Jump to content

គម្រោង​ប្លង់​គោល​រាជធានី​ភ្នំពេញ

ពីវិគីភីឌា
រូបភាព​រាជធានី​ភ្នំពេញមើល​ពីលំហ

គម្រោង​ប្លង់​គោល​រាជធានី​ភ្នំពេញ ជា​ឯកសារ​មាន​លក្ខណៈ​យុទ្ធសាស្ត្រ​នៃ​ការរៀបចំ​អភិវឌ្ឍន៍​ទីក្រុងភ្នំពេញ​រហូត​ដល់ ២០២០។

យុទ្ធសាស្ត្រ​តម្រង់​ទិស

[កែប្រែ]

ប្រវត្តិ​នៃ​ការ​រៀបចំ​ប្លង់​គោល​ភ្នំពេញ

[កែប្រែ]
ភ្នំពេញ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍
  • យោង​តាម​ការ​ស្រាវជ្រាវ​មាន​តែ​ប្លង់​គោល​ឆ្នាំ​១៩៥០​មួយ​គត់ ដែល​បាន​អនុម័ត​ជា​ផ្លូវការ ដោយ​ក្រសួង​កសិកម្ម​នៅ​ថ្ងៃ​ទី ០៦ ខែ​មេសា ឆ្នាំ​១៩៥០ ដែល​ធ្វើ​ឡើង​ដោយ​ការិយាល័យ​​សិក្សា គម្រោង​របស់​លោក Chauchon ។
  • ប្លង់​គោល​នា​ពេល​នោះ​ជា​ប្លង់​តម្រង់​ទិស​អភិវឌ្ឍន៍​តំបន់​ធំៗ ដូចជា ៖ ពហុកីឡដ្ឋាន​អូឡាំពិក និង តំបន់​លំនៅឋាន​ជុំវិញ, តំបន់​ទួលគោក តំបន់​បុរី​កីឡា, តំបន់​សកល​វិទ្យាល័យ​​ភ្នំពេញ...
  • ឆ្នាំ​១៩៧០ មាន​ការិយាល័យ​នគរោបនីយកម្ម​ដឹកនាំ​ដោយ​លោក លុយ បាន​ហាប់ ក៏​មាន​បំណង​រៀបចំ​កែប្រែ និង ពង្រីក​ទីក្រុង​ភ្នំពេញ បន្ថែម​ទៀត​ប៉ុន្តែ​មិន​បាន​សម្រេច ។
  • ឆ្នាំ​១៩៩៣ មាន​ការ​សិក្សា​ជា​ឯកសារ​គោល​របស់​លោក Guy Lemarchand ស្ដី​ពី​គម្រោង​ប្លង់​គោល​ទីក្រុង​ភ្នំពេញ​ធំ (Greater Phnom Penh) ។
  • ឆ្នាំ​២០០២-២០០៥ គម្រោង​ប្លង់​គោល​រាជធានី​ភ្នំពេញ​ក្រោម​កម្មវិធី FSP របស់​សាធារណរដ្ឋ​បារាំង

និយមន័យ​នៃ​ប្លង់​គោល

[កែប្រែ]

ប្លង់​គោល ជា​ឯកសារ​មាន​លក្ខណៈ​យុទ្ធសាស្ត្រ​នៃ​ការរៀបចំ​អភិវឌ្ឍន៍​ទីក្រុង​រហូត​ដល់ ២០២០ ។

  • ផែនទី​នៃ​ប្លង់គោល​នេះ​នឹង​រៀបចំ​ក្នុង​មាត្រដ្ឋាន ១/២៥.០០០ ។
  • ប្លង់គោល​នេះ​មាន​ទិសដៅ​កំណត់​ដូច​ខាងក្រោម ៖
  1. កំណត់​តំបន់​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ និង តំបន់​ហាម​សាងសង់ ព្រមទាំង​តំបន់ ផ្សេង​ទៀត​ដែល​ប្រើប្រាស់​ជា​រួម ឬ​បម្រុង​ទុក​ជា​សម្បត្តិ​រដ្ឋ និង លំហ​នានា​ដូចជា​លំហ កម្ពស់​សម្រាប់​យន្តហោះ​ចុះ​ឡើង ផែ និង បរិក្ខារ​សាធារណៈ​ធំៗ​ផ្សេង​ទៀត
  2. បង្កើត​អនុសាសន៍​ដែល​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង សង្គមកិច្ច​របស់​ទីក្រុង ។

បំណង​នេះ​គឺ​សំដៅ​រៀបចំ​តម្រង់​ទិស​សម្រាប់​ថ្ងៃ​អនាគត​នូវ​ការ​វិនិយោគ​របស់​រដ្ឋ និង ឯកជន ។

គម្រោង​ដែល​មិន​រាប់​បញ្ចូល​ក្នុង​ប្លង់គោល

[កែប្រែ]
ដង់ស៊ី​តេ​ប្រជាជន​ក្នុង​រាជ​ធានី​ភ្នំពេញ
  • ប្លង់​ដែល​អាច​ជា​នគរោបនីយបញ្ញត្តិ ៖ ប្លង់​កម្ពស់, ប្លង់​ជួរ​តម្រង់, ប្លង់​គម្លាត​សាធារណៈ,ប្លង់​លំហ​បៃតង, ប្លង់​ការពារ​បេតិកភណ្ឌ, ប្លង់​បែងចែក​តំបន់, ប្លង់​ការពារ​ភាព​រំខាន​ដោយ​សំឡេង, ប្លង់​តំបន់​ហាម សាងសង់...
  • ប្លង់​អភិវឌ្ឍន៍​តំបន់ ៖ ប្លង់​អភិវឌ្ឍន៍​ទេសចរណ៍,ប្លង់​លំអិត​អភិវឌ្ឍន៍​ឧស្សាហកម្ម, លំនៅឋាន
  • ប្លង់គោល​តាម​វិស័យ​នានា ៖ ប្លង់​គោល​គមនាគមន៍, ប្លង់គោល​ទឹក​ស្អាត, ប្លង់គោល​អគ្គិសនី, ប្លង់គោល បណ្ដាញ​លូ...

ប្លង់​ទាំងអស់​ខាងលើ​ត្រូវ​រៀបចំ​ឡើង​ដោយ​មន្ទីរ​ដែនដី​នគរោបនីយកម្ម និង​សំណង់ ភ្នំពេញ ដោយ​ផ្អែក លើ​ប្លង់គោល​នេះ ។


នីតិវិធី​រៀបចំ​គម្រោង​ប្លង់គោល ជំហាន ទី១ (សិក្សា)

[កែប្រែ]
  • ការ​ចងក្រង​សៀវភៅ (ការ​សិក្សា​ស្រាវជ្រាវ-វិភាគ និង ព្យាករណ៍)
  • ចក្ខុវិស័យ និង យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ ២០២០
  • អនុក្រឹត្យ និង ផែនទី​ក្នុង​មាត្រដ្ឋាន ១/២៥.០០០
  • យុទ្ធសាស្ត្រ​តម្រង់​ទិស​អភិវឌ្ឍន៍ (គម្រោង​ព្រាង​ប្លង់គោល​នគរោបនីយកម្ម) ដើម្បី​សុំ​មតិ​ពី​រាជធានី​ភ្នំពេញ និង ក្រសួងមហាផ្ទៃ ។
  • យុទ្ធសាស្ត្រ​តម្រង់​ទិស​អភិវឌ្ឍន៍ (គម្រោង​ព្រាង​ប្លង់គោល​នគរោបនីយកម្ម) ដើម្បី​សុំ​មតិ​ពី​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់ ជាមុន មុន​នឹង​បញ្ជូន​ទៅ​ទីស្ដី​ការ​​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​ការ​អនុមតិ​ពី​ រាជរដ្ឋាភិបាល​ដោយ​បង្កើត ជា​អនុក្រឹត្យ ។

នីតិវិធី​រៀបចំ​គម្រោង​ប្លង់គោល ជំហាន ទី២ (អនុម័ត)

[កែប្រែ]
  • ប្លង់គោល​នគរោបនីយកម្ម​រាជធានី​ភ្នំពេញ ២០២០
  • ផែនការ​នៃ​ដំណាក់កាល និង កម្មវិធី​រៀបចំ​អភិវឌ្ឍន៍​បន្តបន្ទាប់ (ផែនការ​អភិវឌ្ឍន៍​រយៈពេល​បន្ទាន់-រយៈពេល មធ្យម និង រយៈពេល​វែង) ជំហាន​ទី៣ (អនុវត្តន៍​គម្រោង)
  • ផែនការ​អភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ និង ថវិកា​ចាំបាច់​ដើម្បី​ការ​អភិវឌ្ឍន៍​ទីក្រុង
  • បទបញ្ញត្តិ និង ប្លង់​ប្រើប្រាស់​ដី​ធ្លី​នៃ ខណ្ឌ និង សង្កាត់


ការសិក្សា​នានា​ដើម្បី​រៀបចំ​គម្រោង​ប្លង់​គោល

[កែប្រែ]
ដង់ស៊ី​តេ​ប្រជាជន​ក្នុង​រាជ​ធានី​ភ្នំពេញ
  • ការ​សិក្សា​អំពី​ប្រជាសាស្ត្រ សេដ្ឋកិច្ច-សង្គមកិច្ច
  • ការសិក្សា​អំពី ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង រដ្ឋបាល​ទីក្រុង
  • ការសិក្សា​អំពី​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង បណ្ដាញ​គមនាគមន៍
  • ការសិក្សា​អំពី​ប្រព័ន្ធ​ធារាសាស្ត្រ​ទីក្រុង
  • ការសិក្សា​អំពី​ប្រភេទ​នៃ​ការ​ប្រើប្រាស់​ដីធ្លី និង ទីផ្សារ​ដីធ្លី និង លំនៅឋាន
  • ការសិក្សា​អំពី​ប្រព័ន្ធ​បៃតង និង​ទេសភាព​ទីក្រុង
  • ការសិក្សា​អំពី​រូបសាស្ត្រ​នៃ​ការ​វិវត្តន៍​នគរោបនីយកម្ម និង សំណង់
  • ការសិក្សា​អំពី​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​រាជធានី​ភ្នំពេញ
  • ការសិក្សា​អំពី​លទ្ធភាព​អភិវឌ្ឍន៍​ប្រកួត​ប្រជែង​ជាមួយ​ទីក្រុង​នានា​ក្នុង​តំបន់​អាស៊ាន


សិក្ខា​សាលា​ដែល​បាន​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​កន្លង​មក

[កែប្រែ]
ការ​ប្រើប្រាស់​ដីធ្លី​បច្ចុប្បន្ន
  • ២២-មករា-០៤- ប្រព័ន្ធ​បៃតង កសិកម្ម​ទីក្រុង និង​ទេសភាព​ទីក្រុង
  • ២៩-មករា-០៤- បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​រាជធានី​ភ្នំពេញ
  • ០៥-កុម្ភៈ-០៤- បណ្ដាញ​គមនាគមន៍ និង ការ​ដឹក​ជញ្ជូន​ទីក្រុង
  • ១២-កុម្ភៈ-០៤- សៀវភៅ​ និង ការ​វិភាគ​ទិន្នន័យ
  • ១៩-កុម្ភៈ-០៤- ទីផ្សារ​ដីធ្លី និង អចលនវត្ថុ​ទីក្រុង
  • ១៨-មិនា-០៤- សេដ្ឋកិច្ច​ទីក្រុង និង ការ​វិនិយោគ
  • ០១-មេសា-០៤- បណ្ដាញ​លូ​ទីក្រុង
  • ០៨-មេសា-០៤- ការគ្រប់គ្រង​សេវាកម្ម​ទីក្រុង ៖ ទឹក​ស្អាត ទឹក​សំអុយ និង សំរាម
  • ១២-ឧសភា-០៤- ការ​លើក​តម្លៃ​ទី​កណ្ដាល​ក្រុង
  • ១៩-ឧសភា-០៤- ការ​ប្រកួតប្រជែង​អន្តរជាតិ​គម្រោង​អភិវឌ្ឍន៍​បឹងកក់
  • ១១-មិថុនា-០៤- គម្រោង​ប្រព័ន្ធ​ផ្លូវ​ទីក្រុង
  • ១៧-មិថុនា-០៤- ថវិកា និង​ពន្ធដារ​ទីក្រុង, ការ​ផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​ការ​កសាង ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង
  • ១៧-មិថុនា-០៤- គម្រោង​ប្លង់​មេ​សមស្រប​សម្រាប់​ទីក្រុង
  • ៣០-មិថុនា-០៤- ភ្នំពេញ ២០២០
  • ១២-កក្កដា-០៤- ប្រព័ន្ធ​ផ្លូវ​មេ​ទីក្រុង
  • ២៨-កក្កដា-០៤- ភ្លៀង និង អាង​ស្តុក​ទឹក​ភ្លៀង​នៅ​រាជធានី​ភ្នំពេញ
  • ២៩-កក្កដា-០៤- គណៈកម្មការ​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​ពោធិចិនតុង
  • ០២-សីហា-០៤- ការ​កំណត់​អាង​ស្តុក​ទឹក​ភ្លៀង​ក្នុង​ទីក្រុង៖ បឹងសាឡាង-ក្រពើ-ទំពុន
  • ១៥-កញ្ញា-០៤- ការ​កំណត់​អាង​ស្តុក​ទឹក​នៃ​បណ្ដាញ​បឹង​ខាងជើង​រាជធានី​ភ្នំពេញ
  • ០៦-តុលា-០៤- គម្រោង​ព្រាង​ប្លង់​មេ​ទីក្រុង​ភ្នំពេញ​សម្រាប់ ២០២០
  • ១៤-តុលា-០៤- ការ​តម្រង់​ទិស​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ ២០២០


ការ​វិភាគ​សេដ្ឋកិច្ច-សង្គមកិច្ច

[កែប្រែ]

ភ្នំពេញ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍

[កែប្រែ]
  • រាជធានី​មួយ​នៅ​អាស៊ីអាគ្នេយ៍
  • ជា​ទីក្រុង​ទី​៣១៤ នៃ​ពិភពលោក​ផ្នែក​ចំនួន ប្រជាជន (១,៣លាន​នាក់)
  • កំណើន​ផលិតផល​ជាតិ ៨៣០ដុល្លា/ឆ្នាំ តិច​ជាង ៨០ដង នៃ​ទីក្រុង​បាងកក និង សិង្ហបុរី
  • ស្ថិត​ក្នុង​ប្រព័ន្ធ​ផ្លូវ​សេដ្ឋកិច្ច​អាស៊ាន(បាងកក-ហូជីមិញ )

ប្រជាជន និង សេដ្ឋកិច្ច

[កែប្រែ]
  • ទីក្រុង​ដែល​មាន​ប្រជាជន​ជាង​មួយ​លាននាក់ (១,៣លាន​នាក់)
  • កំណើន​ប្រជាជន​ខ្ពស់ = ៣.២%/ឆ្នាំ =៤០.០០០នាក់/ឆ្នាំ ( ១/៣ ជា​ប្រជាជន​ក្រីក្រ )
  • ផលទុន​ជាតិ​សរុប​ក្នុង​ស្រុក ១,៣ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០០៣ =២៨ %នៃ​ផលទុន​ជាតិ​សរុប
  • ចលករ​សេដ្ឋកិច្ច ៖
+ ចំនួន​ការងារ ៤៥០.០០០ (៤៦%ឧស្សាហកម្ម និង ៣៨% សេវាកម្ម)
+ ប្រជាជន​សកម្ម ៧០០.០០០ នាក់
  • ពាណិជ្ជកម្ម ៖
ដង់ស៊ីតេ​ប្រទស​កម្ពុជា
+ ស្តង់​លក់ដូរ មាន​ចំនួន ២៥.០០០ ស្តង់
+ គ្រឹះស្ថាន​ពាណិជ្ជកម្ម ១២.០០០ ដែល​ចុះបញ្ជី
  • វិនិយោគ ៖ ៣/៤ វិនិយោគទុន​ឧស្សាហកម្ម​នៃ​ប្រទេស
  • វិស័យ​ដឹក​ជញ្ជូន ៖ ៣/៤ នៃ​ការ​ដឹកជញ្ជូន​នៃ​ប្រទេស
  • វិស័យ​ទេសចរណ៍ ៖ ៩៥០.០០០នាក់ / ឆ្នាំ
  • វិស័យ​អប់រំ ៖ និស្សិត ២១.០០០នាក់, ១/៣ នៅ​សកលវិទ្យាល័យ​សាធារណៈ

ការ​ប្រើប្រាស់​ដីធ្លី​បច្ចុប្បន្ន

[កែប្រែ]

ភ្នំពេញ​មាន​ផ្ទៃក្រឡា ៣៧.៥០០ហត ៖

  • ៨០%​ជា​បឹង​ធម្មជាតិ និង ដី​ស្រែ​កសិកម្ម (៥%ជាទន្លេ, ២៥%ដីលិចទឹក, ៥០%ជា​ដី​កសិកម្ម )
  • ២០%ជា​ដី​សាងសង់ (១៦,៥%ក្នុង​ទីក្រុង, ៣,៥%នៅ​ជាយក្រុង)
  • តំបន់​ក្នុង​ក្រុង​មាន ៦២០០ហត ចែក​ជា ៖
  • ១/៣ ជា​ដី​គ្មាន​សំណង់​ជា​ផ្ទៃ​ទឹក និង​ព្រលានយន្តហោះ
  • ២/៣ ជា​ដី​សាងសង់(រាប់​បញ្ចូល​ទាំង​ផ្លូវ)
  • ដង់ស៊ីតេ​មធ្យម ១៣០នាក់/ហត (៥០០ន/ហត នៅ​កណ្ដាល​ក្រុង និង ៥០ន/ហត នៅ​ជាយក្រុង)
សេវាកម្ម​ពី​រាជធានី​ភ្នំពេញ

បណ្ដាញ​សេដ្ឋកិច្ច

[កែប្រែ]

បណ្ដាញ​សេដ្ឋកិច្ច​ពីរ ៖

  • ច្រក​របៀង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ៖ បាងកក-ដី​សណ្ដ​មេគង្គ ( RN5/RN1-RN6 ផ្លូវដែក,ផ្លូវទឹក )
  • ច្រក​របៀង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ភ្នំពេញ-ក្រុង​ព្រះសីហនុ ៖ ( RN5/RN1-RN6 ផ្លូវដែក )

ភ្នំពេញ​ជា​មជ្ឈមណ្ឌល​សេវាកម្ម សម្រាប់​បម្រើ​ប្រជាជន ៦​លាន​នាក់

[កែប្រែ]
  • បច្ចុប្បន្ន​ប្រជាជន​៦​លាន​នាក់ ទទួល បាន​នូវ​សេវាកម្ម​ពី​រាជធានី​ភ្នំពេញ ក្នុង​កម្រិត ចម្ងាយ​កាំ​រង្វង់​១០០​គីឡូម៉ែត្រ​ជុំ​វិញ ។
  • ២០​ឆ្នាំ​ទៅ​មុខ​ចំនួន​ប្រជាជន​ដែល​ទទួល បាន​សេវាកម្ម​នេះ​នឹង​កើន​ដល់​១១​លាន​នាក់
  • ត្រូវ​តែ​ជំរុញ​ការ​អភិវឌ្ឍន៍​ទូទាំង​ប្រទេស ជា​ពិសេស​ទីក្រុង​ធំ​បន្ទាប់ ដើម្បី​ឱ្យ​ការ​អភិវឌ្ឍន៍ មាន​លំនឹង និង​តុល្យភាព​ជាមួយ​គ្នា ។
  • ការ​អភិវឌ្ឍន៍​ទីក្រុង​ជាយដែន​ព្រំប្រទល់

ប្រព័ន្ធ​គមនាគមន៍​ដឹកជញ្ជូន ៖ ការ​តភ្ជាប់​ទៅ​នឹង​បណ្ដាញ​គមនាគមន៍​ពិភពលោក និង ក្នុង​តំបន់

[កែប្រែ]

ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ

[កែប្រែ]
អាកាសយានដ្ឋានជាតិ និង​អន្តរជាតិ
  • អាកាសយានដ្ឋាន​តូច(ភ្ញៀវ​១លាន​នាក់/ឆ្នាំ) បើ​ប្រៀបធៀប​នឹង​បណ្ដា​អាកាសយានដ្ឋាន អន្តរជាតិ​ក្នុង​តំបន់ ។
  • សម្រាប់​៥០​ឆ្នាំ​ទៅ​មុខ​អាច​កើន​ដល់​៥​លាន​នាក់/ឆ្នាំ (កំណើន​ពី ៥ទៅ៧%) ។
  • មាន​ទីតាំង​នៅ​ជិត​ក្រុង និង ក្បែរ​តំបន់​ឧស្សាហកម្ម
  • មាន​ការ​រៀបចំ​បម្រុង​ទុក​នូវ​ផែ​ទំនិញ ឃ្លាំង ចំណត និង បរិក្ខារ​សុវត្ថិភាព​ហោះហើរ ។
  • អាច​ប្រើប្រាស់​បាន​យ៉ាង​ពេញ​សមត្ថភាព​ដល់​ឆ្នាំ ២០២០ ។

ផែ និង គមនាគមន៍​ផ្លូវ​ទឹក

[កែប្រែ]
  • ផែ​ក្រុងព្រះសីហនុ​មាន​ទំហំ​តូច​ប្រៀបធៀប​មាត្រដ្ឋាន​តំបន់(១%នៃ​សិង្ហបុរី) ប៉ុន្តែ​ជា​ច្រក​ទ្វារ​សំខាន់ សម្រាប់​ប្រទេស​កម្ពុជា ។
  • ផែ​ក្រុង​ភ្នំពេញ ៖ គួរ​រក្សា និង កែលំអ​ពង្រីក -ផែ​ជំនួយ​នៃ​ផែ​ព្រះសីហនុ
  • ផែ​ក្នុង​ទីក្រុង ៖ មាន​ភាព​ងាយស្រួល​ព្រោះ ជិត​អ្នក​ផលិត/អ្នកប្រើប្រាស់
  • ទន្លេ​មេគង្គ ៖ មាន​សក្ដានុពល​ច្រើន អាច​ទទួល​កប៉ាល់​ធុន ៣០០០-៥០០០ តោន
  • ត្រូវការ​ពង្រីក​ផ្ទៃ​ស្តុក​ទំនិញ ឃ្លាំង កែលំអ​បរិក្ខារ
  • ចំណុច​គ្រោះថ្នាក់ ៖​ ឃ្លាំង​ប្រេង​នៅ​ទន្លេសាប

ប្រព័ន្ធ​ផ្លូវ​ដែក

[កែប្រែ]
  • បណ្ដាញ​ផ្លូវ​ដែក​នៃ​កម្ពុជា ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ និង ព្រំ​ប្រទល់​ថៃ
  • ការ​ជួសជុល​ផ្លូវដែក និង ក្បាលរថភ្លើង មាន​ការ​យឺតយ៉ាវ ដំណើរការ​សេដ្ឋកិច្ច ខ្សោយ ។
  • បរិមាណ​ដឹក​អ្នកដំណើរ​ថយ​ចុះ ។ រី​ឯ​បរិមាណ នៃ​ការ​ដឹកទំនិញ​កើន​ឡើង ។
  • តម្រូវការ​ចាំបាច់​ធានា​សុវត្ថិភាព​ចរាចរ និង ល្បឿន ពាណិជ្ជកម្ម​ត្រឹមត្រូវ ។
ផែ និង គមនាគមន៍​ផ្លូវ​ទឹក

ចរាចរ​ផ្លូវ​ដែក​កម្ពុជា

[កែប្រែ]

ប្រព័ន្ធ​ផ្លូវ និង ផែ​ស្ងួត

[កែប្រែ]
  • ផែ​ស្ងួត​នៅ​តំបន់​ត្រីកោណ
  • ស្ថានីយ​សំរោង​ជា​កន្លែង​ស្តុក, ច្រក​ល្អៀង​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ
  • កំពុង​ផែ​ជាតិ​ក្រុងព្រះសីហនុ
  • តំបន់​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​អន្តរ​តំបន់
  • ផែ​ស្ងួត​បន្ទាប់​នៅ​គ្រប់​ច្រក​ចូល​ទីក្រុង
  • ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​នឹង​បណ្ដា​ទីក្រុង​នានា ក្នុង​តំបន់

បេតិកភណ្ឌ និង ទេសភាព​ទីក្រុង

[កែប្រែ]
  • រក្សា និង អភិរក្ស​រមណីយដ្ឋាន​ចតុមុខ
  • រក្សា​តំបន់​ដូនពេញ​ជា​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ និង បេតិកភណ្ឌ​ជាតិ ។
  • បង្កើន​ការ​ដាំ​ដើមឈើ​ក្នុង​រាជធានី​ភ្នំពេញ
  • បង្កើន​ក្រឡា​ផ្ទៃ​បៃតង​ក្នុង​តំបន់​សំណង់​ណែន
  • រក្សា​ក្រវាត់​បៃតង និង​ភូមិ​ប្រពៃណី​នៅ​ជាយក្រុង
  • រក្សា និង ដាំ​ដើម​តាម​ប្រឡាយ មាត់បឹង ទន្លេ
  • រៀបចំ​អភិវឌ្ឍន៍​ទីក្រុង​ដោយ​បន្ត​ប្រពៃណី​បៃតង
ប្រព័ន្ធ​ផ្លូវ​ដែក

ត្រូវ​រៀបចំ​ទីប្រជុំជន​បន្ទាប់​នៅ ជុំវិញ​ទីក្រុង​គឺ​នៅ​តាម​ច្រក​ចូល រាជធានី អាច​ជា​ទីប្រជុំជន​រណប

  • ចោមចៅ
  • សំរោង
  • ជ្រោយចង្វារ
  • ព្រែកព្នៅ
  • តាខ្មៅ
  • ច្បារអំពៅ ៘

ទីប្រជុំជន​បន្ទាប់​អនាគត

បណ្ដាញ​បឹង

[កែប្រែ]

បឹង​ខាងជើង ៖ បឹង​ប៉ាយ៉ាប បឹង​ពោងពាយ បឹង​រាជសី បឹង​ក្បាលដំរី បឹង​ស្ទឹងកំបុត...

  • ជា​អាង​ស្តុក​ទឹក​បម្រើ​ដល់​ការ​អភិវឌ្ឍន៍​តំបន់ លំនៅឋាន​ប្រណិត និង​ទីប្រជុំជន​ថ្មី ។
  • ផ្ទៃ​បឹង​ត្រូវ​ថែរក្សា

បឹង​ខាងត្បូង ៖ បឹងទំពុន បឹង​ជើងឯក

  • អាង​ស្តុក​ទឹក​ចុងក្រោយ និង ជា​កន្លែង ច្រោះ​ទឹក​ស្អុយ ។
  • ផ្ទៃ​បឹង​ត្រូវ​រក្សាទុក​បឹង​ជើងឯក

នយោបាយ​លំនៅឋាន

[កែប្រែ]
ប្រព័ន្ធ​ផ្លូវ និង ផែ​ស្ងួត

ដោយ​កំណើន​ប្រជាជន​រាជធានី​ភ្នំពេញ​ខ្លាំង និង ត្រូវការ​ប្រមាណ​ជិត​១​ម៉ឺន​លំនៅឋាន/ឆ្នាំ ចំណុច​៥ យ៉ាង​ដែល​ត្រូវ​គិតគូរ គឺ ៖

  1. ជំរុញ​ការ​វិនិយោគ​ផ្នែក​លំនៅឋាន និង ដីធ្លី​សម្រាប់​ប្រជាជន​គ្រប់​ស្រទាប់
  2. រៀបចំ ​អភិវឌ្ឍន៍​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់បែប​យ៉ាង​នៅ​តំបន់​ជាយក្រុង ដែល​អាច​ស្រូប​ទទួល​យក ៩០%នៃ កំណើន ប្រជាជន​រហូត​ដល់​ឆ្នាំ​២០២០ ។
  3. អនុវត្ត​នយោបាយ​សម្បទាន​ដី​សង្គមកិច្ច នយោបាយ​ចែក​រំលែក​ដីធ្លី ការ​ផ្លាស់ទី​លំនៅ ទៅ​តំបន់​ថ្មី​ដោយ​មានការ ចូលរួម​ពី​ឯកជន ។
  4. ​ជំរុញ​ឱ្យ​មាន​ការ​វិនិយោគ​អភិវឌ្ឍន៍​លំនៅឋាន​ជួល​នៅ​រាជធានី
  5. លើក​ទឹកចិត្ត​ការ​ជួសជុល​អគារ​ស្នាក់​នៅ​រួម ដែល​ជា​អគារ​ចាស់ៗ ដោយ​ខ្ចី​ប្រាក់​ដែល​មាន ការ​ប្រាក់​ទាប ។

យុទ្ធសាស្ត្រ​តម្រង់​ទិស​អភិវឌ្ឍន៍

[កែប្រែ]

ការ​តម្រង់​ទិស​នៃ​គម្រោង​ប្លង់មេ

[កែប្រែ]
  1. ភ្នំពេញ​មាន​មុខងារ​មួយ​ច្បាស់លាស់ គឺ​ទីក្រុង​រាជធានី ទីក្រុង​រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ និង ទេសចរណ៍ ។
  2. កំណត់​ជា​អតិបរមា​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​មាន​ស្រាប់​ដូចជា ៖គម្រោង ​ពង្រីក​ព្រលានយន្តហោះ គម្រោង​ពង្រីក ផែ គម្រោង​បង្កើត​ស្ថានីយ​រថភ្លើង​ថ្មី​នៅ​ជាយ ក្រុង(ស្ថានីយ សំរោង) និង ផែ​ស្ងួត ការ​កែ​លំអ​រៀបចំ​ស្ថានីយ​រថភ្លើង​ចាស់​នៅ​ភ្នំពេញ និង ការ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​រួម​ផ្លូវដែក ទៅ​តំបន់ ខាងជើង(ឫស្សីកែវ) និង​ខាងលិច​ទីក្រុង​ភ្នំពេញ(ដង្កោ)
  3. កំណត់​ព្រំប្រទល់​ដី​សាធារណៈ (បឹង ប្រឡាយ ផ្លូវថ្នល់ ផ្លូវដែក ព្រលានយន្តហោះ ផែ និង តំបន់​បរិស្ថាន​បៃតង)។
  4. រៀបចំ​តំបន់​សម្រាប់​ទទួល​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ៖ ការ​រៀបចំ​ប្រព័ន្ធ និង បណ្ដាញ​ផ្លូវ​ដើម្បី​ការ​អភិវឌ្ឍន៍​ដី​ធ្លី និង លំនៅឋាន​នៅ​ជាយក្រុង ។
  5. រៀបចំ​តំបន់​សម្រាប់​ទទួល និង​ស្រូប​យក​កំណើន​ប្រជាជន ជា​ពិសេស​គ្រួសារ​ក្រីក្រ​ដែល​ត្រូវ​រស់នៅ​ក្បែរ​កន្លែង​ដែល​មាន ការងារ​ធ្វើ ។
  6. រៀបចំ​ពង្រីក​ព្រំប្រទល់​រាជធានី​ភ្នំពេញ ក្នុង​កាំ​រង្វង់​ ៣០គម ជុំវិញ​ចំណុច​កណ្ដាល វត្តភ្នំ និង បង្កើត​ខណ្ឌ​អរិយក្សត្រ​ថ្មី​មួយ បញ្ចូល​មក​ក្នុង​រាជធានី​ភ្នំពេញ។ ខណ្ឌ​ថ្មី នេះ​នឹង​គ្រោង​ទុក​សម្រាប់​ការ​អភិវឌ្ឍន៍ រយៈពេល​វែង ។
  7. រៀបចំ​កិច្ចសហការ​រួម​ជាមួយ​គ្រប់​ដៃ​គូ​អភិវឌ្ឍន៍​ដូចជា ៖ អ្នក​វិនិយោគ​ឯកជន ធនាគារ ក្រុមហ៊ុន​ដីធ្លី ម្ចាស់​ដី​ធំៗ និង អ្នក​អភិវឌ្ឍន៍​ផ្សេង​ទៀត​ដើម្បី​បង្កើន ទីផ្សារ​ដីធ្លី និង លំនៅឋាន (សិក្សា​លើ​ទីផ្សារ​ដីធ្លី)។
  8. ពង្រឹង​គុណភាព​លំហ​បៃតង និង អត្តសញ្ញាណកម្ម​នៃ​ទីក្រុង-រាជធានី-ចតុមុខ ដោយ ថែរក្សា​បាន​នូវ ទន្លេ​៤​មុខ និង រៀបចំ​ឱ្យ​មាន​ប្លង់មេ​លំហ​បៃតង ។
  9. កំណត់​មុខងារ និង ប្រភេទ​តំបន់​អភិវឌ្ឍន៍​ក្រុង តំបន់​សម្រាប់​សាងសង់​អគារ​ខ្ពស់ (Skyscrapers) តំបន់​អភិរក្ស ប្រវត្តិសាស្ត្រ តំបន់​ភូមិគ្រឹះ តំបន់​ផ្ទះល្វែង តំបន់​ផែ​ស្ងួត ... ដើម្បី​បញ្ចៀស​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​នានា ដូចជា ៖ ការ​បំពុល​បរិយាកាស សំឡេង កកស្ទះ​ចរាចរ ៘
  10. ពង្រឹង​សមត្ថភាព​សេដ្ឋកិច្ច​ក្នុង​វិស័យ​ សំណង់ វាយនភណ្ឌ ការ​ចិញ្ចឹម​សត្វ-ត្រី ការ​ដាំ​ដុះ ការ​ដឹក​ជញ្ជូន ទេសចរណ៍ និង វិស័យ​ជា​យុទ្ធសាស្ត្រ​ផ្សេង​ទៀត ។

Project of Master Plan of Phnom Penh city-2020 General destination of Land use plan

ការ​រៀបចំ​លំហ​ទីក្រុង-បែងចែក​តំបន់


គម្រោង​បែងចែក​តំបន់​ប្រភេទ​ដីធ្លី​សម្រាប់​អនាគត ២០២០

[កែប្រែ]

Les surfaces (452.30Km²)

  • តំបន់​ទីក្រុង​ប្រវត្តិសាស្ត្រ...................................................... ៤៧០ ហត =១%
  • តំបន់​ទីក្រុង​ដែល​បាន​រៀបរយ(១៩៥០)............................. ២.០០០ ហត =៤.៤%
  • តំបន់​ជាយក្រុង........................................................... ៦.២០០ ហត =១៣.៧%
  • តំបន់​សកម្មភាព​សេដ្ឋកិច្ច-ឧស្សាហកម្ម.............................. ៣.០០០ ហត =៦.៦%
  • តំបន់​ពង្រីក​លំនៅឋាន................................................... ៣.៨០០ ហត =១៩.៥%
  • ទីប្រជុំជន​បន្ទាប់ និង តំបន់​អភិវឌ្ឍន៍​ពិសេស..................... ១.១០០ ហត =២.៤%
  • តំបន់​សម្រាប់​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង ស្ថានីយ.......... ៩០០ ហត =១.៩%
  • តំបន់​បម្រុង​សម្រាប់​សំណង់ និង បរិក្ខារ​សាធារណៈ-រដ្ឋបាល...... ២៣០ ហត =០.៥%
  • តំបន់​ភូមិម្ករ​ប្រជាជន និង តំបន់​សំណង់​ដង់ស៊ីតេ​ទាប...... ៦.០០០ ហត =១៣.២%
  • តំបន់​បៃតង និង កម្សាន្ត.................................................. ៤.៧០០ ហត =១០.៤%
  • តំបន់​កសិកម្ម​ជាយក្រុង......................................................១០.០០០ ហត =២២%
  • តំបន់​ថែរក្សា​ធម្មជាតិ.......................................................... ១.៤០០ ហត =៣%
  • តំបន់​អាង​សម្រាប់​ច្រោះ​ទឹក​សំអុយ............................................. ៤៣០ ហត =១%

ឯកសារយោង​

[កែប្រែ]
បេតិកភណ្ឌ និង ទេសភាព​ទីក្រុង
ទីប្រជុំជន​បន្ទាប់​អនាគត
បណ្ដាញ​បឹង
ភ្នំពេញ​ជាទីក្រុង​រាជធានី ទីក្រុង​រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ និង ទេសចរណ៍