Jump to content

គោលការណ៍សៀគ្វីចរន្តឆ្លាស់

ពីវិគីភីឌា

១- សេចក្តីផ្ដើម

[កែប្រែ]

នៅក្នុងផ្នែកមុនដែលបង្ហាញអំពីការឆ្លងកាត់នូវភ្លុចម៉ាញ៉េទចរបស់អង្គធាតុចម្លង គឺការកើតមាននូវអាំងឌុចស្យុង។

២- អាល់ទែណាទ័រ

[កែប្រែ]

អាល់ទែណាទ័រ គឺជាម៉ាស៊ីនចរន្តឆ្លាស់ដែលមានអានុភាពធំៗ អាល់ទែណាទ័រមានចំនួនជុំវិលផ្សេងៗគ្នា ប៉ុន្តែមានប្រេកង់ចាប់ពី 50 Hz => 60 Hz។

២-១- ខ្សែកោងសុីនុសសូអុីត

[កែប្រែ]

តាមទម្រង់សាច់កោងស៊ីនុសសូអ៊ីតនោះគឺមានប្រភពពិតតាមខ្សែកោង នៃអនុគមន៍គណិតវិទ្យាច្បាស់លាស់។ លទ្ធផលនៃលក្ខណៈបន្ទាត់កោងហៅថារលកនៃស៊ីនុសសូអីត Sinusoidal។ គុណសម្បត្តិនៃខ្សែកោងសុីនុសសូអុីតគឺ÷

- វាមានរូបរាងងាយស្រួលធ្វើឱ្យកើតមានជាថ្មីព្រោះវាគឺជាធម្មជាតិនៃការកើតមានខ្សែកោង

- វានឹងកើតមានឡើងម្ដងទៀតយ៉ាងងាយស្រួលជាមួយនឹងប្រភពដទៃនៅទីកន្លែងផ្សេងទៀត

- វាគឺជាខ្សែកោងតែមួយនៃការបង្កើតចរន្តជាមួយនឹងខ្សែកោងដូចគ្នាជាតង់ស្យុង

- ទ្រង់ទ្រាយរបស់វាផ្ដល់ឱ្យនូវថាមពលអតិបរមាក្នុងមួយខ្នាតទំហំនៃម៉ាស៊ីន

- បើហេតុនេះវាជាកំលាំងឆ្លាស់ ចរន្ត និងភ្លុចម៉ាញេទិចវាអាចប្រើប្រាស់ជាឧបករណ៍ ដោយសំអាងលើអាំងឌុចស្យុងទៅវិញទៅមកសម្រាប់ដំណើរការរបស់វា។

២-២- ទំរង់ខ្សែកោងដទៃទៀត

[កែប្រែ]

នៅក្នុងថាមពលអគ្គិសនីឧស្សាហកម្មខ្សែកោងដទៃទៀតក្រៅពីស៊ីនុសសូអ៊ីត គឺជាហេតុផលចំពោះការធ្វើឲ្យខុសពីធម្មតា ទោះជាយ៉ាងណាក៏ដោយក៏គេនៅតែប្រើប្រាស់វាដែរ។

គេអាចប្រៀបធៀបនៃទម្រង់ខ្សែកោងទាំងនេះតាមការបង្ហាញទៅតាមរូបខាងក្រោម÷

(រូបភាព)

ការបង្ហាញដ្យាក្រាមនៃទម្រង់ខ្សែរលក ដែលស្របទៅតាមខ្សែដាច់ៗ គឺជាការបង្ហាញនូវចំណុចកណ្ដាលក្នុងលក្ខខណ្ឌនីមួយៗ។

- តាមការបង្ហាញនៃរូប (a) គឺជាការបង្ហាញនូវរូបភាពតង់ស្យុងចរន្តជាប់ កំណត់សម្គាល់របស់វាគឺទទួលនូវតម្លៃថែរហូតមួយ ហើយមានទិសដៅចរន្តតែមួយ។

- តាមការបង្ហាញរូប (b) គឺជាខ្សែកោងស៊ីនុសសូអ៊ីត។ ចំពោះរកស៊ីនុស សុទ្ធតែមានការផ្លាស់ប្ដូរនូវតំលៃល្បឿននីមួយៗ។ លក្ខណៈសំគាល់នូវទ្រង់ទ្រាយនោះគឺត្រួតស៊ីគ្នា នឹងខ្សែតូចឆ្មារ ហើយវាមិនប្រាកដថាជាការបង្ហាញនូវរូបភាពពាក់កណ្ដាលរង្វង់នោះទេ។

- ខ្សែរលកបន្ទាប់មកទៀតគឺរលកទម្រង់ធ្មេញរណា រូប(c) និងរលកជាត្រីកោណ រូប(d) ។ ខ្សែកោងទាំងពីរនេះគឺស៊ីមេទ្រីគ្នា ប៉ុន្តែនៅពេលដែលវាធ្លាក់ចុះនូវល្បឿមួយវានឹងកើនឡើងវិញ ប៉ុន្តែវាជាការប្ដូរផ្សេងៗទៀតយ៉ាងរហ័សទៅតាមតម្លៃអវិជ្ជមានវិញ។ ទាំងពីរនេះគឺអាចប្រើប្រាស់ក្នុងសៀគ្វីរយៈពេល ពីព្រោះនៅពេលមានតង់ស្យុងកើនឡើងដល់អតិបរមានោះនឹងកើតមានជាខួប។

- ក្នុង រូប(e) គឺជារលកទម្រង់ដែលមានរាងជាការេឬចតុកោណ។ ទោះវាមានរាងជាការេ រាងចតុកោណក៏ដោយគឺវាអាស្រ័យលើរយៈពេលខួបនៃទម្រង់នោះ។ ការកើតមានពីការប្រែប្រួលតង់ស្យុងពីវិជ្ជមានទៅអវិជ្ជមាននៅល្បឿនមួយថេរ ឬតម្លៃថេរ ដោយតង់ស្យុងនៃខួបនោះជាតម្លៃអវិជ្ជមានសម្រាប់បង្កើនខួប។ ការផ្លាស់ប្ដូរពីវិជ្ជមានទៅអវិជ្ជមានគឺចោទត្រង់ខ្លាំង ហើយខួបមាននៃតង់ស្យុងអាចស្មើ ឬមិនស្មើទៅនឹងខួបអវិជ្ជមាន។ គ្រឿងelectronic ជួនកាលក៏ប្រើប្រាស់ទម្រង់នេះដែរដើម្បីប្រៀបធៀបប្រភេទសៀគ្វី ដូចជាការបង្ហាញនូវព្រឹត្តិការណ៍៍ខ្លះដែលកើតមានឡើង។

២-៣- អានុភាពលើកម្លាំងអគ្គិសនីចលករដោយបង្វិលនៃស៊ុម

[កែប្រែ]

សថ