Jump to content

គយ សារុន

ពីវិគីភីឌា

ស្នាដៃ

[កែប្រែ]

-បុប្ផាខ្មៅ(សៀវភៅកម្រងកំណាព្យ

-កើតជាមនុស្សនេះ ( កម្រងកំណាព្យ ជាប់ក្នុងការប្រឡងស្នាដៃនិពន្ធរង្វាន់ក្រមង៉ុយ ) ជីវប្រវត្តិ និងស្នាដៃលោក គយ សារុន

លោកគយ សារុន កើតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៤០ នៅសង្កាត់លំចង់ ស្រុកសំរោង ខេត្តតាកែវ។ លោកចូលជាសមាជិកអ្នកនិពន្ធខ្មែរនៅថ្ងៃទី២៣ វិច្ឆកាឆ្នាំ១៩៧០។ កាលនៅជាសិស្សវិទ្យាល័យស៊ីសុវត្ថិថ្នាក់ទី៤ (គ.ស. ១៩៥៨) យុវជននេះបានផ្តើមសរសេរកម្រងកំណាព្យមានចំណងជើងថា ជីវិតនិស្សិត ត្រូវបានជាប់លេខ៣ ក្នុងការប្រលងប្រជែងអក្សរសាស្រ្ត ឆ្នាំ១៩៥៩ ខាងក្រសួងអប់រំជាតិ។ ពីឆ្នាំ១៩៦៥ ដល់ ១៩៦៧ ក៏បានល្បងសរសេរកំណាព្យម្តងទៀតមានឈ្មោះថា បុប្ផាខ្មៅ ហើយបានជាប់លេខ២ ក្នុងការប្រឡងអក្សរសាស្រ្ត ឆ្នាំ១៩៦៧។ កវីនេះបានទទួលឥទ្ធិពលពីកវីរៀមច្បងនានាដូចមានសេចក្តីបញ្ជាក់ដោយក្នុងទំព័រដើមនៃកម្រងកំណាព្យលោកស្រាប់ លោកញូង សឿង រ៉ាយ ប៉ុក កេង វ៉ាន់សាក់ ដែលនាំឲ្យខ្ញុំស្រលាញ់កំណាព្យ ចេះកំណាព្យ យល់កំណាព្យ តាមរយៈទស្សនាវដ្តីមិត្តសាលាបាលី កម្ពុជសុរិយា សៀវភៅសកុន្តលា ចិត្តក្រមុំ គុកកាមកិលេស។
អត្ថបទកំណាព្យរបស់លោកគយ សារុន បោះពុម្ពលើកទី១ នៅខែវិច្ឆកា ឆ្នាំ១៩៧០ មាន២៦អត្ថបទដែលកវីសរសេរនៅឆ្នាំ ១៩៥៨ ចំនួន៤ អត្ថបទ និងឆ្នាំ ១៩៦៥ ចំនួន២២ អត្ថបទ។ កំណាព្យបានពិពណ៌នាពីទិដ្ឋភាពសង្គមនាសម័យនោះ ដែលមានភាពខុសរវាងអ្នកមាន និងអ្នកក្រ។ ហើយចំពោះអត្ថបទជីវិតនិស្សិត គឺនិយាយពីជីវិតអ្នកក្រដែលខ្វះមុខខ្វះក្រោយដើម្បីសិក្សា ដែលផ្ទុយពីនិស្សិតដែលជាអ្នកមាន គេហ៊ឺហា។
ខាងលើដែលយើងបានរៀបរាប់ និងពិពណ៌នារួចមកហើយនេះ គឺជាជីវប្រវត្តិខ្លះៗដែលយើងខ្ញុំបានស្រង់ចេញមកឯកសាមួយចំនួនមកបញ្ជាក់។ និងចង់ដឹងបន្តពីស្នាដៃរបស់លោកគយ សារុន ថានឹងមាននូវយកមកបង្ហាញនោះ មានអ្វីខ្លះសូមតាមដាននៅចំនុចបន្តទៅទៀត។

ស្នាដៃ

បើអ្នកសិក្សាក្រលេកមើលទៅលើជីវប្រវត្តិដែលរៀបរាប់ខាងគង់នឹងបានយល់ត្រួសៗខ្លះពីស្នាដៃរបស់លោកជាក់មិនខាន។ បើពោលឲ្យចំទៅគឺមានពីរធំៗ គឺ៖
១. ជីវិតនិស្សិត ឆ្នាំ ១៩៥៩
២. បុប្ផាខ្មៅ ឆ្នាំ ១៩៦៧
នេះបើយោងទៅតាមជ្រុងមួយរបស់លោកម៉ុញ សារី តែឥលូវនេះ យើងសូមនាំមិត្តអ្នកអានមកមើលនូវឯកសាររបស់លោកហាក់ វ៉ាន់ដារា វិញម្តង ដែលមានចំណងជើងថា អក្សរសិល្ប៍ខ្មែរ ឆ្នាំ១៩៧០ ដល់ ១៩៧៥ ត្រង់ទំព័រ ៨៤ បានមានសេចក្តីរៀបរាប់ពីអ្នកនិពន្ធរូបនេះដូចតទៅ៖
លោកគយ សារុន ជាកវីនិពន្ធដ៏ឆ្នើមមួយរូប នាចុងទសវត្សទី៦០ និងដើមចុង៧០។ ស្នាដៃកំណាព្យរបស់លោកតែងតែទទួលបានជោគជ័យក្នុងរង្វាន់នានាដូចជា រង្វាន់កុសមៈ រង្វាន់ឥន្រ្ទទេវី និងរង្វាន់ក្រមង៉ុយជាដើម។ ស្របគ្នានេះដែរ លោកគយ សារុន កើតឆ្នាំ ១៩៤០ នៅសង្កាត់លំចង់ ស្រុកសំរោងទង ខេត្តតាកែវ។ ឆ្នាំ ១៩៥៩ លោកបានចូលរៀននៅសាលាចាក់អង្រែ ឆ្នាំ ១៩៥៥ ក៏បានចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ។ ក្រោយមកនៅឆ្នាំ ១៩៦០ លោកបានចូលធ្វើជាគ្រូបង្រៀននៅអនុវិទ្យាល័យតាកែវ លុះដល់ឆ្នាំ ១៨៦៥ ក៏បានក្លាយជាសាស្រ្តាចារ្យ នៅវិទ្យាល័យតាកែវ។
លោកធ្វើសាស្រ្តាចារ្យនៅទីរួមខេត្តតាកែវនោះតាមរយៈពេល៣ឆ្នាំ ក៏បានផ្លាស់មកបង្រៀននៅអនុវិទ្យាល័យកំពង់កន្តួតវិញ។ ឆ្នាំ ១៩៧១ លោកបានជាប់ជាអធិការរងនៅ ខេត្តឧត្តរមានជ័យ។ លោកធ្លាប់បានបង្រៀនមុខវិជ្ជាខ្មែរថ្នាក់មធ្យមសិក្សា និងធ្លាប់បានធ្វើជាសិក្សាភិរក្សថែមទៀតផង។

ស្នាដៃ

នៅក្នុងសៀវភៅដដែលនេះ លោកអ្នកនិពន្ធបានរាយនាមនូវស្នាដៃលោកគយ សារុន មានកំណាព្យចំនួនបួន។ នាមនូវស្នាដៃនោះមានដូចខាងក្រោម៖
១. ជីវិតនិស្សិត ជាប់លេខ៣ រង្វាន់កុសម ផ្នែកអក្សរសាស្ត្រ ឆ្នាំ ១៩៥៩
២. បុប្ផាខ្មៅ ជាប់លេខ២ រង្វាន់ឥន្រ្ទទេវី ផ្នែកអក្សរសាស្ត្រ ឆ្នាំ ១៩៦៧
៣. កើតជាមនុស្សនេះ ជាប់លេខ៣ រង្វាន់ក្រមង៉ុយ ឆ្នាំ ១៩៧១
៤. បេះដូងសម្រាប់ស្រលាញ់ ឆ្នាំ ១៩៧?