គម្ពីរបញ្ចតន្ត្រ
បញ្ចតន្ត្រៈ
សៀវភៅបញ្ចតន្ត្រៈ (Panchatantra) ឬ គោលការណ៍ ៥ យ៉ាង ជាស្នាដៃនិពន្ធរបស់បណ្ឌិត វិស្ណុ សម៌ (Vishnu Sharma) ។ សាច់រឿងទាំងឡាយនៅក្នុងសៀវភៅនេះត្រូវបានបែងចែកជា ៥ ផ្នែក គឺ មិត្រភេទ (Mitra-bheda) ឬការបាត់មិត្រ, មិត្រលាភ (ការរាប់មិត្រ), សុរ៉ុទភេទ (ការញុះញង់បំបែកមិត្រ), វិគ្រាហ៍(ការបែកបាក់) និង សន្ធិ (ការរួបរួម) ។ មតិខ្លះបានយល់ថារឿងនៅក្នុងសៀវភៅបញ្ចតន្ត្រៈបង្កប់គំនិតស្រដៀងនឹងរឿងនៅក្នុងសៀវភៅហិតោបទេសដែរ ។ សៀវភៅបញ្ចតន្ត្រៈត្រូវបានសរសេរនៅសតវត្សរ៍ទី ៣ មុនគ្រិស្តសករាជ រីឯសៀវភៅបិតោបទេសត្រូវបាននិពន្ធនៅសតវត្សទី ៦ ក្រោយគ្រិស្តសករាជ ។
គម្ពីរប្រជុំនិទាន ៥ ពួក
នេះជាឈ្មោះគម្ពីរមួយដែលប្រជុំនិទានផ្សេងៗ ដែលល្បីល្បាញណាស់នៅក្នុងប្រទេសឥណ្ឌាសម័យបុរាណ ដ្បិតមាននិទានជាច្រើនណាស់ ដែលគេបានប្រែចេញពីភាសាសំស្ក្រឹត មកជាភាសាអ្នកស្រុកអាស៊ី នឹងភាសាពួកអឺរ៉ុប កាលពីពុទ្ធសករាជ ១១១៣ ឡើងទៅ ។ ឯនិទានរឿងព្រេងអស់នេះ គេសន្មតថា កំណើតដើមរឿងនៅប្រទេសឥណ្ឌាទាំងអស់ ជាគម្ពីរមួយយ៉ាងចាស់ ប្រហែលកើតឡើងក្នុងរវាងពុទ្ធសករាជ ៦៥០ ។
អ្នកតែរឿងជាជាតិព្រាហ្មណ៍ម្នាក់ ឈ្មោះវិស្ណុសរ្ម័ន ។ ឯគម្ពីរនេះមានប្រយោជន៍ក្នុងការសិក្សារបស់ពួកក្សត្រ សម្រាប់ឲ្យពួកក្សត្រចេះរបៀបត្រួតត្រាស្រុកទេស នឹងប្រព្រឹត្តឲ្យត្រូវគន្លងផ្ទាល់អង្គក្សត្រផង ។ មានរឿងរ៉ាវខ្លះ គេឃើញមានក្នុងរឿងជាតក ដែលដកយកមកអំពីគម្ពីរបញ្ចតន្ត្រ មានសុភាសិតជាច្រើន ដែលប្រកបដោយសីល ធម៌សម្មាអាជីវៈ នឹងប្រសាសនោបាយរបស់ក្សត្រ ។ រឿងនេះសុទ្ធតែតែងជាភាសាសំស្ក្រឹត ឯរឿងរ៉ាវខ្លះ នាំឲ្យមានប្រយោជន៍ដល់ចិត្តគំនិតនោះដូចនិទានដែលយើងរើសប្រមូលមកនេះ ។
ការបាត់មិត្រ
[កែប្រែ]រឿងគោ តោ និង ឆ្កែព្រៃ
[កែប្រែ]រឿងស្វា និង គល់ឈើ
[កែប្រែ]សេដ្ឋីម្នាក់បានចាប់ផ្តើមសង់វិហារមួយនៅជិតព្រៃមួយកន្លែងនៅជាយក្រុង ។ ជារៀងរាល់ថ្ងៃ អ្នកកាប់ឈើ និងកម្មករ តែងតែត្រលប់ទៅទីក្រុងវិញដើម្បីទទួលទានអាហារថ្ងៃត្រង់ ។ នៅថ្ងៃមួយនោះ មានស្វាមួយហ្វូងបានមកដល់កន្លែងសាងសង់ ។ អ្នកកាប់ឈើម្នាក់ កំពុងតែចាំងគល់ឈើមួយដើម បានយកស្នៀតមកសៀតដើម្បីកុំឲ្យគល់ឈើនោះកៀបបិទមកវិញ រួចហើយគាត់ក៏ចេញទៅបាត់ទៅ ។ ពួកស្វាទាំងនោះលេងនៅលើចុងឈើ និងគ្រោងវិហារដោយមិនខ្វល់អ្វីទាំងអស់ ។ មានស្វាកំសត់មួយនោះ ដែលគ្មានវាសនានឹងរស់បានអាយុវែង ក៏ទៅអង្គុយនៅចន្លោះគល់ឈើដែលចំហនោះ រួចចាប់ទាញស្នៀតនោះចេញ ។ ហើយភ្លាមនោះ ស្នៀតនោះក៏របូតមក រួចគល់ឈើនោះកៀបចូលគ្នាវិញ កៀបទាំងស្វានោះស្លាប់ទៅ ។ កត៌ក បន្តថា “ហើយអញ្ចឹងហើយ បានជាអញប្រាប់ថា ឯងមិនត្រូវចេះដឹងរឿងគេទេ ។ ហើយកាងាររបស់រឿងគឺ ស៊ីអ្វីៗដែលសល់ពីតោ ។” ទម្នកស្រែកថា “ស្អីគេ! អែងគិតថាការងាររបស់យើងគិតតែពីស៊ីមួយមុខរឺ? អញមិនយលស្របនឹងឯងទេ ព្រោះគេនិយាយថា
៦) វាគួរឲ្យអាម៉ាស់ខ្លាំងណាស់ ដែលដេកស៊ីពឹងផ្អែកលើគេនោះ
កត៌ក “វាអញ្ចឹងមែនហើយ ។ តែអីលូវ យើងមិនធ្វើការឲ្យលោកម្ចាស់ទៀតទេ ដូច្នេះចាំបាច់អីនឹងយើងយកខ្លួនមកឲ្យជាប់ជំពាក់នឹងរឿងនេះ?”
ទម្នក តបថា “ទេ អែងកុំនិយាយបែបនេះអី ព្រោះថា
៧) បុគ្គលម្នាក់ ដែលមិនមែនជាមន្ត្រីធំ នឹងក្លាយទៅជាមន្ត្រីធំ បើគាត់បំរើស្តេចបានល្អ តែមន្ត្រីធំវិញបើបំរើស្តេចមិនបានល្អ នោះនឹងត្រូវដេញចេញពីតំនែងមិនខាន ។ បំរើដែលចេះប្រុងប្រយត្ននូវអ្វីដែលចៅហ្វាយរបស់ខ្លួនពេញចិត្តនិងមិនពេញចិត្ត ក៏គង់អាចត្រួតត្រាចៅហ្វាយកំនាចវិញបាន ។ ហើយថា តើបណ្ឌិតម្នាក់បរាជ័យមិនអាចនឹងត្រួតស្តេចម្នាក់ម្តេចបាន បើគាត់អាចបញ្ជាពស់ ខ្លា ដំរី និងតោ បានតាមវិធីណាមួយទៅហើយនោះ!
កត៌ក សួរថា “អញ្ចឹងពេលហ្នឹង អែងចង់ធ្វើយ៉ាងម៉េច? “
ទម្នក តបថា “ថ្ងៃនេះលោកម្ចាស់របស់យើង និង កូនចៅគាត់ កំពុងតែភ័យខ្លាចខ្លាំងណាស់ ។ ខ្ញុំនឹងរកមូលហេតុដែលបណ្តាលឲ្យពួកគេខ្លាច ។ បន្ទាប់មកអញនឹងប្រើវិធីការទូតមួយក្នុងចំនោម៦ ដែលមាន ១ធ្វើសន្តិភាពរឺ២សង្គ្រាម ៣វាយប្រហាររឺ៤ការពារ ៥រកសម្ពន្ធមិត្រខ្លាំងមកការពារ រឺ៦ញុះញង់សត្រូវម្ខាងទៀតឲ្យឈ្លោះទាស់ទែងគ្នា”
កត៌ក សួរថា “តែធ្វើម៉េចទើបអែងដឹងថា លោកម្ចាស់ភ័យខ្លាច?
ទម្នក តបថា “អែងមិនដឹងអីទេ! គេនិយាយថា
៨) គំនិតរបស់មនុស្សម្នាក់ លេចចេញនៅលើមុខ កាយវិការ សម្តី និងភ្នែករបស់បុគ្គលនោះ ហើយតាមបញ្ញារបស់អញ អញអាចធ្វើឲ្យពិន្គលបាត់ខ្លាចបាន ហើយនៅពេលនោះអញនឹងទទួលបានតំនែងធំមិនខាន ។ កត៌ក សួរថា “តែអែងមិនដឹងថាមុខតំនែងហ្នឹងមានន័យថាម៉េចផង ហើយអែងធ្វើម៉េចបានលោកម្ចាស់តែងតាំងអែងកើត?” ទម្នក តបថា “វាអញ្ចេះ! ពេលដែលអញកំពុងតែលេងលើភ្លៅឪអញ អញបានស្តាប់គ្រូៗនិទានអំពីល្បើកជាច្រើន ហើយចាប់ពីពេលនោះមក អញបានចាំពីអត្ថន័យនៃល្បើកអស់នោះ ហើយកត់ត្រាទុកក្នុងចិត្ត ។ ស្តាប់ណា!
៩) អ្នកក្លាហាន បណ្ឌិត និង អ្នកដែលចេះបំរើ មានតែពួកអស់នេះទេដែលអាចប្រមូលកុលាបមាសលើផែនដីនេះបាន ។ ហើយ
១០) ការបំរើស្តេច ដែលមិនគិតគូរដល់អ្នកចេះដឹងដែលមានគុណសម្បត្តិ ដូចព្យួររាស់ដីអត់ជីរជាតិអញ្ចឹង
កត៌ក សួរថា “តែអែងប្រាប់អញមក! អែងចាប់ផ្តើមដំបូងប្រាប់លោកម្ចាស់ថាម៉េចទៅ?”
ទម្នក តបថា “អញនិយាយអ្វីក៏ដោយ គឺត្រូវតែនិយាយនៅវេលាសមស្របណាមួយ សូម្បីតែសម្តីរបស់បណ្ឌិតក៏ដោយ បើនិយាយខុសកាលៈទេសៈ គាត់នឹងត្រូវគេជេរផ្តាសាមិនខាន” ។
កត៌ក និយាយថា “តែធ្វើឲ្យស្តេចស្តាប់យើងនោះ មិនងាយទេ ។ ស្តេចរឹងណាស់ ហើយគ្មានបេះដូងដូចជាភ្នំ ហើយមានសុទ្ធតែអ្នកចេះនៅជុំវិញខ្លួនទៀត”
ទម្នក តបថា “មែនហើយ តែ
១១) បើស្តេចខឹង យើងត្រូវតែអង្អែល ។ មិត្តរបស់គាត់ យើងចាត់ទុកដូចជាមិត្តរបស់យើង សត្រូវរបស់គាត់ យើងចាត់ទុកដូចជាសត្រូវរបស់យើង ។ យើងត្រូវសរសើរបញ្ជោរគាត់ ។ តាមវិធីបែបនេះ យើងនឹងបោកស្តេចបានដោយមិនបាច់ប្រើមន្តអាគមអីទាំងអស់ ។
កត៌ក និយាយថា “បើអញ្ចឹងមែន ស្រេចតែអែងទៅចុះ ។ សូមឲ្យទេវតាជួយអែង”
ទម្នកក៏អោនក្បាលដាក់កត៌ត រួចលា កត៌ត ហើយធ្វើដំនើរមកជួបស្តេចតោ ។ នៅពេលដែលពិន្គលឃើញទម្នក មកដល់ភ្លាម គាត់និយាយនឹងអង្គរក្សរបស់គាត់ថា “ឲ្យទម្នក កូនរបស់មន្ត្រីចាស់អញចូលមក” ។ ពេលដែលទម្នក ចូលមកដល់ ពិន្គល ក៏និយាយយ៉ាងទន់ភ្លន់ដាក់វា ។
គាត់សួរថា “តើអែងសុខសប្បាយទេ? ហេតុអីបានជាយូរហើយ អែងមិនដែលមកគាល់អញអញ្ចឹង?”
ទម្នកតបថា “លោកម្ចាស់! ទោះបីលោកម្ចាស់គ្មានការងារពិសេសអ្វីឲ្យខ្ញុំធ្វើក៏ដោយ ខ្ញុំនៅតែត្រៀមខ្លួនបំរើលោកម្ចាស់ជានិច្ច ។ ស្តេចត្រូវការរាស្ត្របីប្រភេទ៖ ថ្នាក់ខ្ពស់ កណ្តាល និង ទាប ។ គេនិយាយថា
១២) បើស្តេចត្រូវការប្រដាប់ត្បារត្រចៀក រឺឈើចាក់ធ្មេញ តើស្តេចចាំបាច់ត្រូវការប្រើមនុស្សពិសេសជាងមនុស្សដែលមានដៃហើយចេះនិយាយ ធ្វើអ្វី?”
ទោះបីយើងនៅជាមួយលោកម្ចាស់ក្នុងនាមជាបំរើក៏ដោយ ទោះគ្រាសប្បាយនិងទុក្ខ នៅតែការងាររបស់យើងត្រូវដកហូតដដែល ។ នេះលក្ខណៈមិនល្អរបស់លោកម្ចាស់ ហើយខ្ញុំសុំបន្ទោសលោកម្ចាស់ តែមិនបន្ទោសអ្នកដែលមកជំនួសតំនែងរបស់ខ្ញុំទេ ព្រោះថា
១៣) ស្តេចដែលមិនយល់ពីភាពខុសគ្នារវាងកញ្ចក់ និង ពេជ្រ មិនសមនឹងគេគោរពទេ ។ តើឲ្យមនុស្សមានប្រាជ្ញាម្នាក់ នៅកន្លែងនោះស្ងៀមសូម្បីតែមួយស្របក់ដូចម្តេចនឹងកើត បើកន្លែងមានសុទ្ធតែមនុស្សដែលមិនចេះចែកឲ្យដាច់រវាងខុសនិងត្រូវ ។ ផ្ទុយទៅវិញ អ្នកបំរើល្អ ជាបុគ្គល ដែលពេលដែលគេសរសើរ នៅតែបន្ទាបខ្លួន ពេលគេបន្ទោស ខំលាក់នូវកំហឹងមិនឲ្យលេចចេញនៅលើមុខ ហើយ គឺថាពេលសរសើរនិងពេលបន្ទោស នៅរក្សាអាកប្បកិរិយាដដែល ។
១៤) ស្តេចនិងមន្ត្រី ពឹងគ្នាទៅវិញទៅមក៖ មិនអាចមានស្តេច ដែលគ្មានមន្ត្រីនោះទេ ហើយក៏គ្មានមន្ត្រីដែលគ្មានស្តេចដែរ ។ នៅពេលដែលស្តេចរីករាយ ស្តេចឲ្យរង្វាន់ដល់មន្ត្រី រីឯមន្ត្រីវីញ ដើម្បីតបស្នងនឹងកិត្តិយសនេះ ក៏បូជាកំលាំងកាយកំលាំងចិត្តដើម្បីស្តេចវិញ ។
“វាមិនសមនឹងលោកម្ចាស់ចាត់ទុកថាពួកយើងជាអ្នកតូចដោយសារតែពួកយើងជាឆ្កែព្រៃនោះទេ ព្រោះថា
១៥) សូត្រកើតអំពីដង្កូវ មាសកើតពីថ្ម ផ្កាឈូកមកពីក្រអៅឈូកដែលដុះក្នុងភក់ ភ្លើងកើតពីឈើមួយដុំតូច
“ដូច្នេះ គុណធម៌ក៏អាចកើតចេញពីអ្នកដែលមានកំនើតថោកទាបដែរ” ។
ពិន្គលនិយាយថា “វាគ្មានអីខុសគ្នាទេថាអែងតូចរឺធំ អែងជាកូនរបស់មន្ត្រីចាស់របស់អញ ដូច្នេះបើអែងមានអ្វីចង់និយាយ និយាយមកកុំខ្លាចចិត្តអញអី”
ទម្នក ក៏និយាយថា “លោកម្ចាស់! តាមពិតខ្ញុំមានរឿងមួយត្រូវប្រាប់ដល់លោកម្ចាស់”
ពិន្គលនិយាយថា “អញ្ចឹងអែងនិយាយមក”
ទម្នក ក៏និយាយថា “តែខ្ញុំត្រូវប្រាប់លោកម្ចាស់ជាសំងាត់ ព្រោះថា
១៦) អ្វីក៏ដោយ បើលឺដល់ត្រចៀក៦ហើយ មិនអាចជារឿងសំងាត់ទៀតទេ ។ ដូច្នេះ បណ្ឌិតមិនអាចឲ្យរឿងសំងាត់របស់ខ្លួនលឺដល់ត្រចៀក៦ទេ ។”
ខ្លា ចចក និងអ្នកឯទៀតយល់សញ្ញារបស់ពិន្គលក៏ស្តាប់តាមហើយចេញឆ្ងាយទៅ ។
នៅពេលនោះ ទម្នក និយាយនឹងស្តេចសត្វថា “លោកម្ចាស់បានទៅផឹកទឹក តែលោកម្ចាស់ត្រលប់មកវិញដោយមិនទាន់ទាំងបានផឹកទឹកផង ។ ហេតុដូចម្តេចបានជាយ៉ាងហ្នឹង?”
ពិន្គលធ្វើពត់ជាញញឹម និយាយថា “អូ!គ្មានហេតុផលពិសេសអីទេ!”
ទម្នក ក៏និយាយថា “បើជារឿងខ្លះដែលលោកម្ចាស់និយាយមិនកើត មិនអីទេ ព្រោះថា
១៧) មានរឿងខ្លះដែលយើងអាចនិយាយប្រាប់ភរិយាបាន ខ្លះទៀតអាចប្រាប់ទៅកូនបាន ខ្លះទៀតទៅគ្រួសារបាន តែយើងមិនអាចប្រាប់រឿងទាំងអស់ទៅមនុស្សគ្រប់គ្នាបានទេ ។
នៅពេលដែលពិន្គលលឺបែបនេះ ក៏គិតក្នុងចិត្តថា “អាមួយនេះសមជាបំរើល្អរបស់អញ ។ ដូច្នេះអញនឹងយកវាសេនាជំនិតរបស់អញ ព្រោះថា
១៨) ពេលដែលបុគ្គលម្នាក់អាចចែករំលែកក្តីទុក្ខព្រួយជាមួយនឹងមិត្តគួរជាទីទុកចិត្តរបស់ខ្លួន រឺក៏បំរើដ៏ស្មោះត្រង់ម្នាក់ ចៅហ្វាយចិត្តធម៌ រឺភរិយាគ្រប់លក្ខណ៍ មានន័យថាបុគ្គលនោះរកបានទីពឹងពាក់”
ដូច្នេះពិន្គលក៏សួរទៅទម្នកថា “តើអែងមានលឺសំលេងអីមួយគួរឲ្យខ្លាចពីចំងាយទេ?”
ទម្នកតបថា “បាទ ខ្ញុំលឺ តែសំលេងវាបង្កបញ្ហាអីទៅ?”
ពិន្គលតបថា “មិត្តសំឡាញ់ អញនឹងចាកចេញពីព្រៃនេះហើយ”
ទម្នកសួរថា “ដើម្បីអ្វីទៅ?”
ពិន្គលតបថា ” ព្រោះថា មានសត្វសាហាវចំលែកបានមកដល់កន្លែងនេះហើយ ហើយគឺច្បាស់ជាសត្វនោះហើយដែលបន្លឺសំលេងបែបនេះ ។ វាប្រហែលជាសាហាវដូចសំលេងវាអញ្ចឹង”
ទម្នកសួរថា “មានន័យថាគ្រាន់តែសំលេងហ្នឹងដែលធ្វើឲ្យលោកម្ចាស់ខ្លាចទៅហើយ ។ មិនត្រឹមត្រូវទេលោកម្ចាស់ ។ ច្រើនជំនាន់មកហើយព្រៃនេះរបស់លោកម្ចាស់ ។ វាមិនត្រឹមត្រូវទេដែលលោកម្ចាស់ចាក់ចោលវាភ្លាមៗដូច្នេះ ។ មានសំលេងច្រើនណាស់ដែលអាចបន្លឺបានពីស្គ សង្ខ និងគ្រឿងភ្លេងឯទៀត ដូច្នេះលោកម្ចាស់មិនគួរខ្លាចអីនឹងសំលេងនោះទេ ព្រោះថា នៅពេលដែលឆ្កែព្រៃស្រេកឃ្លានមួយក្បាលយកឈ្នះលើសំលេងគួរឲ្យខ្លាចមក វារកបានចំនីរបស់វាទៅវិញ”
ពិន្គលក៏សួរថា “វាយ៉ាងម៉េចខ្លះទៅរឿងហ្នឹង?”
ទម្នកក៏និទានរឿង ឆ្កែព្រៃនិងស្គ ។
រឿងឆ្កែព្រៃ និង ស្គរ
[កែប្រែ]រឿងឈ្មួញទន្តិល
[កែប្រែ]រឿងឆ្កែព្រៃ និង អ្នកបួស
[កែប្រែ]រឿងពស់វែក និង ក្អែក
[កែប្រែ]រឿងក្រសារ និង ក្តាម
[កែប្រែ]រឿងតោ និង ទន្សាយ
[កែប្រែ]នៅក្នុងព្រៃមួយ មានតោមួយក្បាលឈ្មោះ ភាសុរកៈ។ វាជាតោដែលមានអំណាចខ្លាំងក្លា ហើយសម្លាប់រង្គាលសត្វផ្សេងទៀតយ៉ាងសាហាវព្រៃផ្សៃបំផុត។
ថ្ងៃមួយ ពួកថនិកសត្វទាំងអស់ មានទាំងខ្លាឃ្មុំ ជ្រូកព្រៃ ក្របី ទន្សាយ និងសត្វឯទៀត បាននាំគ្នាទៅជួបនឹងតោ ហើយនិយាយថា
“លោកម្ចាស់ ហេតុអ្វីបានជាលោកម្ចាស់សម្លាប់ពួកយើងខ្ញុំមួយថ្ងៃៗយ៉ាងច្រើនដោយឥតប្រយោជន៍ បែបនេះ។ សត្វតែមួយក្បាលអាចធ្វើឲ្យលោកម្ចាស់ឆ្អែតគ្រប់គ្រាន់ហើយសម្រាប់មួយថ្ងៃ។ សូមលោកម្ចាស់យោគយល់ដល់ពួកយើងខ្ញុំផង។ ពីថ្ងៃនេះទៅ ពួកយើងសន្យាថា នឹងបញ្ជូនសត្វមួយក្បាលសម្រាប់លោកម្ចាស់ជាចំណី ឲ្យតែលោកម្ចាស់សន្យាថាឲ្យពួកយើងរកស៊ីពាសពេញព្រៃនេះបាន។ បែបនេះ លោកម្ចាស់មិនចាំបាច់បារម្ភក្នុងការរកចំណីទេ ហើយពួកយើងក៏មិនរងនូវការសម្លាប់រង្គាលដែរ។ ដូចគេនិយាយថា
៣៣) ដោយលេបថ្នាំម្តងបន្តិច មនុស្សម្នាក់នឹងមានកម្លាំងពលំឡើង ដូចស្តេចមានអំណាចដោយប្រមូលពន្ធពីរាស្ត្រម្តងបន្តិចៗ។ គេត្រូវថែររក្សាមេគោមួយឲ្យបានល្អ មុននឹងវាផ្តល់ទឹកដោះ ស្រោចទឹកដើមផ្កាឲ្យបានល្អមុននឹងវាចេញផ្កា ព្រះរាជាក៏ដូចគ្នាដែរ ត្រូវតែរក្សារាស្ត្រក្រោមឱវាទ បើទ្រង់ចង់បានប្រយោជន៍អំពីពួកគេ។”
នៅពេលដែលភាសុរកៈ បានស្តាប់ពួកសត្វទាំងនោះនិយាយចប់ហើយ វាក៏តបថា
“ពួកឯងនិយាយត្រូវហើយ តែបើអញមិនបានទទួលសត្វមួយក្បាលរៀងរាល់ថ្ងៃទេ អញនឹងស៊ីពួកឯងទាំងអស់គ្នា។”
ពួកសត្វទាំងអស់ក៏សន្យានឹងតោថានឹងគោរពតាមសន្យា។ ដូច្នេះហើយជារៀងរាល់ថ្ងៃ ពួកគេបញ្ជូនសត្វមួយក្បាលទៅតោជាចំណី រួចហើយរកស៊ីក្នុងព្រៃដោយគ្មានខ្លាចកោតក្រែងតោអ្វីទៀតដែរ។
ថ្ងៃមួយជាថ្ងៃដែលត្រូវដល់វេណទន្សាយ។ ដោយសារតែការបង្ខំពីសត្វផ្សេងទៀត ទន្សាយក៏ធ្វើដំណើរទៅជួបនឹងតោ យ៉ាងយឺតៗ ទាំងចិត្តមិនចង់។
នៅតាមផ្លូវ ទន្សាយគិតពិចារណាពីវិធីដែលអាចសម្លាប់តោបាន នៅពេលនោះវាក៏មកដល់អណ្តូងមួយ។ វាតោងមាត់អណ្តូង អើតមើលទៅក្នុងអណ្តូង ក៏ឃើញរូបខ្លួនវាចាំងក្នុងទឹកអណ្តូងនោះ។ ដល់ត្រឹមនេះ វាគិតថា
“ឥលូវនេះ អញដឹងវិធីដែលមិនអាចនឹងបរាជ័យហើយ។ អញនឹងបញ្ឆោតតោ មកទម្លាក់ចូលក្នុងអណ្តូងនេះ។”
ទម្រាំតែទន្សាយទៅដល់ជួបនឹងតោ ចំជាពេលល្ងាចល្មម។ នៅពេលនោះ ភាសុរកៈ ជ្រួលច្របល់ជាខ្លាំង ដោយសារតែរងចាំយូរពេក។ វាលិតមាត់របស់វា ដោយក្តីស្រេកឃ្លាន ហើយនិយាយថា
“រឿងទីមួយដែលអញត្រូវធ្វើនៅថ្ងៃស្អែក គឺត្រូវសម្លាប់ពួកអាសត្វទាំងអស់នោះ។”
នៅពេលដែលវាកំពុងតែគិតបែបនេះ ទន្សាយមកដល់យឺតៗ ហើយឈប់នៅពីមុខតោ។ តោសម្លក់សម្លឹងមើលវា ហើយស្រែកគំហកថា
“នែពូជអាថោកទាប! ឯងមានខ្លួនតូចហើយ នៅមកយឺតទៀត។ ដូច្នេះអញនឹងសម្លាប់អ្ហែងភ្លាមៗ រួចហើយព្រឹកឡើងចាំអញសម្លាប់សត្វក្នុងព្រៃនេះទាំងអស់។”
ទន្សាយក៏តបថា
“លោកម្ចាស់ វាមិនមែនជាកំហុសរបស់ខ្ញុំទេ ហើយក៏មិនមែនជាកំហុសរបស់សត្វផ្សេងទៀតដែរ។ សូមលោកម្ចាស់ មេត្តាស្តាប់សិន ខ្ញុំនឹងពន្យល់ប្រាប់លោកម្ចាស់។”
តោក៏តបថា
“អ្ហែង ប្រញាប់និយាយឲ្យលឿនឡើងមក អាលនឹងអញស៊ីឯង”
ទន្សាយក៏តបថា
“បាទលោកម្ចាស់ ថ្ងៃនេះចំជាវេណរបស់ខ្ញុំ ដែលត្រូវមកថ្វាយខ្លួនជូនលោកម្ចាស់។ ព្រោះតែខ្ញុំតូច ពួកគេបានបញ្ជូនទន្សាយបួនក្បាលផ្សេងទៀតមកជាមួយខ្ញុំ។ នៅតាមផ្លូវ មានតោធំមួយចេញមក ហើយស្រែកថា -ហូ! ពួកអាដែង! ពួកអ្ហែងទៅណា? បន់ព្រះឲ្យហើយទៅ!”
ខ្ញុំក៏និយាយថា”លោកម្ចាស់ ពួកយើងទាំងអស់គ្នាទៅជួបលោកម្ចាស់ ភាសុរកៈរបស់យើងនៅឯកន្លែងណាត់ តាមវេលាកំណត់។”
បន្ទាប់មកតោនោះក៏និយាយថា”អាណាគេ ជាភាសុរកៈ? អញជាម្ចាស់នៃព្រៃនេះ! ពួកអ្ហែងត្រូវស្តាប់តាមអញតែម្នាក់គត់! ភាសុរកៈជាអ្នកបោកប្រាស់ប៉ុណ្ណោះ! អញនឹងចាប់យកគ្នាអ្ហែងបួននាក់ជាចំណាប់ខ្មាំង អញទុកឲ្យអ្ហែងទៅជួបភាសុរកៈ ដើម្បីមកតតាំងគ្នាជាមួយអញ។ បើនរណាឈ្នះ អ្នកនោះនឹង
ក្លាយជាស្តេចព្រៃនេះ ហើយអញស៊ីទន្សាយទាំងអស់នេះបាន។”
ទន្សាយក៏បន្តថា
“ដូច្នេះហើយខ្ញុំក៏មកជួបនឹងលោកម្ចាស់ ដូចតោនោះបង្គាប់។ ដូច្នេះហើយបានជាខ្ញុំមកយឺត។ ឥលូវនេះ សូមលោកម្ចាស់ធ្វើយ៉ាងម៉េចក៏ធ្វើចុះ។”
នៅពេលដែលភាសុរកៈឮបែបនេះ វាក៏និយាយថា
“សម្លាញ់ បើរឿងនេះពិតមែន ចូរឯងនាំអញទៅជួបនឹងអាព្រហើននោះភ្លាម ដើម្បីអញបានបញ្ចេញកំហឹងរបស់អញទាំងប៉ុន្មានចំពោះឯងនេះ ដាក់វា។ ទាល់តែបែបនេះទើបអញស្ងប់ចិត្ត។”
ទន្សាយតបថា
“លោកម្ចាស់ វាជារឿងពិត តែតោមួយនោះរស់នៅក្នុងរូងមួយ។ លោកម្ចាស់ប្រហែលជាពិបាកវាយប្រហារវាណាស់ ព្រោះវារស់ក្នុងរូងបែបនេះ ព្រោះគេនិយាយថា
៣៤) អ្នកកាន់ធ្នូ នៅពីក្រោយជញ្ជាំងប្រាសាទមួយ អាចវាយប្រហារសត្រូវបានច្រើនរយនាក់។
នៅពេលដែលភាសុរកៈឮបែបនេះ ក៏តបថា
“នែសម្លាញ់! វាអាចលាក់ខ្លួនវាក្នុងរូងរបស់វាបាន តែឯងគ្រាន់តែបង្ហាញវាដល់អញបានហើយ អញនឹងសម្លាប់វា ដូចគេនិយាយថា”
៣៥) បំបាត់សត្រូវនិងជំងឺរបស់ខ្លួន នៅគ្រាដំបូងបំផុត ឬទុកឲ្យវាខ្លាំងមកបំផ្លាញខ្លួនអ្នកវិញ។
ទន្សាយក៏តបថា
“មែនហើយ ប៉ុន្តែខ្ញុំបានឃើញវាហើយ។ វានោះខ្លាំងណាស់។ សម្រាប់លោកម្ចាស់ ប្រហែលជាគ្រោះថ្នាក់ បើលោកម្ចាស់មិនដឹងច្បាស់ថាវាខ្លាំងប៉ុណ្ណាទេ ដូចគេថា
៣៦) អ្នកដែលប្រហារសត្រូវ ដោយមិនដឹងកម្លាំងសត្រូវ នឹងត្រូវវិនាសជាក់ ដូចមមាចនឹងភ្លើង។
ភាសុរកៈតបថា
“នេះមិនមែនជារឿងរបស់ឯងទេ។ អ្ហែងគ្រាន់តែនាំអញទៅជួបវាបានហើយ។”
ទន្សាយតបថា
“មិនអីទេលោកម្ចាស់។ អញ្ចឹងសូមលោកម្ចាស់អញ្ជើញតាមខ្ញុំមក។”
ទន្សាយក៏នាំតោទៅអណ្តូង។នៅពេលដែលពួកគេមកដល់មាត់អណ្តូង ទន្សាយនិយាយប្រាប់តោថា
“លោកម្ចាស់! តើនរណាអាចតទល់នឹងអំណាចលោកម្ចាស់បាន! អាបោកនោះ ពេលឃើញលោកម្ចាស់មកដល់ ក៏លាក់ខ្លួនក្នុងរូងវាបាត់ហើយ។”
បន្ទាប់មកទន្សាយក៏ចង្អុលទៅអណ្តូង។តោចម្កួត ពេលឃើញរូបរបស់វាចាំងក្នុងទឹកអណ្តូង ក៏គិតថាជាសត្រូវរបស់វា។ វាក៏ស្រែករោទិ៍មួយទំហឹង។ សម្លេងខ្ទរក៏បកមកវិញ។ វាកាន់តែក្តៅក្រហាយឡើង ក៏លោតចុះក្នុងអណ្តូងនោះ រួចក៏លង់ទឹកស្លាប់បាត់ទៅ។
ទន្សាយរីករាយក្នុងចិត្ត ត្រឡប់មកលំនៅវិញ ប្រាប់សត្វផ្សេងទៀតពីរឿងរ៉ាវដែលបានកើតឡើង។ ពួកគេកោតសសើរប្រាជ្ញាទន្សាយ និងរស់នៅប្រកបដោយសេចក្តីសុខក្នុងព្រៃនោះជារៀងរហូតមក។
ទម្នកៈ បន្តថា
“អញ្ចឹងហើយ បានជាខ្ញុំនិយាយថា គឺអ្នកឆ្លាតដែលជាអ្នកមានអំណាច។ ឥលូវបើឯងគិតថាសម ខ្ញុំនឹងប្រើប្រាជ្ញារបស់ខ្ញុំ ដើម្បីបង្កជម្លោះរវាងលោកម្ចាស់ និង សំជីវកៈនោះ។”
តរតកៈ តបថា
“បើឯងគិតថាអាច ឯងធ្វើទៅ។ សូមឲ្យព្រះជួយការពារឯង។”
ថ្ងៃមួយ បន្ទាប់ពីបានឃើញថាពិន្គលកៈ អង្គុយឆ្ងាយពី សំជីវកៈភ្លាម ទម្នកៈក៏ទៅឱនលំទោនពីមុខពិន្គលកៈ។
ពិន្គលកៈ ក៏និយាយថា
“សម្លាញ់! តើឯងទៅណា បានជាអញបាត់មុខឯងយូរម្ល៉េះ?”
ទម្នកៈតបថា
“ខ្ញុំមិនបានមកជួបនឹងលោកម្ចាស់ ព្រោះលោកម្ចាស់មិនចាំបាច់ត្រូវការខ្ញុំ មកធ្វើអ្វីដែរ។ តែឥលូវនេះ ខ្ញុំត្រូវតែមកជួបនឹងលោកម្ចាស់ តាមភារៈរបស់ខ្ញុំ ដើម្បីនឹងនិយាយជាមួយលោកម្ចាស់ ព្រោះខ្ញុំឃើញថាប្រព័ន្ធគ្រប់គ្រងរបស់លោកម្ចាស់កំពុងតែរលាយបង់ទៅ ធ្វើឲ្យចិត្តមានការរែងព្រួយជាខ្លាំង។”
នៅពេលដែលវាឮទម្នកៈនិយាយទាំងតានតឹងបែបនេះ ពិន្គលកៈក៏សួរវាថា
“តើឯងចង់និយាយស្អីប្រាប់អញ? ឆាប់ប្រាប់អញមក!”
ទម្នកៈក៏តបថា
“លោកម្ចាស់! សំជីវកៈ ស្អប់លោកម្ចាស់ណាស់! អាគោមួយនេះ ដែលលោកម្ចាស់ចាត់ទុកវាជាមិត្ររបស់លោកម្ចាស់នោះ តាមពិតវាជាសត្រូវរបស់លោកម្ចាស់ទៅវិញទេ!។ វាប្រាប់ខ្ញុំជាសម្ងាត់ថា -ទម្នកៈ អញចង់ឲ្យឯងប្រាប់អញពីចំនុចខ្សោយនិងខ្លាំងទាំងអស់របស់ពិន្គលកៈ អាលនឹងងញសម្លាប់វា
ហើយអញនឹងក្លាយជាស្តេចសត្វទាំងអស់។ អញនឹងលើកឯងជាមន្ត្រីជំនិតរបស់អញ។”
នៅពេលដែលពិន្គលកៈឮបែបនេះ វាភ្ញាក់ព្រឺតដូចត្រូវរន្ទះបាញ់ ហើយវានិយាយមិនចេញ។ទម្នកៈឃើញបែបនេះ ក៏គិតក្នុងចិត្តថា
“ពិន្គលកៈ ច្បាស់ជាមានទំនុកចិត្តលើសំជីវកៈខ្លាំងណាស់ហើយ។ ច្បាស់ណាស់ផ្លូវនេះ នឹងនាំដល់ក្តីវិនាសអន្តរាយដល់ពិន្គលកៈជាមិនខាន។ គេនិយាយថា
៣៧) នៅពេលដែលស្តេចមួយអង្គទុកចិត្តមន្ត្រីម្នាក់ខ្លាំងពេក មន្ត្រីនោះនឹងព្រហឺនកោងកាច ហើយកាន់តែចង់បានអំណាចខ្លាំងឡើង វានឹងចង់ធ្វើខ្លួនឲ្យឯករាជ្យ ហើយនៅពេលដែលមហិច្ឆិតានេះឡើងដល់កម្រិត ជាចុងបញ្ចប់វានឹងប្រើល្បិចសម្លាប់ស្តេចចោលមិនខាន។” មួយស្របក់ក្រោយមក ពិន្គលកៈ តាំងចិត្តបានឡើងវិញ ក៏និយាយថា
” តើអញគួរធ្វើយ៉ាងម៉េចទៅ? សំជីវកៈ ក្លាយទៅជាសម្លាញ់ចិត្តមួយថ្លើមមួយ ស្មើនឹងជីវិតអញទៅហើយ។ អញមិនអាចជឿថាវាក្បត់អញនោះទេ។”
ទម្នកៈក៏តបថា
“លោកម្ចាស់ ជាបម្រើតែងតែរងគ្រោះផ្លូវចិត្តជានិច្ច។ មានតែអ្នកទន់ខ្សោយ អ្នកដែលគ្មានចិត្តគ្មានថ្លើមអ្វីទាំងអស់ ទើបអាចបម្រើស្តេចបានជារៀងរហូតបាន។”
ពិន្គលកៈក៏និយាយថា
“ចិត្តអញនៅតែជឿជាក់លើសំជីវកៈជានិច្ច។”
ទម្នកៈក៏និយាយថា
“លោកម្ចាស់ លោកម្ចាស់បានសាងនូវកំហុសធំណាស់។ លោកម្ចាស់គិតមើល តើលោកម្ចាស់មើលឃើញគុណសម្បត្តិរបស់សំជីវកៈត្រង់ណាខ្លះ? វាជាមិត្រដែលគ្មានគុណសម្បត្តិអ្វីទាំងអស់! ហើយបើលោកម្ចាស់គិតថា វាជាសត្វធំ អាចជួយលោកម្ចាស់កម្ចាត់សត្រូវបាន លោកម្ចាស់យល់ច្រឡំហើយ។
វាជាសត្វស៊ីស្មៅ ហើយសត្រូវរបស់លោកម្ចាស់ទាំងអស់ជាសត្វស៊ីសាច់។ ហើយដូច្នេះរឿងល្អបំផុតសម្រាប់លោកម្ចាស់គឺ ទម្លាក់កំហុសរឿងអីមួយលើវា រួចសម្លាប់វាចោលទៅ។”
ពិន្គលកៈក៏តបថា
“ចាប់កំហុសនរណាម្នាក់ បន្ទាប់ពីនិយាយសរសើរគេដោយ អស់ពីចិត្ត នោះ ប្រៀបដូចជាក្បត់ពាក្យសម្បទរបស់ខ្លួនអញ្ចឹង។ ម្យ៉ាងវិញ អញបានសន្យា ដូចឯងឲ្យយោបល់ ហើយថា អញនឹងមិនសម្លាប់វា។ តើឥលូវ ឲ្យអញសម្លាប់វាដោយដៃអញយ៉ាងម៉េចហ្នឹងកើត? សំជីវកៈ ជាមិត្រល្អរបស់អញ អញ
គ្មានហេតុផលអី នឹងខឹងវាទេ ព្រោះថា
៣៨) គេមិនត្រូវកាប់ដើមឈើមួយដើមចោលទេ បើទោះជាដើមឈើពុលក៏ដោយ បើវាជាដើមឈើដែលដាំនឹងដៃខ្លួនឯង។ ហើយ
៣៩) ដំបូងស្នេហាជាការឆោតល្ងង់ តែបើនរណាម្នាក់ត្រូវតែមានស្នេហាទៅហើយ ស្នេហានោះគួរតែបណ្តោយឲ្យចម្រើនឡើងទៅ។ ហើយនិង
៤០) គួរឲ្យអាម៉ាស់ណាស់ ដែលយើងលើកមនុស្សម្នាក់ឲ្យចម្រើនឡើង ហើយក្រោយមកបែរជាធ្វើឲ្យម្នាក់នោះលិចលង់ទៅវិញ។
អញ្ចឹងហើយ ទោះបីជាសំជីវកៈ ត្រឡប់មកជាក្បត់អញវិញក៏ដោយ ក៏អញលើកដៃសម្លាប់វាមិនរួចដែរ។”
ទម្នកៈ ក៏តបថា
“លោកម្ចាស់ អាណិតសត្រូវ គឺប្រឆាំងនឹងរាជក្រិត្យ។ ហើយបើលោកម្ចាស់ធ្វើតាមក្រិត្យអហិង្សានេះ តើឲ្យសត្វផ្សេងឯទៀតរស់យ៉ាងម៉េចទៅ? បើពួកគេលះបង់លោកម្ចាស់ចោល លោកម្ចាស់ច្បាស់ជាស្លាប់។ នៅពេលដែលលោកម្ចាស់នៅជាមួយសំជីវកៈ លោកម្ចាស់មិនដែលនឹកនាចេញស្វែងរកចំណី
សោះ ព្រោះថា
៤១) ចងមិត្រជាមួយមនុស្សពាល មនុស្សល្អនឹងដើរផ្លូវអាក្រក់ ដូច្នេះបណ្ឌិតមិនគួរសេពគប់នឹងពាលទេ។ ហើយថា
៤២) ចូរកុំសេពគប់នឹងមនុស្សមិនស្គាល់ឥរិយា។
មូសអ្នកខុស បែរគេសម្លាប់ចៃទៅវិញ។”
ពិន្គលកៈ ក៏សួរថា
“រឿងហ្នឹងយ៉ាងម៉េចខ្លះ?”
ទម្នកៈ ក៏និទានរឿង មូស និង ចៃ។
រឿងមូស និង ចៃ
[កែប្រែ]ក្នុងប្រទេសមួយ មានស្តេចមួយអង្គដែលមានក្រឡាបន្ទុំ តុបតែងបានយ៉ាងស្អាត។ គ្រែដេកដណ្តប់ដោយភួយធ្វើអំពីក្រណាត់សូត្រពណ៌សដ៏មានតម្លៃ ហើយនៅក្នុងផ្នត់ភួយនោះ មានចៃញីសមួយក្បាល ដែលមានឈ្មោះថា មន្ទវិសរបិនី រស់នៅ។ វាអស្រ័យដោយបឺតឈាមស្តេច រស់នៅយ៉ាងមានសេចក្តីសុខ។ មានថ្ងៃមួយ មានមូសមួយក្បាល ឈ្មោះ អញីមុខៈ បានហើរចូលមកក្នុងបន្ទប់នោះ។ នៅពេលដែលចៃនោះឃើញមូសហើរចូលមក វាក៏ស្រែកថា “អញីមុខៈ! ហែងមកធ្វើអីនៅទីនេះ? ចេញទៅវិញភ្លាម!” “អ្នកស្រី” មូសតប “នេះមិនមែនជារបៀបនិយាយនឹងភ្ញៀវនោះទេ បើទោះជាភ្ញៀវនោះគ្មានអ្វីល្អត្រង់ណាសោះក៏ដោយ។ ស្ត្រីមេផ្ទះ ត្រូវចេះរាក់ទាក់ភ្ញៀវទោះបីភ្ញៀវនោះមានឋានៈតូចទាបយ៉ាងម៉េចក៏ដោយ។ នាងគួរនិយាយថា -សូមស្វាគមន៍! សូមអញ្ជើញអង្គុយ! អ្នកមិនបានមកលេងខ្ញុំច្រើនថ្ងៃហើយ។ មានអីប្លែកទេ ប្រាប់ខ្ញុំផង? អ្នកដូចជាស្គម។ អ្នកមិនអីទេ? ខ្ញុំរីករាយណាស់ដែលបានជួបអ្នកថ្ងៃនេះ!- ហើយជាងនេះទៅទៀត ខ្ញុំធ្លាប់ភ្លក់រសជាតិឈាមច្រើនប្រភេទណាស់ តែខ្ញុំមិនធ្លាប់សាកឈាមស្តេចសោះ។ ខ្ញុំជឿថាវាច្បាស់ជាឆ្ងាញ់ពិសេសមិនខាន ព្រោះស្តេចសោយសុទ្ធតែម្ហូបឆ្ងាញ់ៗ។ ឥលូវនេះ បើអ្នកស្រីអនុញ្ញាត ខ្ញុំចង់ភ្លក់រសជាតិឈាមស្តេចណាស់។ ខ្ញុំមកផ្ទះអ្នកស្រីទាំងស្រេកឃ្លាន។ មន្ទវិសរបិនី វាគ្មានតម្លៃអ្វីទេ បើអ្នកស្រីសប្បាយនឹងឈាមព្រះរាជាតែម្នាក់ឯង! សូមចែករំលែកខ្លះមកខ្ញុំផង។”
“ប៉ុន្តែ អញីមុខៈ” ចៃតប “អញអាចបឺតឈាមស្តេចបាន តែពេលដែលស្តេចដេកលក់ប៉ុណ្ណោះ ប៉ុន្តែឯងវិញ មាត់ឯងស្រួចដូចម្ជុល។ តែបើឯងសន្យាថាចាំស្តេចដេកលក់សិន ចាំបឺតឈាមគាត់ ទើបអញព្រមឲ្យឯងផឹកឈាមរបស់គាត់”។ “ខ្ញុំសូមសន្យា!” មូសតប “ខ្ញុំព្រមទាំងសូមស្បថថាចាំដល់ពេលអ្នកស្រីបឺតឈាមស្តេច រួចហើយ ទើបខ្ញុំបឺតតាមក្រោយ”។ នៅពេល ដែលពួកគេកំពុងតែជជែកគ្នា ស្តេចក៏យាងចូលមកដល់ ហើយប្រាសដេកលើគ្រែ។ មូសក៏ចាប់បឺតឈាមស្តេចភ្លាមដោយមិនចាំដល់ស្តេចសម្រាន្តលក់ទាន់។ ដូចគេនិយាយថា
៤៣) គេមិនអាចកែចរឹកមនុស្សម្នាក់បានដោយការប្រៀនប្រដៅនោះទេ សូម្បីទឹកក្តៅក៏គង់តែត្រជាក់បាន។
មូសខាំស្តេច ដូចម្ជុលចាក់។ ស្តេចភ្ញាក់ ក៏ស្រែកហៅបម្រើ “ហេ! មានស្អីខាំអញ! មើលមើ ក្រែងលោមានមូសឬចៃសង្កើចស្អីលើគ្រែរបស់អញ!” នៅពេលដែលមូសឮបែបនេះ វាក៏លាក់ខ្លួនបាត់ទៅ។ បម្រើក៏មកដល់ ហើយពិនិត្យពិច័យបានយ៉ាងល្អិតល្អន់ ក៏ឃើញមានចៃមួយក្បាលនៅលើចន្លោះភួយ រួចក៏សម្លាប់ចៃនោះចោលទៅ។ “ហើយដូច្នេះហើយ” ទម្នកៈបន្ត “បានជាខ្ញុំនិយាយថា កុំសេពគប់នឹងមនុស្សដែលយើងមិនស្គាល់ឥរិយា។ តាមពិតមូសអ្នកខុស តែគេបែរជាសម្លាប់ចៃទៅវិញ។ ខ្លះទៀតគេនិយាយថា អ្នកដែលទុកចិត្តលើអ្នកក្រៅ នឹងស្លាប់ដូចស្តេចកុកុទ្រុមៈ”។ “រឿងនោះយ៉ាងម៉េចខ្លះ?” ពិន្គលកៈសួរ។ ទម្នកៈក៏និទានរឿង ចចកធ្លាក់ចូលធុងល័ខ។
រឿងឆ្កែព្រៃធ្លាក់ចូលធុងល័ខ
[កែប្រែ]រឿងតោ អូដ្ឋ ឆ្កែព្រៃ និង ក្អែក
[កែប្រែ]រឿងក្អែកទឹក និង សមុទ្រ
[កែប្រែ]រឿងអណ្តើកធ្លាក់ពីមែកឈើ
[កែប្រែ]រឿងត្រីបីក្បាល
[កែប្រែ]រឿងដំរី និង សេក
[កែប្រែ]រឿងតោវាជ្រទុន និង ឆ្កែព្រៃចតុរាក
[កែប្រែ]រឿងស្វា និង បក្សីឈ្មោះសុជីមុខ
[កែប្រែ]រឿងសេក និង ស្វា
[កែប្រែ]រឿងធម៌ពុទ្ធិ និង បាបពុទ្ធិ
[កែប្រែ]រឿងក្រសារចំកួត ពស់ខ្មៅ និង ស្វា
[កែប្រែ]រឿងជញ្ជីងមាស និង កូនឈ្មួញ
[កែប្រែ]រឿងស្តេច និង ស្វាចំកួត
[កែប្រែ]រឿងចោរ និង ព្រាហ្មណ៍
[កែប្រែ]ការរាប់មិត្រ
[កែប្រែ]រឿងក្អែក កណ្តុរ អណ្តើក និង ក្តាន់
[កែប្រែ]រឿងសាធុ និង កណ្តុរ
[កែប្រែ]រឿងម្តាយសន្ទិលី
[កែប្រែ]រឿងកូនប្រុសឈ្មួញ
[កែប្រែ]រឿងសោមិលាក
[កែប្រែ]ការញុះញង់បំបែកមិត្រ
[កែប្រែ]រឿងក្អែក និង ទីទុយ
[កែប្រែ]រឿងភាពជាសត្រូវរវាង ក្អែក និង ទីទុយ
[កែប្រែ]រឿងទន្សាយ និង ដំរី
[កែប្រែ]រឿងទន្សាយ និង ទទា
[កែប្រែ]រឿងព្រាហ្មណ៍ និង ពាលបីនាក់
[កែប្រែ]រឿងព្រាហ្មណ៍ និង ពស់វែក
[កែប្រែ]រឿងលលក និង អ្នកប្រមាញ់
[កែប្រែ]រឿងឈ្មួញចំណាស់ ប្រពន្ធក្មេងរបស់គាត់ និងចោរ
[កែប្រែ]រឿងព្រាហ្មណ៍ ចោរ និង បិសាច
[កែប្រែ]រឿងពស់ក្នុងសំបុកស្រមោច និង ពស់នៅលើពោះរាជបុត្រ
[កែប្រែ]រឿងកណ្តុរញី
[កែប្រែ]រឿងព្រាន និង បក្សីមានស្លាបជ្រុះមកដីកើតជាមាស
[កែប្រែ]រឿងតោ ឆ្កែព្រៃ និង គុហា
[កែប្រែ]រឿងកង្កែបនិងពស់ខ្មៅ
[កែប្រែ]ការបែកបាក់
[កែប្រែ]រឿងស្តេចកង្កែប និង ពស់
[កែប្រែ]រឿងតោ និងលា
[កែប្រែ]រឿងស្មូនឆ្នាំងឈ្មោះយុធិស្ធិរ
[កែប្រែ]រឿងតោញី និង ឆ្កែព្រៃជំទង់
[កែប្រែ]រឿងនន្ត និង វររុជិ
[កែប្រែ]រឿងលា និងអ្នកបោកគក់
[កែប្រែ]រឿងប្រពន្ធកសិករ
[កែប្រែ]រឿងអូដ្ឋពាក់ត្រដោក
[កែប្រែ]រឿងឆ្កែព្រៃ តោ និង ខ្លា
[កែប្រែ]រឿងកង្កែបទៅស្រុកក្រៅ
[កែប្រែ]ការជួបជុំ
[កែប្រែ]រឿងប្រពន្ធព្រាហ្មណ៍ និង ស្កា
[កែប្រែ]រឿងចក្រធារ
[កែប្រែ]រឿងព្រាហ្មណ៍ប្រគល់ជីវិតឲ្យតោ
[កែប្រែ]រឿងអ្នកចេះចំកួត ៤ នាក់
[កែប្រែ]រឿងត្រី ២ និង កង្កែប
[កែប្រែ]រឿងលាចេះច្រៀង
[កែប្រែ]រឿងមន្ថារក អ្នកត្បាញ
[កែប្រែ]រឿងឪពុករបស់សោម សាម៌
[កែប្រែ]រឿងស្តេចចន្ទ្រា
[កែប្រែ]អំពីមេបង្កងមួយជួយជីវិតព្រាហ្មណ៍ម្នាក់
[កែប្រែ]ក្នុងតំបន់មួយនោះ មានព្រាហ្មណ៍ម្នាក់ឈ្មោះព្រហ្មទត្ត1 ។ ព្រាហ្មណ៍នេះ ត្រូវការធ្វើដំណើរចេញទៅកាន់ស្រុកមួយទៀត ដោយកិច្ចធុរៈដែលខានពុំបាន ។ មាតាគាត់ទើបសួរទៅគាត់ថា ម្នាលកូន, ហេតុដូចម្ដេចក៏កូនចេញទៅម្នាក់ឯង ? ចូរឯងរកសម្លាញ់ម្នាក់ជាគ្នា ដើរផ្លូវទៅជាមួយផង ។ ព្រាហ្មណ៍ជាកូនពោលតបទៅវិញថា "លោកម្ដាយខ្ញុំមិនខ្លាចអ្វីទេ ផ្លូវនោះឥតមានគ្រោះថ្នាក់អ្វីទេ ខ្ញុំបាទមានការសំខាន់មួយខានទៅពុំបាន ទុកជាម្នាក់ឯង ខ្ញុំបាទក៏តោងតែទៅឥឡូវនេះដែរ ។ ឯម្ដាយកាលបានឃើញសេចក្ដីតាំងចិត្តដាច់ស្រេចដូច្នោះ ទើបនាងទៅដងយកមេបង្កងមួយ អំពីអណ្ដូងជិតខាងលំនៅ ហើយនិយាយទៅនឹងកូនថា "កូន ប្រសិនបើត្រូវទៅខានពុំបានទេ ចូរឯងយកមេបង្កងនេះធ្វើដំណើរទៅជាមួយផងចុះ ។ ឯព្រាហ្មណ៍បានទទួលយកដោយសេចក្ដីគោរព យកដៃទាំងពីរទ្រហើយដាក់បង្កងក្នុងកន្ទោងកប៌ូរ ហើយដាក់ទៅក្នុងថង់ប្រាក់ ១ ជាន់ទៀត ហើយចេញដើរទៅដោយប្រញាប់ ។ ប៉ុន្តែកាលដែលព្រាហ្មណ៍កំពុងដើរទៅនោះ ត្រូវកំដៅថ្ងៃជាខ្លាំងក៏ចូលទៅជ្រកក្រោមដើមឈើ ១ ដើម ដែលនៅក្បែរផ្លូវហើយដេកលក់ទៅដោយសេចក្ដីក្សេមក្សាន្ត ។ ខណៈនុ៎ះ មានពស់ខ្មៅ ១ ចេញមកពីប្រហោងដើមឈើ ហើយវាវារទៅលើខ្លួនព្រាហ្មណ៍នោះ តែពស់ធុំក្លិនកប៌ូរទើបវាចេញពីខ្លួនព្រាហ្មណ៍ហើយហែកថង់ប្រាក់នោះចេញ ទើបខាំស៊ីកន្ទោងកប៌ូរដែលនៅខាងក្នុងថង់ ដោយចិត្តល្មោភនឹងឃ្លានជាខ្លាំង ។ ឯមេបង្កងក៏ត្រូវពស់នោះស៊ីដែរ តែពស់លេបចូលទៅក្នុងបំពង់កស្លាក់ហើយពស់នោះស្លាប់ទៅ ។ លុះដល់ព្រាហ្មណ៍ក្រោកពីដេកឡើងក្រឡេកមើលទៅខាងៗ ខ្លួន ក៏ឃើញពស់ខ្មៅមួយស្លាប់នៅក្បែរខ្លួន ហើយនៅក្បែរពស់នោះឃើញមេបង្កង ។ កាលព្រាហ្មណ៍បានឃើញហេតុដូច្នោះហើយក៏គិតថាៈ ឱ ! មែនហើយ ម្ដាយអញបាននិយាយនឹងអញថា (ទៅទីណា) ត្រូវតែមានគូកនទៅជាមួយផង មិនត្រូវចេញដំណើរទៅតែម្នាក់ឯងឡើយ ។ ដោយហេតុអញប្រតិបត្តិតាមដម្បូន្មាន របស់ម្ដាយដោយសេចក្ដីជឿយ៉ាងពិតប្រាកដ ទើបអញបានរស់រួចពីសេចក្ដីស្លាប់ពីពស់ចឹក ដោយមេបង្កងជួយសង្រ្គោះអញ ។ មួយវិញទៀត គេបានពោលដូច្នេះថាៈ
សូម្បីតែគូកនដើរផ្លូវដ៏មានកំឡាំងទន់ខ្សោយយ៉ាងណាក៏ដោយ ក៏ជាហេតុនាំឲ្យកើតសុខដែរ មើលចុះ អ្នកដំណើរម្នាក់បានផុតពីត្រូវពស់ចឹកស្លាប់ ដោយសារគូកនដែលដើរផ្លូវទៅជាមួយនឹងខ្លួន ។
អំពីអណ្ដើកនឹងហង្សពីរ
[កែប្រែ](រឿងនេះមានសេចក្ដីស្របគ្នាក្នុងជាតក នឹងអវទាន)
នៅក្នុងស្រះ ១ នោះ មានអណ្ដើក ១ ឈ្មោះកម្ពុគ្រីវៈ2ហើយអណ្ដើកនេះ មានសំឡាញ់ពីរជាសត្វហង្សឈ្មោះសង្កត 3 ១ ឈ្មោះ វិកត4 ១ សត្វទាំងពីរនេះ ក៏មានចិត្តស្រឡាញ់អណ្ដើកដោយស្មោះត្រង់ ហើយតែងនាំគ្នាទៅកាន់មាត់ស្រះនោះជានិច្ច ហើយបានដំណាលរឿងរ៉ាវឲ្យអណ្ដើកស្ដាប់សព្វគ្រប់ អំពីរឿងទេវឫសី 5 ព្រហ្មឫសី 6នឹងរាជឫសី7 ដរាបដល់ព្រះអាទិត្យអស្ដង្គតទៅ ទើបនាំគ្នាទៅសំបុករបស់ខ្លួនវិញ ។ លុះក្នុងសម័យតមក ទីនោះក៏រាំងឥតទឹកភ្លៀង ស្រះនោះក៏កាន់តែស្ងួតបន្តិចម្ដង ៗ ។ សត្វទាំង ៣ ក៏កើតទុកដោយគ្រោះថ្នាក់នេះ ទើបហង្សទាំងពីរនិយាយគ្នាថា "ឱ ! សំឡាញ់ស្មើចិត្តអើយឥឡូវនេះស្រះនេះមានតែភក់, ចុះសំឡាញ់គិតគូរដូចម្ដេច ? យើងព្រួយចិត្តណាស់ សព្វថ្ងៃនេះ" ។ កាលកម្ពុគ្រីវៈ បានឮដូច្នោះហើយ ទើបនិយាយឡើងថា "អើ ! សំឡាញ់ ប្រសិនបើគ្មានទឹក, ចំណែកខ្លួនខ្ញុំមិនមានផ្លូវរស់តទៅទៀតទេ ដូច្នេះត្រូវយើងគិតគូររកឧបាយដោះខ្លួន ដ្បិតគេតែងពោលទុកថាៈ
“ញាតិសាច់ក្ដី មិត្រក្ដី ក្នុងពេលដែលមានគ្រោះថ្នាក់មកដល់អ្នកសប្បុរស តែងខំប្រឹងខ្វល់ខ្វាយជួយដោយម៉ឺងម៉ាត់" វាចានេះហើយដែលមនុស្សលោកបានពោលទុកមក ដូច្នេះចូលសំឡាញ់យកវត្ថុអ្វីមួយជាខ្សែយ៉ាងរឹង ឬកំណាត់ឈើ ១ តូចជាដើម ហើយត្រូវនាំងយើងទៅរកស្រះណាមួយដែលមានទឹកច្រើន ។
ឯយើងនឹងខាំត្រង់កណ្ដាលឈើនោះនឹងធ្មេញយើង សំឡាញ់ទាំងពីរពាំចុងកំណាត់ឈើម្ខាងម្នាក់ ហើយនាំយើងទៅកាន់ស្រះនោះ ។ ទើបហង្សឆ្លើយឡើងថា "ឱ ! សំឡាញ់ស្មើចិត្តអើយ ! យើងនឹងធ្វើដូច្នោះក៏បាន ប៉ុន្តែសំឡាញ់ឯងសន្យាថា កុំនិយាយអ្វីឲ្យសោះទើបបាន តែហាមាត់និយាយហើយ មុខជាសំឡាញ់របូតជ្រុះពីបង្គងឈើមិនខាន ហលើយសំឡាញ់នឹងខ្ជេចខ្ទាំជាមិនខាន អណ្ដើកនិយាយឡើងថា ពិតដូចសំឡាញ់ទាំងពិរពោលមែន បើដូច្នេះ ខ្ញុំសុំធ្វើខសន្យាថានឹងនៅស្ងៀមតាំងពីឥឡូវនេះទៅ ដរាបដល់ធ្វើដំណើរទៅតាមអាកាស ទាល់តែខ្ញុំបានដល់ទៅស្រះនោះ ។
កាលព្រមព្រៀងគ្នាធ្វើដូច្នេះហើយ ទើបកម្ពុគ្រីវៈ ក្នុងពេលដែលធ្វើដំណើរទៅតាមអាកាសនោះ បានសង្កេតឃើញភូមិមួយនៅពីខាងក្រោម ។ ពួកអ្នកស្រុកនៅភូមិនោះ បានឃើញដំណើរសត្វទាំង ៣ ដូច្នោះ ក៏និយាយឆោឡោឡើងដោយសេចក្ដីអស្ចារ្យៈ ហៈហា ! អ្វីនុ៎ះហ្ន៎ ! មូលដូចកង់មានសត្វបក្សីពីរពាំនាំហើរទៅ ! ឯកម្ពុគ្រីវៈ កាលបើបានឮសំដីរចែករចោករបស់អ្នកស្រុកដូច្នោះ ទ្រាំអត់មិនបាន ក៏និយាយចេញទៅថា "អើ ! ចុះសូររចែករចោកអ្វីហ្នឹង" អណ្ដើកនេះគ្រាន់តែហាមាត់និយាយមិនទាន់បានពាក់កណ្ដាលម៉ាត់ ក៏របូតខ្លួនចុះចាកបង្គងនុ៎ះមកបែកខ្ទេចជាចំណែកៗ ក្នុងចំណោមអ្នកស្រុកនុ៎ះឯង ។
ហេតុដូច្នេះហើយ ទើបមានពាក្យទុកមកថាៈ "នៅនាលោកិយនេះ អ្នកឯណាមួយ ដែលមិនព្រមធ្វើតាមដមម្បូន្មាន ដែលមានមេត្រីចិត្តស្មោះត្រង់ទេ នឹងវិនាសខ្លួនមិនខាន ដូចជាអណ្ដើកខ្លៅ ដែលធ្លាក់ចុះពីបង្គងឈើដូច្នោះដែរ" ។
(នៅមាននិទានដទៃៗ តទៅទៀត)