ខ្សែអេក្វាទ័រ

ដោយវិគីភីឌា
ផែនទីពីភពលោកដែលមានបង្ហាញខ្សែអេក្វាទ័រជាពណ៌ក្រហម

ខ្សែអេក្វាទ័រ (ក៏​ហៅ​ជា ភូមធ្យរេខា[១]) ជាខ្សែប្រឌិតដែល​គូសខ័ណ្ឌចែកផែនដីជា២អឌ្ឍគោល គឺ អឌ្ឍគោលខាងជើង​ និង អឌ្ឍគោលខាងត្បូង។ ពាក្យ​ «អេក្វាទ័រ» (អង់គ្លេស៖ equator) មក​ពី​ពាក្យ «equate» មាន​ន័យ​ថា ធ្វើ​ឲ​ស្មើ ។ ឯ​ពាក្យ «ភូមធ្យរេខា» គឺ​ពាក្យ​ក្លាយ​មក​ពី​ភាសា​បាលី « भूमध्यरेखा » (Bhūmadhyarēkhā) ដែល​ចេញ​មក​ពី​ពាក្យ ភូមិ (ផែន​ដី, ដី, ...) + រេខា (ស្នាម, គំនូស, ...) ។

ទិន្នន័យខ្លះៗ[កែប្រែ]

តាមនិយមន័យ ខ្សែអេក្វាទ័រមានរយៈទទឹង 0 ដឺក្រ។ ខ្សែអេក្វាទ័រប្រវែងសរុបប្រហែល​ ៤០០៧៥ គ.ម។

ឯកសារ​យោង[កែប្រែ]

  1. SEAlang Library Khmer