គុណ
Appearance
គុណ
និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយអ៊ែលប៊ុណ្ណា ច្រៀងដោយ សួស សងវាចា
១. នឹកអនុស្សាពីកុមារវ័យ ធំឡើងដឹងក្តីបានចូលទៅរៀន កំណើតអ្នកស្រែក្រីក្រអត់ឃ្លាន ចូលរៀនបានត្រឹមតែសាលាវត្ត។
២. ដំបូលប្រក់ស្បូវ ច្រូតមកពីព្រៃ សសរឬស្សីជញ្ជាំងក៏អត់ ក្តារខៀនដីសព្រោះតែក្រខ្សត់ យកធ្យូងអង្កត់ចារជាអក្សរ។
បន្ទរ. ព្រះសង្ឃជាគ្រូទូន្មានប្រដៅ ណែនាំសិស្សទៅ ដើរក្នុងផ្លូវល្អ វាចាកាយចិត្ត គំនិតបវរ ជាគម្រូល្អ ដល់អស់ញាតិផៅ។
៣. ពេលនេះបានថ្កើងចូលក្រុងនឹងគេ មិនភ្លេចគុណទេ ពាក្យលោកប្រដៅ ច្បាប់វិន័យគ្រូ សូមថែគង់នៅ ត្រាយនាំជាផ្លូវជីវិតរុងរឿង។