ខេត្តពេជ្របុរី
Appearance
ខេត្តពេជ្របុរី(ថៃ៖ เพชรบุรี អានថា: ភេតឆៈបុរី) ឬពេជបុរី (បញ្ចេញសំឡេង: ភេតបុរី) គឺជាខេត្តមួយក្នុងចំណោមខេត្តភាគខាងលិចឬកណ្តាល(ចង្វាត)នៃប្រទេសថៃ។ ខេត្តជិតខាងគឺ (ពីខាងជើងតាមទ្រនិចនាឡិកា) ខេត្តរាជបុរី ខេត្តសមុទ្រសង្គ្រាម និង ខេត្តប្រចួបគីរីខ័ន្ធ។ នៅភាគខាងលិចវាមានព្រំប្រទល់ជាប់នឹងផ្នែកតំបន់តានីនថារីនៃប្រទេសមីយ៉ាន់ម៉ា។ ខេត្តពេជ្របុរី ស្ថិតនៅចុងខាងជើងនៃឧបទ្វីបម៉ាឡេ ដោយមានឈូងសមុទ្រថៃនៅខាងកើតនិងជួរភ្នំតាណៅស៊ី បង្កើតជាព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា។ ទន្លេដ៏សំខាន់តែមួយគត់នៃខេត្តគឺទន្លេពេជ្របុរី។