គីង្គក់
= គីង្គក់ = | |
---|---|
= គីង្គក់ = | |
Scientific classification | |
រជ្ជៈ: | |
Phylum: | |
Subphylum: | |
Class: | |
លំដាប់: |
ឈ្មោះសត្វពួក ១ រាងអើតមុខស្បែកគគ្រាត សន្ដាននឹងកង្កែប តែនៅលើគោក ជាពួកសត្វ Bufonidae ស្បែកស្ងួតគគ្រិច ដំធំៗ ជើងខ្លី។
ការខុសគ្នារវាងគីង្គក់និងកង្កែប មិនបានបែងបែកក្នុងិិទ្យាសាស្ត្រ។ គីង្គត់ជាប្រភេទសត្វមានលក្ខណៈវប្បធម៌ជាច្រើនប្រទេស រឿងព្រេង រឿននិទាន។ល។ ជាពិសេសក្នុងរឿងប្រេងរបស់ខ្មែរនិងចិន បានលើកឡើងនូវគុណសម្បត្តិគីង្គក់ក្នុងវប្បធម៌។
ជីវវិទ្យា
[កែប្រែ]នៅក្នុងវប្បធម៌របស់មនុស្ស
[កែប្រែ]រឿងនិទានរបស់ខ្មេរ
[កែប្រែ]ខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើក
[កែប្រែ]មានសត្វខ្លាមួយ ដើរស្វែងរកស៊ីតាមទម្លាប់វា លុះដើរទៅប្រទះនឹងសត្វគីង្គក់មួយកំពុងលោតផ្លោតៗ ក៏ស្រែកសួរទៅថា << យើ ! បងម៉ាំងកាយេ ( ខ្លះហៅថាមាំងកាជា ) ឯងដើររកស៊ីអ្វីហ្នឹង ? >> ។ គីង្គក់តបថា << ចុះបងខ្លាឯងដើរមករកអ្វីដែរ ? >> ។ ខ្លាថា << យើងដើររកស៊ី >> ។ គីង្គក់តបថាយើងក៏ដើររកស៊ី ដូចបងឯងដែរ >> ។ ខ្លាថា << ចុះដើររកស៊ីអ្វីនឹងបាន បើបងឯង លោតម្ដងបានមួយសុញដូច្នេះ តើចាប់សត្វអ្វីនឹងបាន?>>។ គីង្គក់ក៏អួតអាត្មា ប្រាថ្នាខ្លាកោតខ្លាចថា << យើ ! ថ្វីបើឃើញយើងលោតតិចៗដូច្នេះ បើចង់លោតយ៉ាងណាក៏បាន ចង់ចាប់សត្វតូចក្ដី ធំប៉ុន្មានក្ដី ក៏បានទាំងអស់ មិនចាញ់បងឯងទេ >> ។ ខ្លាថា << បើបងឯង ពូកែដូចសំដីថានេះ យើងលោតប្រឡងគ្នា ពិត្រើយព្រែកម្ខាងទៅត្រើយម្ខាងមើល, បើបងឯងលោតឆ្លងដល់ យើងជឿថាពូកែមែន ។ គីង្គក់ជាសត្វមានប្រាជ្ញា គិតឃើញថា << សត្ខខ្លានេះ តែកាលណាវារៀបនឹងលោតរមែងចោលកន្ទុយទៅខាងក្រោយ, បើដូច្នេះអញចាំខាំកន្ទុយវា កាលមុនវានឹងលោតទៅនោះ >> ទើបគីង្គក់តបទៅថា << ខ្លាចអ្វីបងខ្លាឯង ! បើចង់លោត ពីត្រឹមណាទៅត្រឹមណា ក៏បានដែរ ហើយយើងហ៊ានឲ្យបងឯងទៅឈរពីមុខយើងទៀតផង, តែកាលណាយើងស្រែកថា ហ៍ ! ត្រូវបងឯងលោតទៅចុះ >> ។ ខ្លាជាសត្វឆោត មិនអាចគិតដឹងគំនិតគីង្គក់ វានឹងខាំកន្ទុយខ្លួននោះសោះ, ឯខ្លួនទៀតក៏មិនបានគិតឃើញពីរបៀបខ្លួន ដែលរៀបនឹងលោតទៅនោះ ធ្វើកិរិយាយ៉ាងណាៗដែរ ក៏ព្រមសន្យាទៅឈរនៅពីមុខគីង្គក់ ។ ឯគីង្គក់កាលខ្លាមកឈរពីមុខ ឃើញពេលល្អហើយ ក៏ប្រាប់ថា << បងឯងប្រុងស្ដាប់ >> ។ រីឯខ្លារវល់តែប្រុងត្រចៀកស្ដាប់ ចោលឯកន្ទុយនោះទៅត្រង់ពីមុខគីង្គក់ៗ ស្រែកថាហ៍ ! ហើយខាំកន្ទុយជាប់ ។ ខ្លាលោតផ្លោតទៅភ្លាមដល់ត្រើយម្ខាងមួយរំពេច។អំណាចកន្ទុយខ្លាវាត់ ទៅមុខនោះ ដោយទាំងគីង្គក់ទៅផង ដូចជាដុំដីដែលគេចោលនឹងឈើដង្ហក់ ធ្លាក់ហួសទៅមុខខ្លាស្ទើរតែនឹងស្លាប់ ។ ខ្លាក៏មិនអាចដឹងបាន ប្រែប្រាណទៅខាងក្រោយវិញ ស្រែកហៅថា << បងម៉ាំងកាយេអើយ ! មក >> ។ គីង្គក់ឆ្លើយ << គូក ! នៅឯនេះហើយ >> ។ ខ្លាឮគីង្គក់ឆ្លើយពីមុខដូច្នោះក៏ថា << បងម៉ាំងកាយេ ! ពូកែមែនហើយ ប៉ុន្តែខាងការចាប់សត្វនោះ យើងមិនទាន់ឃើញរឹទ្ធិបងឯងនៅឡើយ, បើដូច្នេះ យើងនឹងចាប់សត្វល្បងគ្នាទៀត >> ។ គីង្គក់ព្រមក៏តបវិញថា បងទៅចាប់សត្វចុះ បានសត្វប៉ុន្មានៗ មកជួបគ្នានៅកន្លែងនេះ យើងនឹងរើសាច់នោះល្បងគ្នាមើល តើអ្នកណាច្រើនជាង ? >> ។ ខ្លាព្រមក៏ចេញទៅរកចាប់សត្វផ្សេងៗ បានច្រើន ។ ឯគីង្គក់ ក្រោយខ្លាចេញទៅនោះ ខំសង្វាតលោតទៅ មិនដឹងនឹងទៅចាប់សត្វណាបានទេ ព្រោះធ្លាប់តែចាប់ជន្លេននឹងស្រមោចសង្អារ, លោតបន្តិចទៅឃើញមានធ្យូងមួយដុំ ប៉ុនគ្រាប់សណ្ដែក ក៏លេបធ្យូងនោះចូលទៅ, លោតបន្តិចទៅទៀតឃើញឆ្អឹងត្រីស្លាតមួយតូចនៅកណ្ដាលផ្លូវ លេបថែមទៅទៀត លោតបន្តិចទៅទៀត ឃើញគ្រាប់អង្រ្កេមអង្ក្រមមួយ ក៏លេបទៅទៀត, បានជា៣មុខល្មមតែពេញនោះ រួចក៏ត្រឡប់វិលមកចាំខ្លាខាងទីដដែលវិញ ។
ឯខ្លា កាលបើស្វែងរកសត្វបានសព្វគ្រប់ហើយ ក៏ត្រឡប់មកឯកន្លែងដើមតាមសន្យា, លុះមកដល់ ឃើញគីង្គក់អង្គុយចាំ ច្រប៉ុកប៉ុកក៏សួរថា << យើ ! បងមាំងកាយេមកដល់ហើយហះ " គីង្គក់តបថា << យើងមកចាំឯងយូរណាស់ហើយ, មើល៍ ! បងខ្លាឯងបានប៉ុន្មានមុខ ? បងឯងរើចេញមកមើល ! យើងនឹងកត់ត្រា " ។ ខ្លារើសសាច់នានាជាច្រើនមុខ ប្រាប់គីង្គក់, រើសចេញអស់ទើបប្រាប់ថា << អស់តែប៉ុណ្ណេះហើយ >> ។ គីង្គក់រើចំណែករបស់ខ្លួនវិញឲ្យខ្លាមើលម្ដង ។ ទី១ រើបញ្ចេញធ្យូងមកមុន ។ ខ្លាសួរថា << សត្វអីបង ! >> ។ គីង្គក់ថា : ហ្នឹងគេហៅថា គាសរម៉ុយ " ខ្លាស្ដាប់មិនបានអង្វរថា កុំនិយាយបាលីបាគូបង ! សូមប្រាប់ជាសម្រាយមកចុះ ។ គីង្គក់ប្រាប់ថា << នេះកុយរមាស >> ។ ខ្លាក៏កោតថា << យើ ! ខាំដល់ទៅរមាសផង >> ។ ទី២ រើឆ្អឹងត្រីស្លាតចេញមកទៀត ។ ខ្លាសួរថា << សត្វអីសស្គុះដូច្នេះបង ? គីង្គក់ប្រាប់ថា << ផ្លដំរីស៊ុក >> ។ ខ្លាថា << អាណិតទៅ កុំនិយាយបាលីបាគូអ្វី >> ។ គីង្គក់ថា << ហ្នឹងគេហៅភ្លុកដំរីស >> ។ ខ្លារឹតតែកោតថា << អៃយ៉ា ! លេងដល់ភ្លុកដំរីសទៀតផង, ចុះអស់ប៉ុណ្ណឹងហើយឬនៅទៀតបង ? >> ។ គីង្គក់ថា << យើ ! អស់ប៉ុណ្ណឹងអ្នកម៉ែ ! នៅច្រើនមុខណាស់ បងឯងចាំតែរាប់ចុះ >> ។ ទី៣ រើទម្លាក់គ្រាប់អង្រ្កេមអង្រ្កមចេញមក ។ ខ្លាសួរថា << សត្វអ្វីក្រហមផង ខ្មៅផងដូច្នេះ ? ។ គីង្គក់តបថា << ផ្នាអាឃ្លែក >> ។ ខ្លាថា << សុំនិយាយជាសម្រាយទៅវិញមើល ! >> គីង្គក់តបថា << ហ្នឹងហើយ គេហៅថា << ភ្នែកអាខ្លាឯង >> ។ ខ្លាឮថា ភ្នែករបស់ខ្លួន ក៏ស្ទុះរត់ភ្លាម មិនហ៊ាននៅ ។ គីង្គក់ស្រែកថា << ឈប់សិន ឯងទៅណា ចាំអញយកភ្នែកឯងស៊ីសិន >> ។ ខ្លារឹតភ័យខ្លាំងឡើងទៀត ចេះតែរត់ទៅ។គីង្គក់ខំដេញតាមពីក្រោយ, លុះឆ្ងាយបន្តិចទៅស្រាប់តែប្រទះនឹងអណ្ដើកៗសួរថា << បងមាំងកាយេរត់ទៅណា ? >> គីង្គក់ថា << បងជាបុរិល ! ខ្ញុំដេញតាមខ្លាវារត់ទៅមិញៗបងប្រទះដែរឬ ? ។ អណ្ដើកថា << ឃើញវារត់ទៅហើយ បើដូច្នេះខ្ញុំជួយតាម >> ។ គីង្គក់និងអណ្ដើកក៏នាំគ្នាតាម, ដើរបន្តិចទៅ ឃើញខ្លាសម្ងំពួនលើគុម្ពឫស្សី ។
អណ្ដើកឃើញស្រែកប្រាប់ទៅគីង្គក់ថា << វានៅៗនេះទេ >> ។ គីង្គក់ថា << បងឯងចាំនៅត្រង់ទីនេះចុះ ខ្ញុំនឹងឡើងទៅចាប់វា >> ។ គីង្គក់ខំឡើងតាមវល្ល៍ និងមែកឈើទៅបានពាក់កណ្ដាលគុម្ពឫស្សី ស្រាប់តែរបូតដៃធ្លាក់មកដីឮសូរប្រោក ។ អណ្ដើកថា << អើបង ? >> ។ គីង្គក់ថា << ខ្ញុំចុះមកបោចវល្លិ៍យកទៅចងវាតែម្ដង >> ។ ខ្លាឮដូច្នោះស្ទុះលោតចុះ រត់ទៅទៀត ទៅឃើញដើមឈើមួយដើមធំ ក៏ត្រេកអរខំឡើងទៅនៅសម្ងំ មិនឲ្យសត្វទាំងពីរដឹង ។ ឯគីង្គក់ និងអណ្ដើកខំតាមដានទៅ បាត់ដានត្រង់ដើមឈើនោះ មើលលើ ឃើញឯខ្លាពួនក្រាបនៅលើមែកឈើគ្រមាមៗទើបស្រែកប្រាប់គ្នាថា << កនយើង ! វានៅៗនេះទេ >> ។ គីង្គក់ប្រាប់ថា << បងជាបុរិលឯង ចាំនៅគល់នេះចុះ ខ្ញុំនឹងឡើងទៅចាប់វាឯលើ >> ។ គីង្គក់ខំប្រវេប្រវាឡើងទៅជិតប្រគាបមែកឈើ ស្រាប់តែសម្បកឈើរបេះធ្លាក់ចុះមក ដោយទាំងខ្លួនវាមកដល់ដី ។ អណ្ដើកឃើញសួរថា << ម្ដេចដូច្នេះ ? >> ។ គីង្គក់ថា << យើងគិតរលំឈើនេះវិញ ឲ្យដួលមកនឹងចាប់ >> ។ អណ្ដើកបោលទង្គិចគល់ឈើនោះឮសូរប៉ូកៗ រួចគីង្គក់ធ្វើបញ្ចេញសម្លេងឮតែក្រតៗ ហើយស្រែកបន្ទរទៀតថា << ហ៍ ! រលំឈើហើយ >> ។ ខ្លាឮថាវារលំ ទទួលក្រឡេកមើលទៅលើ ឃើញពពករសាត់លឿនស្លៅស្មានថារលំមែន ក៏ស្ទុះរត់ចុះទៅទៀត ។ សត្វទាំងពីរចេះតែដេញតាមទៅ ។
ឯខ្លារត់កាន់តែឆ្ងាយ បានប្រទះនឹងតាចាស់ម្នាក់ ធ្វើជាងដែកខ្លាចូលទៅសំពះតាចាស់នោះថា << សូមឲ្យជួយយកអាយុខ្ញុំផង ត្បិតគីង្គក់និងអណ្ដើកវាដេញចាប់ខ្ញុំនឹងប្រហារជីវិត >> ។ តាចាស់តបទៅនឹងខ្លាថា << នៅចុះ សឹមអញជួយឯងឲ្យរួចពីស្លាប់ កុំឲ្យអាគីង្គក់អណ្ដើកធ្វើអ្វីបាន >> ។ យូរបន្តិចឃើញអណ្ដើកទៅដល់មុន ។ ខ្លាប្រាប់តាចាស់ថា << អុញហ្ន មកទៀតហើយតា " ។ តាចាស់ថា << មិនអីទេ បើខ្លាចណាស់ត្រូវខំសប់ខ្លាំងៗទៅ " ។ ខ្លារឹតតែសប់ខ្លាំងឡើងៗ ។ តាចាស់ចាប់អណ្ដើកនោះបាន យកទ្រាប់គូថអង្គុយ ហើយថា << ជាហើយចាំតែធ្វើដែករួចសឹមស្ងោរ >> ។ បន្តិចឃើញគីង្គក់ទៅដល់ទៀតខ្លាថា << អាហ្នឹងហើយ វាប្រាថ្នាតែភ្នែកខ្ញុំទេ >> ។ តាចាស់ប្រាប់ថា << បើឯងខ្លាចណាស់ត្រូវយកខ្សែចងស្នប់ផ្ទាប់នឹងចង្កេះទៅ ។ ខ្លាធ្វើតាម ។ ឯតាចាស់នោះគាត់ស្លៀកខោជើងធំៗពេក អង្គុយលើអណ្ដើកកំពុងតែពើតរូសកោសកាំបិត ភ្លេចគិតឯប្រដាប់របស់ខ្លួនខាងក្រោម ធ្លាក់ស្តោកនៅកណ្ដាលវាល ។ គីង្គក់ក្រឡេកឃើញប្រាប់ទៅអណ្ដើកថា << បងជាបុរិលឯង មើលខាងក្រោម ។ អណ្ដើកក្រឡេកទៅ ឃើញប្រដាប់តាចាស់នោះទាំងអស់ ក៏មានចិត្តអរព្រួច ហើយអើតក្បាលចូលទៅក្នុងជើងខោខាំគ្រិបដោយចង្កូម ដាច់ត្រឹមគល់ទៅទាំងអស់ ។ តាចាស់ដួលបះជើងច្រោង ។ គីង្គក់ស្រែកថា << ទៅ ! កនយើងដួលមួយហើយ >> ។ ខ្លាឃើញតាចាស់ដួល ក៏ស្ទុះរត់ទៅ ដោយទាំងស្នប់នោះទៅផង ។ គីង្គក់ដេញតាមទៅដល់ជិតមាត់ស្ទឹងមួយ មានទឹកជ្រៅ គីង្គក់ស្រែកឲ្យអណ្ដើកថា << បងប្រយ័ត្ន ! ខំស្ទាក់កុំឲ្យវាលោតទឹក ក្រែងបាត់ដាន >> ។ ខ្លាឮក៏លោតទៅក្នុងទឹកៗ ចូលក្នុងស្នប់, ទឹកហូរខ្លាំង ក៏នាំខ្លាលិចស្លាប់ទៅ ។
សង្គ្រាមរវាងគីង្គក់និងតាព្រហ្ម
[កែប្រែ]សម័យព្រេងនាយ វេលាមួយពិភពលោកកើតទុរិ្ភក្សក្តៅ ហួតហែងគ្រប់ទិសទី ព្រះភិរុណមិនបង្អុរភ្លៀងសោះ ស្ទឹង ត្រពាំង បឹង ព្រែក ទន្លេរីងទឹកអស់។ ពួកមណ្ឌកសត្វ មាន គីង្គក់ កង្កែប ហ៊ឹងជាដើម ដែលជាសត្វប៉ិនអត់ធន់ក៏ស្គមនៅតែស្បែកនិងឆ្អឹង។ថ្ងៃមួយគីង្គក់ជាមេប្រកាសដល់ក្រុមញាតិ និងហ៊ឹងកង្កែបជាមិត្តថា” ហៃមិត្តទាំងអស់គ្នា!! មើលទៅតាព្រហ្មមិនបង្អុរភ្លៀងមកឲ្យយើងទេ បើយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់មិនខាន មកវើយមិត្តយើង កេណ្ឌគ្នាតយុទ្ធនិងតាព្រហ្មយកភ្លៀងឲ្យបាន អាសន្នដល់កហើយ ស្ងៀមក៏ស្លាប់ ច្បាំងក៏ស្លាប់ បើគង់តែស្លាប់ ស្លាប់ក្នុងចម្បាំងយកជ័យឲ្យក្រុមញាតិនិងមិត្តប្រសើជាង មក!មក! ទៅប្រយុទ្ធ” ។ក្រោយដែលបានប្រកាសយ៉ាងនេះ ពលគីង្គក់ និងមិត្តទាំងអស់គ្នាក៏លើកក្បួនព្យុះហយាត្រាទៅតយុទ្ធនិងតាព្រហ្មក្នុងវិមានលោកឭដ៏អាកាស។កងទ័ពមណ្ឌកសត្វធ្វើដំណើរកាត់ទីវាល បន្តិចក្រោយមកស្រាប់តែប្រទះទ័ពមួយហ្វូងធំទៀត។មេបញ្ជាការធំនៃទ័ពគីង្គក់ឃើញហ្វូងពលត្រីអណ្តែងធំៗខ្នាន់ខ្នាប់ ខ្លួនប្រឡាក់ស្រមក ដោយកម្ទេចធូលីនិងផេះនៃវាលស្រែ។មេគីង្គក់សួថា” នែវើយ!! តើកនឯងទៅណាបានជាប្រមៀល ខ្លួនហ៊ុយដីទ្រលោម កាត់មុខឲ្យរំខានដល់កងទ័ពអញនេះ?”។ត្រីអណ្តែងតបថា” ភឿនអើយ!!! ពួកមច្ឆាបានបញ្ជូនយើងឲ្យមកជាមួយបងក្រាញ់ដ៏ប៉ិនប្រសប់ខាងរត់ឆ្លងភ្នំនិងបារាយណ៍ដើម្បីច្បាំងនឹងតាព្រហ្មយកភ្លៀងមកបំពេញបឹង ស្ទឹង យើងទៅ! ទៅ! ភឿន!”។គីង្គក់ឮដូច្នេះអរណាស់ក៏ប្រាប់កងទ័ពខ្លួន។មួរំពេចនោះស័ព្ទជយោបានលាន់ឮចេញពីទ័ពទាំងពីរក្រុម ហើយទ័ពទាំងនោះក៏ប្រមូលគ្នាជាទ័ពមួយយាត្រាទៅតាមវាលក្តៅហួតហែង។ទៅបន្តិចទៅ ស្រាប់តែឃើញបាណកជាតិមួយហ្វូងធំ ហើរខ្មៅខ្នាប់ឮសូរងូងៗលើអាកាស ហើយឮឃ្មុំនិងឪម៉ាល់ជាមេទ័ព បន្លឺមកថា” នែបងគីង្គក់! ត្រីអណ្តែង ត្រីក្រាញ់ឯងទៅណាខ្លួនស្រមកយ៉ាងនេះ?។គីង្គក់តបថា” មកវើយបងឃ្មុំ! យើងដឹងថាក្រុមបងលើកទ័ពទៅច្បាំង ព្រោះអត់ភ្លៀងខ្វះព្រៃឈើផ្តល់ផ្កាធ្វើសំបុកដល់ក្រុមបង មកកុំបង្អង់ យើងព្រួតគ្នាទៅតយុទ្ធនិងតាព្រហ្ម កុំខ្លាចស្លាប់ ទៅ!ទៅ! “។ ទ័ពគោកនិងអាកាស ហ៊ោយកជ័យ ហើយក៏លើកតទៅទៀត។លុះដល់ជិតចំការស្ងួតមួយស្រាប់តែទ័ពនេះប្រទះឃើញផ្លែត្រសក់ស្រូវរដូករណែលលើផែនដីដាច់របេះចាក់ទងគួឲ្យអាសូរ។ត្រសក់មួយស្រែកដោយមានសង្ឃឹមថា ” ភឿនអើយ ឲ្យគ្នាយើងដោយសារទៅផង តែខំយើងស្ងួតស្លាប់អស់ហើយ។ ហើយភឿនទៅច្បាំងយើងក៏ស៊ូស្លាប់ជំនួសគ្រួសារយើងដែរមិនឲ្យនៅរស់វេទនាទេ”។ មេទ័ពទាំងបីក៏យល់ព្រមឲ្យត្រសក់ស្រូវរមៀលខ្លួនទៅតាមក្បួន។លុះផុតពីវាល ក៏បានដល់ព្រៃមួយដែលរុក្ខជាតិ ទាំងឡាយក្រៀមរញមសហលាប់ជិតអស់។កងទ័ពបានទៅដល់ឃើញ វល្លិ៍ផ្យៅធំៗពីរដើមនៅនឹងគល់ឈើងាប់មួយ។ផ្តៅសួរថា ” នែភឿនទៅណាសន្ធាប់ម្លេះ ភឿនមិនអាណិតមិត្តរុក្ខជាតិគ្នាយើងទេឬ? ឃើញទេស្លាប់ដេកពពូនដោយដៃតាព្រហ្មអសហើយ ឲ្យយើងទៅច្បាំងផង យើងនៅយ៉ាងនេះវេទនាណាស់ យើងស៊ូស្លាប់ក្នុងសង្គ្រាម ដើម្បីដណ្តើមយកជ័យមកផ្តល់ជីវិតសត្វលោក”។ទ័ពទាំងអស់ក៏យល់ព្រមឲ្យផ្តៅគោចរទៅតាមផង។ ក្រោយមកទ័ពទាំងអស់ក៏បានដល់ឋានតាព្រហ្ម។គីង្គក់ក៏បានបញ្ជាឲ្យឃ្មុំប្រុងវាយសម្រុកនៅខ្លោងទ្វាខាងមុខនិងខាងក្រោយ ត្រីអណ្តែងត្រីក្រាញ់ដែលខ្លួន ប្រឡាក់ទៅដោយ ក្បុងនិងផេះឲ្យចូលទៅក្នុងពាង និងផើងទឹកនៅមាត់ទ្វារខាង ក្រោយនិងពាងផ្សេងៗឲ្យតែមានទឹក។ផ្តៅទាំងពីរធំៗ ឲ្យឈរប្រុងនៅមាត់ទ្វារប្រាសាទ ត្រសក់ស្រូវឲ្យប្រមៀលខ្លួន ទៅទៀបជើងក្រោមអាសនៈតាព្រហ្មគង់។ឯក្រុមគីង្គក់ ហ៊ឹង កង្កែប ជាទ័ពស្រួចអ្នកចូលលុក លុះចាត់ស្រេចហើយ ទ័ពមណ្ឌកសត្វក៏ចូលស្រ តម្រង់អាសនៈតាព្រហ្មអាស្រ័យនៅ ដោយស្រែកហ៊ោសន្ធាប់យ៉ាងខ្លាំង ធ្វើឲ្យពលរេហ៍អស់ទាំងទេវតា មេនំ មេនាង ចៅចិត ចៅចម ខុនណាងជំទាវ រត់ចេញពីប្រាសាទស្លន់ស្លោ ទៅត្រូវនឹងផេះទឹកក្បុង ដែលត្រីអណ្តែងត្រីក្រាញ់បាច់មកលើភ្នែកផ្សារស្រវាំង រកទិសតំបន់ពុំឃើញថែមទាំងត្រូវពួកឃ្មុំ ឪម៉ាល់ទិច ចុករមួល ស្រែកយំរំពង។ តាព្រហ្មរកច្រកចេញពុំទាន់ ស្រែកសួរថា ” នែវើយ! អាពួកគីង្គក់ ហ៊ឹង កង្កែប ចង្រៃឯង ទៅណា?” ។គីង្គក់តបថា” ” យើងមកច្បាំងៗ”។តាព្រហ្មចុះចាក់អាសនៈឥតមើលក្រោម ក៏ជាន់លើត្រសក់ស្រូវរអិលដួលផ្ងារស្រទាំង ត្រូវផ្តៅទាំងពីរបន្ទន់ខ្លួនប្រញាប់សង្កត់កជាប់ ឃ្មុំក៏ទិច ឈឺផ្សាស្រែកចុះញ៉ម ពួកសត្វនិងរុក្ខជាតិថា ” ចាញ់ហើយៗ”។ឮដូច្នេះ មេបញ្ជាការក៏ឃាត់ទ័ពឲ្យទ័ពឈប់ ដើម្បីដោះស្រាយ។គីង្គក់សួរទៅតាព្រហ្មថា” ម៉េចក៏លោកមិនបង្អុរភ្លៀងសោះ ធ្វើឲ្យសត្វលោកស្លាប់គ្រប់កន្លែងយ៉ាងនេះ? គ្នាយើងមិនសុខចិត្តទេបើលោកមិនបង្អុរភ្លៀងចុះទៅ នោះយើងនឹងកម្ទេចវិមានលោក សម្លាប់ទាំងពល ទាំងលោកពុំខាន” ។តាព្រហ្មនឹកភ័យក៏និយាយអង្វរអស់ពលសត្វនិងរុក្ខជាតិថា” សូមព្រះស្តែងកុំខឹង យើងខ្លាចហើយ យើងនឹងផ្តល់ទឹកភ្លៀងឲ្យឥឡូវនេះហើយ សូមអស់លោកអញ្ជើញទៅវិញចុះ កុំខឹងអី”។គីង្គក់តបថា” ទេ!កនយើងមិនព្រមទេ បើយើងទៅនោះលោកផ្តល់ភ្លៀងឲ្យយើងតែមួយមេហើយព្រងើយកន្តើយទៅ នាំឲ្យយើងពិបាកលើកទ័ពឡើងមកទៀត ដូច្នេះហើយសូមលោកសន្យាឲ្យពរពិសេសដល់យើងសិន ទើបកនយើងសុខចិត្ដ” ។លុះសញ្ជឹងមួយសន្ទុះតាព្រហ្មក៏ពោលថា ” អើ! យើងព្រមឲ្យពរដល់អ្នករាល់គ្នាហើយ បើដូច្នេះពេលណាអ្នកត្រូវការភ្លៀង គីង្គក់ ហ៊ឹង កង្កែប ត្រូវសង្កៀតធ្មេញបន្លឺសំឡេងពីក្រោមមក នោះយើងនឹងបង្អុរភ្លៀងឲ្យអ្នកភ្លៀម”។តាំងពីនោះមក ពេលណាគីង្គក់ ហ៊ឹង កង្កែបត្រូវការភ្លៀង ក៏សង្កៀតធ្មេញបន្លឺសម្លេងភ្លៀងក៏ធ្លាក់មក៕