Jump to content

គព្ភសេយ្យា

ពីវិគីភីឌា

ពាក្យ គព្ភ ជា​ពាក្យ​ក្នុង​ភាសា​បាលី ដែល​ត្រូវ​គ្នា​នឹង​ពាក្យ គភ៌ (Garbha) ដែល​ត្រូវ​នឹង​ពាក្យ​របស់​ភាសា​អង់គ្លេស​ថា womb (ស្បូន) ឬ​ជីវិត​ថ្មី​តាម​រយៈ​ការ​មាន​ផ្ទៃ​ពោះ (new life through pregnancy) ក្នុង​ភាសា​សំស្ក្រឹត ដែល​មាន​ន័យ​ថា ស្បូន​ឬ​ផ្ទៃ​របស់​ស្ត្រី​ឬ​របស់​សត្វ​ញី ឬ​សត្វ​កើត​ក្នុង​ផ្ទៃ ។

ពាក្យ គព្ភសេយ្យា (gabbhaseyyā) ត្រូវ​គ្នា​នឹង​ពាក្យ Garbhāśaya (गर्भाशय) ក្នុង​ភាសា​សំស្ក្រឹត ដែល​មាន​ន័យ​ថា ស្បូន (uterus, womb) ។ ពាក្យ​ Garbhāśaya ជា​ពាក្យ​សមាស​ដែល​ផ្សំ​ឡើង​ពី​ពាក្យ គភ៌ (garbha) និង​ពាក្យ អាសយ (āśaya) (आशय) ដែល​មាន​ន័យ​​ថា ទី​ជម្រក (asylum, abode) ដូច​គ្នា​នឹង​ពាក្យ សយា śayā (គ្រែ bed) ។