។ ក្បាច់​គិត​លេខ​ចិន និង​ ក្បាច់​គិត​លេខ​ជប៉ុន​មានទំនាក់​ទំនង​គ្នា​ជិត​ស្និទ្ធ។ នៅលើ​ក្បាច់ គេ​អាច​បូក ដក គុណ​ ចែក​លេខ ព្រម​ទាំង​រក​ឫស​ការេ និង ឫស​គូប​បានផង។ គេអាច​ប្រើ​ក្បាច់​គិត​លេខ​ចិន​គណនា​លេខ​ក្នុង​ប្រព័ន្ធ​របាប់​គោល​១៦​(hex code)បាន។