ក្រោកឈរ

ពីវិគីភីឌា

[១] កាល​យើង​នៅ​សាលារៀន លោក​គ្រូ​យើង​ប្រដៅ​ឲ្យ​ក្រោក​ឈរ​គំនាប់​គួរសម​ចំពោះ​ភ្ញៀវ​ដែល​ចូល​មក​ក្នុង​បន្ទប់​យើង​រៀន​ មាន​លោក​ចាងហ្វាង​សាលា​ជាដើម​ ។ រាល់​ថ្ងៃ​ដែល​យើង​ចូល​ទៅ​រៀន​ យើង​ត្រូវ​ឈរ​គោរព​លោកគ្រូ​យើង​សិន​ ទាល់តែ​លោក​គ្រូ​ឲ្យ​អង្គុយ​ទើប​ហ៊ាន​អង្គុយ​ ។ ដល់​ពេល​ចេញ​ពី​រៀន​ទៀត​ លោកគ្រូ​យើង​បង្គាប់​ឲ្យ​ក្រោក​ឈរ​សិន​ ទើប​ឲ្យ​ចេញ​ទៅ​ក្រៅ​ ។ គារវៈ​នេះ​ជា​កិច្ច​ប្រសើរ​ល្អ​ណាស់​ សម្រាប់​បង្ហាត់​សិស្សានុសិស្ស​ឲ្យ​ចេះ​គោរព​ចាស់​ គោរព​គ្រូអាចារ្យ​ គោរព​អ្នក​ធំ​ កាល​មក​ដល់​នឹង​កាល​ត្រឡប់​ទៅ​វិញ​ ។ ដូច្នេះ​ កិច្ច​ក្រោក​ឈរ​គោរព​នេះ​ មាន​តទៅ​ទៀត​ជា​ច្រើន​ប្រភេទ​ច្រើន​សណ្ឋាន​ ។

ឯកសារ[កែប្រែ]

  1. ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ