ក្លឹបបាល់ទាត់បារសេឡូណា
ឯកសារ:FCB.svg | ||||
ឈ្មោះពេញ | Futbol Club Barcelona | |||
---|---|---|---|---|
រហ័សនាម | L'equip blaugrana (ក្រុម) Culers or Culés (supporters) Blaugranes or Azulgranas (supporters) | |||
បង្កើតឡើង | វិច្ឆិកា 29, 1899 as Foot-Ball Club Barcelona | |||
ទីលាន | ខេមនូ (Camp Nou), បារសេឡូណា | |||
សមត្ថភាព | ៩៩៣៥៤[១] | |||
នាយក | Joan laporta | |||
អ្នកគ្រប់គ្រង | Ernesto Valverde | |||
សម្ព័ន្ធលីក | ឡា លីហ្គា | |||
២០១០–២០១១ | 1st | |||
គេហទំព័រ | Club website | |||
| ||||
ក្លិបបាល់ទាត់បារសេឡូណា (FC Barcelona) ត្រូវបានគេស្គាល់ថាជាបារសេឡូណា (Barcelona) និង បារសា (Barça)។ បារសេឡូណាជាក្លិបបាល់ទាត់អេស្ប៉ាញមួយមានមូលដ្ឋាននៅក្រុងបារសេឡូណា។ ក្លិបបារសេឡូណាលេងនៅក្នុងឡា លីហ្គា ដែលជាលីក (League) កំពូលរបស់អេស្ប៉ាញ ហើយជាក្លិបមួយក្នុងចំណោមក្លិបបីដែលមិនដែលធ្លាក់ចេញពីលីកកំពូលនេះ ដែលក្លិបពីរទៀតគឺអាតឺឡិតិកប៊ីបាវ (Athletic Bilbao) និង រៀលម៉ាឌ្រីដ (Real Madrid )។បច្ចុប្បន្នក្លិបនេះជាក្លិបជើងឯកនៅអេស្ប៉ាញនិងនៅអ៊ឺរ៉ុប។
ក្លិបបាល់ទាត់បារសេឡូណាជាក្លិបបាល់ទាត់ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៩៩ ដោយក្រុមកីឡាករបាល់ទាត់ជនជាតិស្វីស អង់គ្លេស និង អេស្ប៉ាញ ដែលនៅពេលនោះក្រោមការដឹកនាំរបស់លោក ចូន ហ្គាមប៉េ Joan Gamper ក្លិបនេះបានក្លាយជានិមិត្តសញ្ញានៃវប្បធម៌កាតាឡាន និង កាតាឡាននិយម និង មានបាវចនា "Més que un club" (ភាសាអង់គ្លេស: More than a club ភាសាខ្មែរ:លើសពីមួយក្លិប)។ ភ្លេងផ្លូវការរបស់បារសាគឺ "កាន់ដឺបារសា" (Cant del Barça) និពន្ធដោយ Jaume Picas និង Josep Maria Espinàs ។ ខុសពីក្លិបជាច្រើនទៀត អ្នកគាំទ្ររបស់ក្លិបជាម្ចាស់និងជាអ្នកធ្វើឲ្យក្លិបមានដំណើរការ។ ក្លិបនេះជាក្លិបមានជាងគេលំដាប់ទី២គិតតាមកំរិតប្រាក់ចំណូល ដែលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ ៣៩៨លានអឺរ៉ូ ។ ក្លិបដែលរក្សាតំណែងលំដាប់លេខ១ ខាងប្រាក់ចំណូលគឺក្លិបរៀលម៉ាឌ្រីដ ជាក្លិបដៃគូរប្រជៃងរបស់ក្លិបបារសេឡូណា ដែលការប្រគួតរបស់ក្លិបទាំងពីរត្រូវបានគេហៅថាអែលក្លាស៊ីកូ (El Clásico)។
ក្លិបបារសេឡូណាជាក្លិបទី២ដែលទទួលជោគជ័យបំផុតក្នុងពិភពបាល់ទាត់អេស្ប៉ាញ ដោយក្លិបបានឈ្នះពានឡា លីហ្គាចំនួន២១ ពានខាប់អេស្ប៉ាញ (Copa del Rey គុប៉ាដឺរ៉េ)ចំនួន២៥ ខាប់កំពូលអេស្ប៉ាញ (Spanish Super Cups) ចំនួន៩ និង លីកខាប់(Copa de la Liga គុប៉ាដឺឡា លីងហ្គា)ចំនួន២ ។ បារសេឡូណាគឺក្លិបមួយដែលទទួលជោគជ័យច្រើនអ៊ឺរ៉ុប ដោយបានឈ្នះពាន UEFA ចំនួន១១ [២]។ វាជាក្លិបតែមួយគត់នៅអ៊ឺរ៉ុបដែលបានលេងក្នុងកម្មវិធីបាល់ទាត់អ៊ឺរ៉ុបរាល់រដូវកាលចាប់តាំងពីឆ្នាំ១៩៩៥។ នៅឆ្នាំ២០០៩ បារសេឡូណាបានក្លាយជាក្លិបដំបូងគេបង្អស់ក្នុងប្រទេសអេស្ប៉ាញដែលបានឈ្នះពានបីរួមមាន ឡា លីហ្គា គុប៉ាដឺរ៉េ និង ឆែមពានលីក។ នៅក្នុងឆ្នាំនេះដែរ ក្លិបបារសេឡូណាក៏បានក្លាយជាក្លិបបាល់ទាត់ដំបូងបង្អស់ដែលបានឈ្នះពាន់រង្វាន់ចំនួន៦ក្នុងចំណោម៦ក្នុងឆ្នាំតែមួយ ដែលពាន់បីផ្សេងទៀតរួមមាន ស៊ុពឺខាប់អេស្ប៉ាញ (Spanish Super Cup), UEFA ស៊ុពឺខាប់ (UEFA Super Cup) និង ហ្វីហ្វាក្លិបវើរដ៏ខាប់ (FIFA Club World Cup)។
ប្រវត្តិ
[កែប្រែ]កំណើតក្លិប (១៨៩៩ - ១៩២២)
[កែប្រែ]នៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៨៩៩ Hans Kamper បានដាក់ការផ្សាយពាណិជ្ជកម្មនៅក្នុង Los Deportes ដោយបានប្រកាសពីបំណងចង់បង្កើតក្លិបបាល់ទាត់មួយ ហើយក៏ទទួលបានការឆ្លើយតបជាវិជ្ជមាននៅក្នុងកិច្ចប្រជុំនៅ Gimnasio Solé នៅថ្ងៃទី២៩ ខែវិច្ឆិកា។ កីឡាករចំនួន១១នាក់បានចូលរួម រួមមានកីឡាករ Walter Wild (ប្រធានក្លិបដំបូងគេ), Lluís d'Ossó, Bartomeu Terradas, Otto Kunzle, Otto Maier, Enric Ducal, Pere Cabot, Carles Pujol, Josep Llobet, John Parsons, និង William Parsons ហើយនៅពេលនោះក្លិបបាល់ទាត់ក៏បានចាប់កំណើត[៣]។
ក្លិបបារសេឡូណាបានផ្តើមប្រកបដោយជោគជ័យនៅក្នុងតំបន់និងពានរង្វាន់ជាតិ គឺការប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់កាតាឡាន និង គុប៉ាដឺរ៉េ (ពានរង្វាន់ព្រះមហាក្សត្រ) ។ នៅឆ្នាំ១៩០២ ក្លិបនេះបានឈ្នះពានដំបូងគឺពាន់គុប៉ាម់ាកាយា (ពានរង្វាន់បាល់ទាត់កាតាឡាន) និង នៅឆ្នាំនេះដែរបានចូលរួមការប្រកួតគុប៉ាដឺរ៉េដំបូងដោយលទ្ធផលចាញ់ក្លិបអាតឺឡិតិកប៊ីបាវ (Athletic Bilbao) ១–២ នៅវគ្គផ្ដាច់ព្រាត់[៤]។ លោក ចូន ហ្គាមប៉េ (Joan Gamper) បានក្លាយជាប្រធាននៅឆ្នាំ១៩០៨ ហើយនេះក៏បានជួបនូវវិបត្តិហិរញ្ញវត្ថុដោយមិនបានឈ្នះពាន់រង្វាន់អ្វីសោះចាប់តាំងពីឈ្នះការប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់កាតាឡាននៅឆ្នាំ១៩០៥។ លោកចូន ហ្គាមប៉េ បានចំណាយពេល២៥ឆ្នាំជាប្រធានក្លិប ហើយស្នាដៃចំបងមួយរបស់គឺធ្វើឲ្យបារសាមានស្តាតផ្ទាល់ខ្លួននិងធ្វើឲ្យមានស្ថេរភាពប្រាក់ចំណូល [៥]។
នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ១៩០៩ ក្រុមនេះបានផ្លាស់ទៅខាមដឺឡា អ៊ិនឌុស្ទ្រា Camp de la Indústria ដែលជាស្តាតធំអាចផ្ទុកមនុស្សបានរហូតដល់៨០០០នាក់។ ពីឆ្នាំ១៩១០ ដល់ ១៩១៤ បារសេឡូណាបានចូលរួមក្នុងការប្រកួត [[:en:[Pyrenees Cup|Pyrenees Cup]] ដែលការប្រកួតនេះមានក្រុមល្បីមកពីឡង់ឌក (Languedoc) , មីឌី (Midi), អាគីតែន (Aquitaine (ប្រទេសបារាំងភាគខាងត្បូង), តំបន់បាស (:Basque Country) និងកាតាឡាន។ នៅពេលនោះ ការប្រកួតត្រូវបានគេចាត់ជាការប្រួតដ៏អស្ចារ្យបំផុតដែលបើកទូលាយដើម្បីឲ្យមានអ្នកមកចូលប្រកួត[៦][៧] ។ ក្នុងកំឡុងពេលនោះដែរ ក្លិបបារសេឡូណាបានប្តូរភាសាផ្លូវរបស់ខ្លួនបីកាស្ទីលីទៅភាសាកាតាឡាន និងវិវត្តន៍បន្តិចម្ដងៗទៅជានិមិត្តសញ្ញាដ៏សំខាន់នៃជនជាតិកាតាឡាន។ ចំពោះអ្នកគាំទ្រជាច្រើន ការគាំទ្រក្លិបមិនសូវមានអ្វីធ្វើច្រើនទេតែជាផ្នែកមួយនៃអត្តសញ្ញាណរួមរបស់ក្លិប[៨]។
លោកហ្គាមប៉េបានធ្វើយុទ្ធនាការដើម្បីជ្រើសរើសសមាជិកថ្មីៗឲ្យបានច្រើន និងត្រឹមឆ្នាំ១៩២២ក្លិបកើនសមាជិកជាង២០០០០នាក់ និងអាចផ្តល់ហិរញ្ញវត្ថុដល់ក្លិបដើម្បីកសាងពហុកិឡដ្ឋានថ្មីឈ្មោះកាមដឺឡេកត (Camp de Les Corts) ដែលបានដាក់ឲ្យប្រើនៅឆ្នាំដដែលនេះ[៩] ។ ពហុកីឡដ្ឋាននេះអាចផ្ទុកមនុស្សបានរហូតដល់២២០០០នាក់ ក្រោយមកវាត្រូវពង្រីករហូតដល់៦០០០០កៅអី[១០]។ Jack Greenwell ត្រូវបានជ្រើសរើសជាអ្នកចាត់ការពេញម៉ោង ហើយរាសីរបស់ក្លិបក៏កាន់តែប្រសើរឡើងនៅលើទីលានប្រកួត។ ក្នុងកំឡុងសម័យកាលរបស់លោកហ្គាមប៉េបារសេឡូណាបានឈ្នះពានកាតាឡានចំនួន១១ ពានគុប៉ាដឺរ៉េចំនួន៦ និង ពានខាប់ពីរ៉េនីស (Pyrenees Cups)ចំនួន៤ ដែលជាសម័យមានដំបូងសម្រាប់ក្លិបបារសេឡូណា[៤][៥]។
ឯកសារយោង
[កែប្រែ]- ↑ "Information". FC Barcelona. Archived from the original on 12 កុម្ភៈ 2012. Retrieved 27 November 2010.
- ↑ "Football Europe: FC Barcelona". Union of European Football Associations (UEFA). Archived from the original on 3 មិថុនា 2010. Retrieved 4 May 2009.
- ↑ Ball, Phil p. 89
- ↑ ៤,០ ៤,១ Carnicero, José Vicente Tejedor (21 May 2010). "Spain – List of Cup Finals". Rec.Sport.Soccer Statistics Foundation (RSSSF). Retrieved 9 March 2010.
- ↑ ៥,០ ៥,១ "History part I". FC Barcelona. Archived from the original on 2 កក្កដា 2009. Retrieved 11 March 2010.
- ↑ Murray, Bill; Murray, William J. p. 30.
- ↑ Ferrer , Carles Lozano (19 June 2001). "Coupe des Pyrenées – Copa de los Pirineos". Rec.Sport.Soccer Statistics Foundation (RSSSF). Retrieved 12 June 2010.
- ↑ Spaaij, Ramón. p. 279.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedArnaud103
- ↑ "History part II". FC Barcelona. Archived from the original on 30 ឧសភា 2012. Retrieved 11 March 2010.
អានបន្ថែម
[កែប្រែ]- Arnaud, Pierre; Riordan, James (1998). Sport and international politics. Taylor & Francis. ល.ស.ប.អ. 978-0-419-21440-3.
- Ball, Phill (2003). Morbo: The Story of Spanish Football. WSC Books Limited. ល.ស.ប.អ. 0-9540134-6-8.
- Burns, Jimmy (1998). Barça: A People's Passion. Bloomsbury. ល.ស.ប.អ. 0-7475-4554-5.
- Chadwick, Simon; Arthur, Dave (2007). International cases in the business of sport. Butterworth-Heinemann. ល.ស.ប.អ. 0-7506-8543-3.
- Desbordes, Michael (2007). Marketing and football: an international perspective. Butterworth-Heinemann. ល.ស.ប.អ. 0-7506-8204-3.
- Dobson, Stephen; Goddard, John A. (2001). The economics of football. Cambridge University Press. ល.ស.ប.អ. 0-521-66158-7.
- Eaude, Michael (2008). Catalonia: a cultural history. Oxford University Press. ល.ស.ប.អ. 0-19-532797-7.
- Ferrand, Alain; McCarthy, Scott (2008). Marketing the Sports Organisation: Building Networks and Relationships. Taylor & Francis. ល.ស.ប.អ. 0-415-45329-1.
- Fisk, Peter (2008). Business Genius: A More Inspired Approach to Business Growth. John Wiley and Sons. ល.ស.ប.អ. 1-84112-790-6.
- Ghemawat, Pankaj (2007). Redefining global strategy: crossing borders in a world where differences still matter. Harvard Business Press. p. 2. ល.ស.ប.អ. 1-59139-866-5.
- Farred, Grant (2008). Long distance love: a passion for football. Temple University Press. ល.ស.ប.អ. 1-59213-374-6.
- Ferrand, Alain; McCarthy, Scott (2008). Marketing the Sports Organisation: Building Networks and Relationships. Taylor & Francis. ល.ស.ប.អ. 0-415-45329-1.
- King, Anthony (2003). The European ritual: football in the new Europe. Ashgate Publishing, Ltd. ល.ស.ប.អ. 0-7546-3652-6.
- Kleiner-Liebau, Désirée (2009). Migration and the Construction of National Identity in Spain. 15. Iberoamericana Editorial. ល.ស.ប.អ. 84-8489-476-2.
- Murray, Bill; Murray, William J. (1998). The world's game: a history of soccer. University of Illinois Press. ល.ស.ប.អ. 0-252-06718-5.
- Peterson, Marc (2009). The Integrity of the Game and Shareholdings in European Football Clubs. GRIN Verlag. ល.ស.ប.អ. 3-640-43109-X.
- Raguer, Hilari (2007). The Catholic Church and the Spanish Civil War. 11. Routledge. ល.ស.ប.អ. 0-415-31889-0.
- Shubert, Adrian (1990). A social history of modern Spain. Routledge. ល.ស.ប.អ. 0-415-09083-0.
- Snyder, John (2001). Soccer's most wanted: the top 10 book of clumsy keepers, clever crosses, and outlandish oddities. Brassey's. ល.ស.ប.អ. 1-57488-365-8.
- Spaaij, Ramón (2006). Understanding football hooliganism: a comparison of six Western European football clubs. Amsterdam University Press. ល.ស.ប.អ. 90-5629-445-8.
- Witzig, Richard (2006). The Global Art of Soccer. CusiBoy Publishing. ល.ស.ប.អ. 0-9776688-0-0.
ភាពយន្ត
[កែប្រែ]- Jordi Feliú, Barça, 75 años de historia del Fútbol Club Barcelona, 1974.
តំណភ្ជាប់ក្រៅ
[កែប្រែ]វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: FC Barcelona |
- គេហទំព័រផ្លូវការ Invalid language code. (Catalan) (ចិន) (អង់គ្លេស) Invalid language code. (Spanish)
- Pages with reference errors
- អត្ថបទ with short description
- Short description is different from Wikidata
- ទំព័រទាំងឡាយដែលដាច់តំណភ្ជាប់
- Pages using infobox football club with unknown parameters
- Articles with Arabic language external links
- អត្ថបទដែលមានតំណភ្ជាប់ក្រៅភាសាCatalan
- Articles with Catalan language external links
- អត្ថបទដែលមានតំណភ្ជាប់ក្រៅភាសាចិន
- អត្ថបទដែលមានតំណភ្ជាប់ក្រៅភាសាSpanish
- ក្លឹបបាល់ទាត់
- បាល់ទាត់