គុនីងអាន
គុនីងអាន (Kuningan) គឺជាទីក្រុងមួយនៅភាគខាងកើតនៃចាវ៉ាខាងលិច (West Java) ប្រទេសឥណ្ឌូនេស៊ី រវាង Cirebon និង Tasikmalaya, ប្រហែល ២០០ គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានីហ្សាកាតា។ តំបន់នេះគឺជាតំបន់ដែលនៅជិត Mount Cereme / Ciremai (កម្ពស់ ៣,០៧៨ ម៉ែត្រ) ដែលជាភ្នំខ្ពស់បំផុតនៅចាវ៉ាខាងលិច ដែលមានទីតាំងស្ថិតនៅក្នុងផ្នែកខាងលិចនៃតំបន់នេះ។ ភាគខាងកើតនៃតំបន់នេះ គឺជាជ្រលងមួយ។ Edited ទីក្រុង មានរូបសំណាក់តំណាង ជាសេះមួយដែលត្រូវបានគេហៅថា Kuda Kuningan និងបាវចនានៃទីក្រុងនេះ គឺ Kuningan Aman (សុវត្ថិភាព) Sehat (សុខភាព) Rindang (Leafy) Indah (ស្រស់ស្អាត) ដែលតែងតែត្រូវបានគេហៅថា គុនីងអាន អាសរី (Kuningan ASRI - យកតាមតួអក្សរទី១ នៃបាវចនារបស់ខ្លួន) ។
ប្រវត្តិ
[កែប្រែ]គុនីងអាន បានចូលរួមជាផ្នែកមួយក្នុងប្រវត្តិសាស្រ្តរបស់ឥណ្ឌូនេស៊ីខណៈពេលដែលកិច្ចព្រមព្រៀង Linggadjati Agreement ត្រូវបានធ្វើឡើង រវាងរដ្ឋាភិបាលឥណ្ឌូនេស៊ី និងប្រទេសហូឡង់នៅថ្ងៃទី ១៥ វិច្ឆិកា ១៩៤៦ ។ Linggardjati គឺជាឈ្មោះភូមិមួយដែលមានទីតាំងស្ថិតនៅតំបន់ភ្នំ ក្នុងភូមិសាស្ត្រទឹកដៃរបស់គុនីងអាន ។