Jump to content

ខួច​គូថ

ពីវិគីភីឌា

ខួច​គូថ (Dimples of Venus ជា​ភាសាអង់គ្លេស) គឺជា​ស្នាមទ្រុឌ​​មួយ​គូ​ផ្ដេក ត្រួតស៊ី​គ្នា ដែល​ជួនកាល​មើល​ឃើញ​នៅ​ខ្នង​ខាង​ក្រោម ហើយស្ថិត​នៅ​ពី​លើ សាច់ដុំ​ភ្លៅ។

ស្នាម​ទ្រុឌ​នេះ​កើត​ឡើង​ដោយសារ​ ចំនង​សាច់ដុំ​ខ្លី​មួយ​រវាង ទ្រនុង​ឆ្អឹង​ផាល​ខាង​លើ​ខាង​មុខ ហើយ​និង​ស្បែក។ ស្នាម​ខួច​នេះ​ត្រូវ​បាន​គេ​គិត​ថា ចំលង​តាម​ពូជ (សេនេទិច)។

នៅ​ក្នុង​វេជ្ជសាស្រ្ត ស្នាម​ខួច​នេះ​ ត្រូវ​បាន​គេ​ប្រើប្រាស់សំរាប់​ជា​តំរុយ​នៅ​សើ​ស្បែក នៃ​សន្លាក់​រវាង​ឆ្អឹង​កញ្ចូញគូថ និង ឆ្អឹង​ផាល។