គិត
Appearance
ការគិតជាប្រតិកម្មផ្លូវចិត្តដែលមានគោលគំនិតជាក់លាក់។ ប្រតិកម្មនេះកើតចេញពីបញ្ហា ដែលត្រូវដោះស្រាយ ហើយការដោះស្រាយបញ្ហនោះ គឺត្រូវពឹងផ្អែកលើអរូបី និងសញ្ញាណជាច្រើន។ ទីបំផុតការគិតបញ្ចប់ដោយការសរុបលទ្ធផលនៅទីបញ្ជប់[១]។ ការគិតនឹងកើតនៅពេលមានភាពស្មុគស្មាញ ឆ្ងល់ ឬកើតមានភាពទាល់ច្រកក្នុងបញ្ហា និងភាពមិនអស់សង័្សយក្នុងចិត្ត។ ក្រោយពីនោះទើបមានប្រតិកម្មផ្សេងៗ ដើម្បីស្វែងរកវិធីដោះស្រាយបញ្ហា ឬបំបាត់អ្វី ដែលនាំឱ្យកើតមានមន្ទិលនោះ[២]។ ការគិតជាវិធីសាស្រ្ត ដែលមានសញ្ញាណ ឬរូបភាពនៃវត្ថុ ឬស្ថានការណ៍ផ្សេងៗ ស្តែងឡើងក្នុងគោលគំនិត ឬចិត្តគំនិត[៣]។