Jump to content

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ

ពីវិគីភីឌា

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (ភាសាអង់គ្លេស ៖ International Olympic Committee, IOC; ភាសាបារាំង ៖ Comité international olympique, CIO) គឺជាស្ថាប័នគ្រប់គ្រងកីឡាអន្តរជាតិក្រៅរដ្ឋាភិបាលនៃការប្រកួតកីឡាអូឡាំពិកសម័យទំនើប ។ គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើងក្នុងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៨៩៤ ដោយលោក ព្យែ ដឺ គូប៊ែតាំង និងលោក ឌីមីទ្រីយ៉ូស វីគែឡាស់ ដែលមានមូលដ្ឋាននៅទីក្រុងឡូសាន ប្រទេសស្វីស ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិគឺជាអាជ្ញាធរដែលទទួលខុសត្រូវក្នុងការរៀបចំកីឡាអូឡាំពិករដូវក្តៅ រដូវរងា និងយុវជន ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិក៏ជាស្ថាប័នគ្រប់គ្រងនៃគណៈកម្មាធិការជាតិអូឡាំពិក (National Olympic Committee ឬ NOC) និងចលនាអូឡាំពិកទូទាំងពិភពលោក ដែលរួមមានអង្គភាពនិងបុគ្គលទាំងអស់ដែលពាក់ព័ន្ធនឹងការប្រកួតកីឡាអូឡាំពិក។ គិតត្រឹមឆ្នាំ២០២០ គណៈកម្មាធិការជាតិអូឡាំពិកចំនួន ២០៦ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ។ ចាប់តាំងពីឆ្នាំ២០២៥ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ គឺលោកស្រី កឺស្ទី កូវ៉ិនទ្រី