ខេត្តសុពណ៌បុរី
ខេត្តសុពណ៌បុរី ឬ សុវណ្ណបុរី (សៀម : สุพรรณบุรี) គឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមដែលមានទីតាំងស្ថិតនៅភាគកណ្តាលនៃប្រទេស។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តឧត្តរធានី ខេត្តជ័យនាថ ខេត្តសិង្ហបុរី ខេត្តឧទង ខេត្តអយុធ្យា និង ខេត្តនគរបឋម។
ខេត្តសុពណ៌បុរី สุพรรณบุรี | |||
---|---|---|---|
| |||
![]() | |||
ប្រទេស | ![]() | ||
ទីរួមខេត្ត | ក្រុងសុពណ៌បុរី | ||
ផ្ទៃក្រឡា | |||
• សរុប | ៥៤១០ គម2 (២០៩០ ម៉ាយ ការ) | ||
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ៤១ | ||
ល្វែងម៉ោង | ICT (ម.ស.ស.+7) | ||
លេខកូដប្រៃសណីយ៍ | 72xxx | ||
លេខកូដហៅទូរស័ព្ទ | 035 | ||
ក្រមអ.ម.អ. ៣១៦៦ | TH-72 | ||
គេហទំព័រ | https:www.suphanburi.go.th |
ខេត្តសុពណ៌បុរី មានជនជាតិភាគតិចរស់នៅចម្រុះគ្នាដែលភាគច្រើនជាជនជាតិតៃ ជនជាតិមន ជនជាតិលាវ ជនជាតិចិន និង ជនជាតិខ្មែរ។

ប្រវត្តិ
[កែប្រែ]ខេត្តសុពណ៌បុរីអាចជាទីតាំងនៃរឿងព្រេងនិទានសុវណ្ណភូមិ ដែលត្រូវបានរៀបរាប់នៅក្នុងអត្ថបទសំណេរព្រះពុទ្ធសាសនាដ៏ចំណាស់។តែទោះជាយ៉ាងណាក៏ដោយទីតាំងប្រវត្តិសាស្ត្រដំបូងបង្អស់ដែលអាចបញ្ជាក់បានគឺនៅក្នុងសម័យទ្វារវត្តីនៅពេលដែលទីក្រុងនេះត្រូវបានគេស្គាល់ថាជាទីក្រុងទ្វារវត្តីស្រីសុវណ្ណភូមិ(ទីក្រុងទ្វារវត្តីនៃសុវណ្ណភូមិ)។ការបង្កើតទីក្រុងនេះឡើងប្រហែលឆ្នាំ ៨៧៧–៨៨២។នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ អាណាចក្រខ្មែរសិលាចារឹកមួយស្ថិតនៅក្នុងប្រាសាទព្រះខ័នត្រូវបានចារឹកឡើងដែលបានរៀបរាប់និយាយអំពីឈ្មោះសុវណ្ណបុរៈ។ក្រោយមកវាត្រូវបានគេហៅថាស្រុកឧទងវិញហើយធ្លាប់ត្រូវបានគេជឿថាជាទីក្រុងដើមរបស់ព្រះចៅឧទងដែលជាស្ថាបនិកបង្កើតអាណាចក្រអយុធ្យាផងដែរ។សម្ដេចព្រះបរមរាជាធិរាជទី ១ បានប្រទានឈ្មោះថ្មីថាសុពណ៌បុរី។សុពណ៌បុរីជាទីក្រុងដែលនៅជាប់ព្រំដែននិងជាទីតាំងធ្វើសង្គ្រាមជាច្រើនជាមួយនឹងភូមាដែលជាប្រទេសក្បែរខាង។
ប្រជាជននៅក្នុងខេត្តនេះនិយាយជាគ្រាមភាសាសៀមកណ្តាលដាច់ដោយឡែកដែលត្រូវបានគេជឿថាជាទម្រង់ភាសានិយាយនៅក្នុងសម័យអយុធ្យា។
រដ្ឋបាល
[កែប្រែ]ខេត្តសុពណ៌បុរី ចែកចេញជា ១០ ក្រុង/ស្រុក ១១០ សង្កាត់/ឃុំ និង ៩៧៧ ភូមិ ៖

០៣.ស្រុកដានឆាង
០៧.ស្រុកសងភីណង
០៨.ស្រុកសាមជុក
០៩.ស្រុកឧទង
១០.ស្រុកណងយ៉ាសៃ