គុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការ
Appearance
- ទស្សនៈបុរាណបានលើកឡើងថា៖ «គុណម្ដាយមាន ១២ ប្រការ គុណឪពុកមាន ២១ ប្រការ» នោះ តាមពិតចំនួន ១២ និង ២១ នេះ ពុំមែនជាគុណរបស់ម្ដាយឪពុកទេ គឺគ្រាន់តែជាចំនួនធាតុ កាយគតាសតិ (អាការៈ) នៅក្នុងរាងកាយមនុស្សយើង ដែលមាន ៣២ ។ ក្នុងធាតុទាំង ៣២ នេះ មានធាតុរាវ ១២ (ធាតុទឹក) ជាធាតុខ្សោយ ដូចនេះគេចាត់ទុកជាធាតុរបស់ម្ដាយ ។ ឯធាតុនៅសល់ចំនួន ២០ ទៀត ជាធាតុរឹងខ្លាំង (ធាតុដី) គេចាត់ទុកជាធាតុរបស់ឪពុក ។ ប៉ុន្តែដោយសារតែខ្មែរយើងបូក ១ បន្ថែមពីលើធាតុឪពុកដើម្បីការពារកុំឲ្យមានចំនួនគត់ ។
ឈ្មោះធាតុទាំង ១២ របស់ស្ត្រី ឬ ម្ដាយ
[កែប្រែ]- ១. សេម្ហំ (ស្លេស)
- ២. បុព្វោ (ខ្ទុះ)
- ៣. លោហិតំ (ឈាម)
- ៤. សេទោ (ញើស)
- ៥. មេទោ (ខ្លាញ់ខាប់)
- ៦. អស្សុ (ទឹកភ្នែក)
- ៧. វសា (ខ្លាញ់រាវ)
- ៨. ខេឡោ (ទឹកមាត់)
- ៩. សិង្ឃាណិកា (សំបោរ)
- ១០. លសិកា (ទឹករំអិល)
- ១១. មត្តំ (ទឹកនោម)
- ១២. មត្ថកេបត្តលុង្គំ (ខួរក្បាល)
ឈ្មោះធាតុទាំង ២១ របស់បុរស ឬ ឪពុក
[កែប្រែ]១. កេសា (សក់)
- ២. លោមា (រោម)
- ៣. នខា (ក្រចក)
- ៤. ទន្ដា (ធ្មេញ)
- ៥. តចោ (ស្បែក)
- ៦. មំសំ (សាច់)
- ៧. នហារូ (សរសៃ)
- ៨. អដ្ឋិ (ឆ្អឺង)
- ៩. អដ្ឋិមញ្ជំ (ខួរក្នុងឆ្អឹង)
- ១០. វក្កំ (ក្រលៀន)
- ១១. ហាទយំ (បេះដូង)
- ១២. យកនំ (ថ្លើម)
- ១៣. កិលោមកំ (វាវ)
- ១៤. មិហកំ (ក្រពះ)
- ១៥. បប្ឆាសំ (សួត)
- ១៦. អន្តំ (ពោះវៀនធំ)
- ១៧. អន្តគុណំ (ពោះវៀនតូច)
- ១៨. កវីសំ (អាហារចាស់)
- ១៩. ឧទរិយំ (អាហារថ្មី)
- ២០. បិត្តំ (ប្រមាត់)
- ២១. (បូកថែម ១ កុំឲ្យលេខគត់គូ) ។
សម្គាល់
[កែប្រែ]- - កូនបួសនៅអាយុ ១២ ឆ្នាំ គឺបួសសងគុណម្ដាយ ។
- - កូនបួសនៅអាយុ ២១ ឆ្នាំ គឺបួសសងគុណឪពុក ។