ក្រុមមិត្តភក្តិ (Peer group)

ពីវិគីភីឌា
Jump to navigation Jump to search

ក្រុម​មិត្តភក្តិ (peer group) មួយគឺជាក្រុមសង្គមនិងក្រុមបឋមរបស់មនុស្ស ក្រុមមិត្តភក្តិអាចត្រូវបានគេ ស្គាល់ជាក្រុមមនុស្សដែលអាច​មាន ភាពស្រដៀងដូចជា អាយុ, ជីវប្រវតិ្ត និង ឋានៈសង្គម។ សមាជិកនៃក្រុមនេះគឺអាចនឹងទទួលឥទ្ធិពលរបស់ជំនឿ​ និង ចរិតលក្ខណៈរបស់បុគ្គល។ ក្រុមមិត្តភក្តិរួមមានការរៀបតាមលំដាប់ និង ការបែងចែករបៀបនៃចរិតលក្ខណៈ។ មនុស្សអាយុ១៨ឆ្នាំ មិនមែននៅក្នុងក្រុមមិត្តភក្តិជាមួយអាយុ១៤ឆ្នាំ ទោះបីបើពួកគេរៀនសាលាជាមួយគ្នា។ ដូចជាគ្រូបង្រៀនមិនបង្រៀនសិស្សជាក្រុមមិត្តភក្តិ។

កម្លុងរយៈពេលលូតលាស់ ក្រុមមិត្តភក្តិតែងតែប្រឈម នឹងការផ្លាស់ប្តូរយ៉ាងខ្លាំង។ក្មេងជំទង់ក្នុងវ័យលូតលាស់តែងតែចំណាយពេលច្រើន ជាមួយមិត្តភក្តិគេ និង មានការមើលថែតិចពីមនុស្សចាស់។ ការប្រស្រ័យទាក់ទងរបស់ក្មេងជំទង់ក្នុងវ័យលូតលាស់ ក៏អាចមានការផ្លាស់ប្តូរ​ដែរ។ ពួកគេចូលចិត្តនិយាយពីសាលា និង មុខរបរគេជាមួយឪពុកម្តាយរបស់គេ ហើយពួកគេសប្បាយនឹងការនិយាយពី sex និង ទំនាក់ទំនងផ្ទាល់ ខ្លួនជាមួយមិត្តភក្តិ។ ក្មេងៗតែង ស្វែងរកក្រុមមិត្តភក្តិដែលនឹងទទួលគេ ទោះបីបើក្រុមនោះមានទាក់ទងនឹងសកម្មភាពដែលអាក្រក់ក៏ដោយ។ក្មេងៗតែងមិនសូវទទួលយកអ្នកណាដែលខុសពីគេ។ 

Cliques គឺជាក្រុមតូចៗដែលត្រូវគេ ចាត់ទុកដោយចំណង់ចំណូលចិត្តដូចគ្នា ឬក៏មិត្តភាព។. Clique ជាធម្មតាមានសមាជិកពី ២ទៅ១២នាក់ និងទំនងជាតែងឡើងដោយ អាយុ, ភេទ, ពូជសាសន៍ និង ថ្នាក់សង្គម។ សមាជិក​ Clique ជារឿយៗមានភាពដូចគ្នាក្នុង ការសិក្សា និង ចរិតប្រថុយ។ Cliques អាចចាត់ទុកជាភ្នាក់ងារសង្គម និង ការគ្រប់គ្រងសង្គម។​ ការធ្វើជាផ្នែកមួយនៃ clique អាចផ្តល់ផលប្រយោជន៍ព្រោះពួកគេផ្តល់ភាពគ្រប់គ្រងដោយខ្លួនឯង, បរិស្ថានសង្គមដែលមានសន្តិសុខ និង សុខាមាលភាពល្អប្រសើរ។

Crowds គឺធំជាង, អាចគេចាត់ទុកថាក្រុមដែលប្រហែលមិនមានមូលដ្ឋានគ្រឹះមិត្តភាព។ Crowds អាចចាត់ទុកជា ក្រុមមិត្តភក្តិ ហើយ ពួកគេបង្កើននូវភាពសំខាន់ កម្លុងពេលដំបូងនៃការលូតលាស់ និង កាត់បន្ថយនៅដំណាក់កាលចុងក្រោយនៃការលូតលាស់។ កម្រិតនៃការចូលរួមក្នុងស្ថានប័នមនុស្សធំ និង វប្បធម៌នៃpeer បកស្រាយជា crowds។

សង្គម[កែប្រែ]

សង្គមក្នុងឆ្នាំមុនៗ, ក្រុមមិត្តភក្តិក្លាយជាផ្នែកសំខាន់មួយនៃសង្គម។ ការសិក្សាឆ្នាំ ២០០២ ដែលមានចំណងជើងថា "ក្រុមមិត្តភក្តិក្មេងដំណាក់កាលលូតលាស់ និង អត្តសញ្ញាណសង្គម" ដែលចេញផ្សាយក្នុង Journal ការអភិវឌ្ឍន៍សង្គម គាំទ្រប្រយោគនេះ។ មិនដូចភ្នាក់ងារសង្គមដទៃដូចជាគ្រួសារ និង សាលា, ក្រុមមិត្តភក្តិអនុញ្ញាតឲ្យក្មេងៗគេចផុតពីការមើលថែដោយផ្ទាល់នៃមនុស្ស ចាស់។ នៅក្នុងក្រុមមិត្តភក្តិ, ក្មេងរៀនកសាងទំនាក់ទំនងដោយខ្លួនឯង, និងមានឪកាសជជែកពីចំណូលចិត្តដែលមនុស្សប្រហែលមិននិយាយជាមួយក្មេងៗ ដូចជា សំលៀកបំពាក់ និង ចំរៀងល្បីៗ ឬមិនអនុញ្ញាតដូចជា គ្រឿងញៀន និង sex។

ការអភិវឌ្ឍន៍ចិត្តវិទ្យា[កែប្រែ]

អ្នកអភិវឌ្ឍចិត្តវិទ្យា, Lev Vygotsky, Jean Piaget, Erik Erikson, Harry Stack Sullivan, និងអ្នកទ្រឹស្តីរៀនពីសង្គមបានអះអះថា ទំនាក់ទំនងរបស់ក្រុមមិត្តភក្តិផ្តល់នូវ