ខណ្ឌមិត្តភាព
ខណ្ឌមិត្តភាព
[កែប្រែ]គឺជាខណ្ឌ័មួយដែលស្តិតនៅក្នុងខេត្តព្រះសីហនុដែលពីភ្នំពេញមកកានតំបន់នេះមានចំងាយ២៣២គ.ម។មានចំនួនប្រជាជន ៦៧៤៤០(១៩៩៨)។ចាប់តាំងពីឆ្នាំ ២០០៩ មកក៍បានប្តូរឈ្មោះមកជាក្រុងព្រះសីហនុវិញ។ នៅក្នុងខណ្ឌ័នេះមាន០៥ឃុំ ១៩ភូមិ។ក្នុងតំបន់នេះមានធនាគារ អង្គការ មន្ទីពេទ្យ សាលារៀនជាច្រើនដូចជា សាលាបឋមសិស្សា នឹង អនុវិទ្យាល័យកម្មករក្រុងព្រះសីហនុ ឋបមសិស្សាជាស៊ីម បឋមសិក្សាផ្សារលើ អនុវិទ្យាល័យសម្តេចឪ វិទ្យាល័យក្រុងព្រះសីហនុ សលាឡាយហ្វ អនុវិទ្យាល័យនិងវិទ្យាល័យហ៊ុនសែនមិត្តភាព មត្តេយ្យេខេត្តព្រះសីហនុ សាលាឃ្លាំងលើ។ ហើយមានសាកលវិទ្យាល័យចំនួន០៤ សាកលវិទ្យាល័យBBU សាកលវិទ្យាល័យUME សាកលវិទ្យាល័យKUTM សាកលវិទ្យាល័យLife ចំនែកផ្សារនៅតំបន់នេះមាន០៤ ផ្សារលើ ផ្សារអូរមួយដែលមានប្រជាជនមួយចំនួនហៅថាផ្សារចិន ផ្សារពាណិជ្ជកម្ម នឹងផ្សារឃ្លាំងលើ)។ ហើយនៅក្នុងតំបន់មានវត្តចំនួនបីគឺ វត្តលើ វត្តក្រោម វត្តអូរត្រេះ ។ នៅតំបន់នេះក៏មានកាស៊ីណូធំៗចំនួន០4ផងដែលគឺកាស៊ីណូកំពង់សោមសីធី កាស៊ីណូដាយមិនស៊ី កាស៊ីណូហូររីដេ និងកាសីណូអូរតែលសុខា ។ ហើយពាក់កណ្តាលនៃខណ្ឌ័នេះពន្ធ័ជុំវិញទៅដោយទឹកសមុទ្រនឹងកោះដែលបានធ្វើអោយតំបន់នេះជាតំបន់ផ្លូវទឹកសមុទ្រធំជាង គេកំពុងផែស្វយ័តជាកំពុងផែអន្តរជាតិនៅព្រះរាជាណាចក្រកម្ពុជាដែលមានទូក នឹង កាប៉ាល់តូចធំដឹក ទំនិញពីប្រទេសនានាចូលមកកាន់ប្រទេសកម្ពុជាតាមផ្លូវសមុទ្រនេះជារៀងរាល់ថ្ងៃ។
តំបន់ទេសចរណ៍
[កែប្រែ]ដោយសារតែខណ្ឌ័នេះជាប់សមុទ្រដែល ធ្វើអោយមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត់ ចំនួន០៤គឺ ឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ(អូរតែល៧ជាន់) ឆ្នេរសុខា នឹង ឆ្នេរអូរត្រេះនឹងជាតំបន់ទេសចរណ៍ដែល សំបូរទៅដោយអាហារសមុទ្រស្រស់ៗ ដែលមានតំលៃសមរម ឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រមានពណ៏ខៀវស្រងាត់ ខ្យល់អាកាសធម្មជាតិនិងបរិសុទ្ធ ហើយប្រជាជននៅក្នុងតំបន់នេះមានទឹកមុខស្រស់ញញឹម ហើយមានផ្ទះសំណាក់ និងសណ្ឋាគារជាច្រើនដែលធ្វើអោយតំបន់នេះមានមនុស្សច្រើនកុះករជាពិសេសគឺនៅថ្ងែសៅរ៍ថ្ងែអាទិត្យនឹងថ្ងែបុណ្យទាន។ប្រជាជននៅក្នុងខណ្ទ័នេះ ភាគច្រើនជាអ្នកលក់ដូរ និងជាអ្នកនេសាទ។ហើយនៅតំបន់នេះមាន ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីដ្ឋានជាច្រើនកន្លែង ។