Jump to content

គុណមាតាបិតា

ពីវិគីភីឌា

ទស្សនៈបុរាណបានលើកឡើងថា៖ « គុណម្ដាយមាន ១២ ប្រការ គុណឪពុកមាន ២១ ប្រការ » នោះ តាម​ពិត​ចំនួន ១២ និង ២១ នេះ ពុំ​មែន​ជា​គុណ​របស់​ម្ដាយ​ឪពុក​ទេ គឺគ្រាន់​តែ​ជា​ចំនួន​ធាតុ កាយគតាសតិ (អាការៈ) នៅ​ក្នុង​រាង​កាយ​មនុស្ស​យើង ។

    គុណ​មាតា​បិតា​ មាន​ចែក​ជា ២ ប្រភេទ  គឺ​បាន​ដល់​ព្យញ្ជនៈ ៣៣ តួ  គឺ
*ប្រភេទទី ១ (គុណ​ម្ដាយ ​មាន ១២) ព្យញ្ជន: ន ប ផ ព ភ ម យ រ ល វ ស ហ ដែល​ ព្យញ្ជនៈ ១២ នេះ ជា​គុណ​ម្ដាយ ។
*ប្រភេទ​ទី ២ (គុណ​ឪពុក មាន ២១) មាន​ព្យញ្ជនៈ ២១ តួ​​នេះជា​គុណ​ឪពុក ។

ម្យ៉ាង​វិញ​ទៀត គុណ​ម្តាយ​បាន​ដល់​ធាតុ ១២ (ធាតុទឹក)

[កែប្រែ]
១. បិត្តំ ប្រមាត់
២. សេម្ហំ ស្លេស្ម៍
៣. បុព្វោ ខ្ទុះ
៤. លោហិតំ ឈាម
៥. សេទោ ញើស
៦. មេទោ ខ្លាញ់ខាប់
៧. អស្សុ ទឹកភ្នែក
៨. វសា ខ្លាញ់រាវ
៩. ខេឡោ ទឹកមាត់
១០. សិង្ឃាណិកា ទឹកសម្បោរ
១១. លសិកា ទឹករំអិល
១២. មុត្តំ ទឹកនោម ។ ១២ ធាតុ​នេះ​ ជា​ធាតុ​រាវ (ធាតុទឹក) ជា​ធាតុ​ខ្សោយ ជា​គុណ​ម្ដាយ ឬ​ក៏​ម្ដាយ​ឲ្យ​មក ។

គុណ​បិតា​ ធាតុ​ដី មាន ២១ ជា ធាតុ​រឹង​ខ្លាំង (ធាតុ​ដី)

[កែប្រែ]
១. កេសា សក់
២. លោមា រោម
៣. នខា ក្រចក
៤. ទន្តា ធ្មេញ
៥. តចោ ស្បែក
៦. មំសំ សាច់
៧. ន្ហារូ សសៃ
៨. អដ្ឋិ ឆ្អឹង
៩. អដ្ឋិមិញ្ជំ ខួរក្នុងឆ្អឹង
១០. វក្កំ តម្រង​បស្សាវៈ​ (ក្រលៀន)
១១. ហទយំ បេះដូង
១២ .យកនំ ថ្លើម
១៣. កិលោមកំ វាវ
១៤. បិហកំ ក្រពះ
១៥. បុប្ផាសំ សួត
១៦. អន្តំ ពោះវៀនធំ
១៧. អន្តគុណំ ពោះវៀនតូច
១៨. ឧទរិយំ អាហារថ្មី
១៩. ករីសំ អាហារចាស់
២០. មត្ថកេមត្តលុង្គំ ខួរក្បាល
២១. អម្បែងក្បាល ។

សម្គាល់

[កែប្រែ]
- កូនបួសនៅអាយុ ១២ ឆ្នាំ គឺបួសសងគុណម្ដាយ ។
- កូនបួសនៅអាយុ ២១ ឆ្នាំ គឺបួសសងគុណឪពុក ។