Jump to content

គណបក្សជាតិនិយម

ពីវិគីភីឌា
រូបសញ្ញាគណបក្សជាតិនិយម
គណបក្សជាតិនិយម


គណបក្សជាតិនិយមបច្ចុប្បន្ន គេពុំដឹងច្បាស់ថាអ្នកណាជាប្រធានគណបក្សនោះទេ ដោយគ្រាន់តែដឹងថា លោកមេធាវី ផែង ហេង និងលោក មុត ចន្ថា អតីតប្រធានខុទ្ធកាល័យព្រះអង្គម្ចាស់ នរោត្តម រណ​ប្ញទ្ធិ ក្រោយមកជាប្រធានខុទ្ធកាល័យ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ជាអ្នកដឹកនាំគណបក្សជាតិនិយម។


គណបក្សជាតិនិយម

ថ្វីត្បិតតែថ្នាក់ដឹកនាំគណបក្សជាតិនិយមអះអាងថាគណបក្សនេះនៅមានសុពលភាព ប៉ុន្តែគេពុំឃើញមានរចនាសម្ព័ន្ធ ឬសកម្មភាពនយោបាយឡើយ។ លោកផែង ហេង តែងតែលើកយកឈ្មោះ និងចាត់ទុកថាលោកគឺជាអ្នកតំណាងគណបក្សមួយនេះ។


1.ប្រវត្តិគណបក្សជាតិនិយម

គណបក្សជាតិនិយមយើងពិបាកនឹងអះអាងពីសវតាពិតណាស់ពីគណបក្ស១នេះ ។ ដោយអ្នកខ្លះថា គណបក្សនេះមានប្រវត្តដើមចេញពីគណបក្សហង្សដារាចលនាប្រជាធិបតេយ្យ ខ្លះទៀតថា ជាគណបក្សរណសិរ្សជនជាតិខ្មែរ របស់លោក ស៊ុត ឌីណា ដែលបង្កើតឡើងនៅចុងខែឧសភា ឆ្នាំ២០០២។ ក្រោយមកនៅឆ្នាំ២០០៨ គណបក្ស១នេះ ត្រូវបានប្តូរឈ្មោះទៅជាគណបក្សនរោត្តម រណ​ប្ញទ្ធិ វិញ ដោយមានសម្តេចក្រុមព្រះ នរោត្តមរណ​ប្ញទ្ធិ ជាប្រធាន ក្រោយពីសម្តេចក្រុមព្រះ ត្រូវបានលោក ញឹក ប៊ុនឆៃ ធ្វើរដ្ឋប្រហារទម្លាក់ចេញពីប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ។ លោក ស៊ុត ឌីណ ត្រូវបានតែងតាំងជាអគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គណបក្សនរោត្តម រណប្ញទ្ធិ សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៤ នៅឆ្នាំ ២០០៨។ ក្រោយមកទៀត លោក ស៊ុត ឌីណា និងភរិយាកាលពីឆ្នាំ២០០៩ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលលោកធ្លាប់បានរិះគន់ប្រឆាំងកន្លងមក។ លោកត្រូវបានរដ្ឋាភិបាល តែងតាំងជាអនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ស៊ុត ឌីណា ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៣។

ក្រោយមកគណបក្សនរោត្តម រណ​ប្ញទ្ធិ បានធ្វើសមាជប្តូរ​ឈ្មោះទៅជា គណបក្សជាតិនិយម វិញ ក្រោយព្រះសម្តេចក្រុមព្រះលាឈប់ពីប្រធានគណបក្ស(ចូលនិវត្សន៍នយោបាយ) ហើយថ្នាក់ដឹកនាំគណបក្សបានបែកចេញជាពីរ គឺ១ក្រុមដឹកនាំដោយ លោក សៅ រ៉ានី បាននាំគ្នាទៅចុះចូលជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច របស់លោក ញឹក ប៊ុនឆៃ នាថ្ងៃទី២៥ សីហា ២០១២ ។ ចំណែក១ ក្រុមទៀត ដឹកនាំដោយលោក មុត ចន្ថា និងលោកមេធាវី ផែង ហេង ។ ក្រោយពីបង្កើតគណបក្សសង្រ្គោះជាតិ លោក មុត ចន្ថា ក៏ប្រកាសនាំយកគណបក្សជាតិនិយមទៅចូលរួមជាមួយគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី៧ ខែមេសា ឆ្នំា២០១៤ ហើយលោក ត្រូវបានតែងតាំងជាប្រធានខុទ្ធកាល័យលោក កឹម សុខា ពីពេលនោះមក។