គណបក្សជនជាតិដើមប្រជាធិបតេយ្យ
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា | |
---|---|
អ្នកដឹកនាំ | លោក ប្លាង ស៊ីន |
អនុប្រធាន | លោក ស្រូយ ខេត |
បង្កើតឡើង | ថ្ងៃទី ខែ ឆ្នាំ |
ទីស្នាក់ការកណ្ដាល | ផ្ទះលេខ ផ្លូវលេខ សង្កាត់ ខណ្ឌ រាជធានីភ្នំពេញ |
រដ្ឋសភា | ០ / ១២៣ |
ព្រឹទ្ធសភា | ០ / ៥៧ |
គោលនយោបាយគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាដាក់ចេញគោលនយោបាយ៨ចំណុច សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់៖
១. អភិវឌ្ឍស្របតាមគោលបំណងរបស់ប្រជាពលរដ្ឋចង់បាន និងស្របតាមថវិកាជាតិដែលបានកំណត់សម្រាប់អភិវឌ្ឍតាមឃុំសង្កាត់នីមួយៗទូទាំងប្រទេស
២. ផ្ដល់សេវាសាធារណៈឲ្យទាន់ពេលវេលា និងមិនគិតកម្រៃពីប្រជាពលរដ្ឋឡើយ
៣. អភិវឌ្ឍឃុំសង្កាត់ដែលនៅជាប់តាមព្រំដែន និងត្រូវសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង
៤. ការពារធនធានធម្មជាតិ មិនអនុញ្ញាតឲ្យបំផ្លាញបន្តពីជនខិលខូច ព្រមទាំងអនុវត្តច្បាប់ស្មើភាពគ្នា
៥. ថែរក្សាអត្តសញ្ញាណជនជាតិដើមមិនឲ្យបាត់បង់
៦. បញ្ឈប់ការរើសអើងអ្នកនយោបាយគ្រប់រូបភាព
៧. ដោះស្រាយបញ្ហាដីធ្លីដោយយុត្តិធម៌
៨. ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន អំពើហិង្សា និងការពារសុវត្ថិភាពប្រជាពលរដ្ឋ។