គោលការណ៍ ប្រាំគួរ
គោលការណ៍ ប្រាំ គួរ
ដោយ :ព្រឹទ្ធាចារ្យ ឆេង ផុន
សង្ខេប
[កែប្រែ] ១- ទស្សនៈ គួរ មាន
២- បញ្ហា គួរ ស្គាល់
៣- វិធី គួរ មាន
៤- ផ្លូវ គួរ ដើរ
៥- ផល គួរ ទទួលបាន
ទី ១ - ទស្សនៈគួរមាន :
[កែប្រែ] - រកខ្លួនឯងឲ្យឃើញ
- ស្គាល់ខ្លួនឯងឲ្យច្បាស់
- មានខ្លួនឯងជាទីពឹង
- រកព្រះឲ្យឃើញ ទើបមានព្រះជាទីពឹង
- ព្រះនៅក្នុងខ្លួន ប្រសើរជាងព្រះនៅក្រៅខ្លួន
- ព្រះជួយបុគ្គលណា ដែលចេះជួយខ្លួនឯងតែប៉ុណ្ណោះ
- ស្វែងយល់ខ្លួនឯងឲ្យបានច្រើន ទើបលើកលែងទោសអ្នកដទៃបានល្អ ។
- បញ្ញខន្ធ ជាផ្ទះសម្នាក់ គ្រាន់តែស្នាក់នៅជាបណ្ដោះអាសន្ន មិនមានគំនិតហួងហែងតុបតែង ជួសជុលអ្វីទេ ព្រោះបម្រុងនឹងដើរចោល
- ជីវិត គឺជាការធ្វើដំណើរដោយផ្លាស់ប្ដូរវិថី និងយានយន្តប្លែក ៗ គ្នាប៉ុណ្ណោះ ។
- អ្វីនៅលើលោកនេះ បីដូចជារបស់បញ្ឆោតទាំងអស់ កើតរលត់ ៗ ឃើញបាត់ ៗ (មាយា) ។
ជីវិតគឺជាការ :
[កែប្រែ] - ឈ្លោះគ្នាផង ត្រូវគ្នាផង
- សម្លាប់គ្នាផង បង្កើតគ្នាផង
- ស៊ីគ្នាផង ចិញ្ចឹមគ្នាផង
- ជួយគ្នាផង បំផ្លាញគ្នាផង
- កេងប្រវ័ញ្ចគ្នាផង អាជីវកម្មគ្នាផង
- ជេរសរសើរ បន្ទោស លួមលោម បោកបញ្ឆោត ប្រើប្រាស់គ្នាជាវដ្ដៈ ។
វដ្ដៈ គឺ ជាអ្វីទាំងអស់ ៗ គឺជាវដ្ដៈ
[កែប្រែ] - វដ្ដៈ ជាផ្លូវដ៏វែងឆ្ងាយ មានឧបសគ្គច្រើនអនេក
- វដ្ដៈ មិនដឹងការចាប់ផ្ដើម និងទីបញ្ចប់ឡើយ
- វដ្ដៈ គឺល្អ និង អាក្រក់ វដ្ដៈ គឺត្រូវនិងខុស
- វដ្ដៈ គឺពេញចិត្ត និងមិនពេញចិត្ត
- វដ្ដៈ គឺស្រឡាញ់ ស្អប់ ភ័យ ខ្លាច
- វដ្ដៈ គឺ ឈឺ ជា និង សុខ ទុក្ខ ។
ទី ២ - បញ្ហាគួរយល់ :
[កែប្រែ] - ភាពសៅហ្មងនៃចិត្ត (តណ្ហា ១០៨ កិលេស ១៥០០) ។
អកុសលធម៌ ៩ កង :
[កែប្រែ] ១- អាសវៈ ៤ (គ្រឿងតាំងក្នុងខន្ធ សន្តាន)
២- ឱយៈ ៤ (ដូចអន្លង់ទឹកគួច – សត្វលង់ក្នុងវដ្ដៈ)
៣- យោគៈ ៤ (គ្រឿងប្រកបសត្វទុកជាក្នុងវដ្ដៈ)
៤- គន្ថៈ ៤ (គ្រឿងដោតក្រងសត្វទុកក្នុងវដ្ដៈ)
៥- ឧបាទាន ៤ (គ្រឿងប្រកាន់មាំ មិនរបេះ)
៦- នីវរណៈ ៦ (គ្រឿងរារាំងចិត្តមិនឲ្យទៅកាន់សេចក្ដីល្អ សេចក្ដី ស្ងប់)
៧- អនុសយ ៧ (កិលេសល្អិត ដេកសម្ងំត្រាំ ក្នុងខន្ធសន្តាន)
៨- សំយោជនៈ ១០ (គ្រឿងរួបរឹត សត្វទុកក្នុងវដ្ដៈ)
៩- កិលេស ១០ (គ្រឿងសៅហ្មងចិត្ត)
មន្ទិល ៩ យ៉ាង :
[កែប្រែ](មៈលៈ - មន្ទិល ឬសង្ស័យ ៩ យ៉ាង)
១- កោធៈ = ក្រោធ ខឹង ព្រោះមន្ទិល – មន្ទិលធ្វើឲ្យខឹងមានកម្លាំង ។
២- មក្ខៈ = រមិលគុណ ព្រោះមន្ទិល – មន្ទិលធ្វើរមិលគុណមានកម្លាំង ។
៣- ឥស្សា = ឫស្យា - ច្រណែន ព្រោះមន្ទិល – មន្ទិលធ្វើឲ្យច្រណែនមានកម្លាំង ។
៤- មច្ឆរិយៈ = កំណាញ់ ព្រោះមន្ទិល – មន្ទិលធ្វើឲ្យកំណាញ់ មានកម្លាំង ។
៤- មាយា = លាក់ទុក ព្រោះមន្ទិល – មន្ទិលធ្វើឲ្យលាក់ពុត មានកម្លាំង ។
៦- សាថេយ្យ = ពោលអួត ព្រោះមន្ទិល – មន្ទិលធ្វើឲ្យពោលអួត មានកម្លាំង ។
៧- មុសា = កុហក ព្រោះមន្ទិល – មន្ទិលធ្វើឲ្យកុហកមានកម្លាំង ។
៨- បាបិច្ឆៈ = ប្រាថ្នាអាក្រក់ ព្រោះមន្ទិល – មន្ទិលធ្វើឲ្យប្រាថ្នាអាក្រក់ មានកម្លាំង ។
៩- មិច្ឆាទិដ្ឋិៈ = ឃើញខុស ព្រោះមន្ទិល – មន្ទិលធ្វើឲ្យឃើញខុស មានកម្លាំង ។
អាកោធៈ ៩ (ការមិនខឹង ៩ យ៉ាង)
[កែប្រែ] ១- សេចក្ដីខឹងក្រោធ ធ្វើឲ្យខូចសម្រស់
២- ខឹងធ្វើឲ្យរំខាន សេចក្ដីស្ងប់ស្ងាត់ ស្ងប់កាយ ស្ងប់វាចា ស្ងប់ចិត្ត (បេះដូង លែងធម្មតា)
៣- ខឹងជាប្រធាននៃសេចក្ដីវិនាស
៤- ខឹងជាលក្ខណៈពាល ជាលក្ខណៈបុគ្គល (កាន់តែបុគ្គល កាន់តែ ខឹងច្រើន កាន់តែពាល ខ្លាំង)
៥- គ្មានភ្លើងណា ក្ដៅស្មើនឹងភ្លើងទោសៈឡើយ
៦- គ្មានទារុណកម្មណា ស្មើនឹងទារុណកម្មទោសៈឡើយ
៧- គ្មានវង្វេងណា ស្មើនឹងវង្វេងទោសៈឡើយ
៨- ពេលខឹងខ្លាំងគ្មានស្ដាប់ហេតុផលឡើយ ធ្វើឲ្យទុក្ខផ្លូវចិត្តកាន់តែមានកម្លាំង
៩- កំហឹងធ្វើឲ្យរលាកខ្លួនឯង មុនអ្នកដទៃ ។
ឧបកិលេស ១៦ :(ឬការលះនូវឧបកិលេស ១៦ យ៉ាង)
[កែប្រែ] ១- លះគំនិតដែលគិតតែពីចង់បាន
២- លះគំនិតដែលគិតតែពីចង់ព្យាបាទ
៣- លះគំនិតដែលគិតតែពីចង់ប្រទូសរ៉ាយនឹងគេ
៤- លះគំនិតដែលចងគំនុំ នឹងគេ
៥- លះគំនិតរមិលគុណគេ មួលបង្កាច់អំពើល្អរបស់គេ
៦- លះគំនិតគំនិតលើកកំពស់ខ្លួនឯង
៧- លះច្រណែននិន្ទាឈ្នានីសគេ
៨- លះកំណាញ់ដែលគិតតែពីអាត្មាខ្លួន
៩- លះល្បិចកិច្ចកលមាយាលាក់ពុត
១០- ឡះការអួតអាង
១១- លះចចេសរឹងរួស
១២- លះចង់តែឈ្នះ ឥតគិតហេតុផល រហូតដល់បំផ្លាញដើម្បីឈ្នះ
១៣- លះប្រកាន់ខ្លួន
១៤- លះថាមានតែខ្លួនឯងខ្លាំជាងគេ
១៥- លះស្រវឹងស្រីស្រា ល្បែងស៊ីសង
- ស្រវឹងយសសក្តិ បុណ្យអំណាច
- ស្រវឹងពាក្យពោលសរសើរ បញ្ចើច
- ស្រវឹងលាភសក្ការៈ
- ស្រវឹងសុខ ក្នុងទុក្ខ
១៦- លះប្រមាថ ប្រហែស ខ្ជីខ្ជា ។
ស្រវឹង ៤០ :
[កែប្រែ] ១- ស្រវឹងលោកធម៌ គឺស្រវឹងថ្នាំពុល
២- សប្បាយលោកធម៌ គឺសប្បាយនឹងអសិរពិស
៣- ប្រលែងលោកធម៌ គឺប្រលែងនឹងភ្លើង
៤- ចាញ់បោកលោកធម៌ គឺចាញ់បោកសត្រូវ
៥- ស្រវឹងនឹងបានលាភ ប្រទុស្តនឹងបាត់លាភ
៦- ស្រវឹងនឹងកិត្តិយស ប្រទូស្តនឹងបាត់យស
៧- ស្រវឹងនឹងពាក្យសរសើរ ខ្លាចពាក្យនិន្ទា
៨- ស្រវឹងនឹងសុខ ព្រួយនឹងទុក្ខ
៩- ស្រវឹងនឹងកេរ្តិ៍ឈ្មោះ
១០- ស្រវឹងនឹងបរិវាយស (ឥស្សរយស)
១១- ស្រវឹងនឹងហែរហម
១២- ស្រវឹងនឹងវណ្ណៈ (ឋានៈ)
១៣- ស្រវឹងនឹងសក្ការៈ (ការគោរព)
១៤- ស្រវឹងនឹងអាយុវែង
១៥- ស្រវឹងនឹងគុរការ (ការបូជាគ្រូ)
១៦- ស្រវឹងនឹងបានធ្វើប្រធាន – បានធ្វើប្រមុខ – បាននាំគេ និងបានគេតាមច្រើន
១៧- ស្រវឹងនឹងទ្រព្យ
១៨- ស្រវឹងនឹងពហុសូត្រ (រៀនសូត្រច្រើន)
១៩- ស្រវឹងនឹងការឈ្លាសវៃ (វាងវៃ)
២០- ស្រវឹងនឹងបានបួសមុនគេ
២១- ស្រវឹងនឹងគ្មានគេមើលងាយ (គ្មានគេប្រមាថ)
២២- ស្រវឹងនឹងបិណ្ឌបាតជាវដ្ដៈ (បានបិណ្ឌបាតរាល់ថ្ងៃ)
២៣- ស្រវឹងនឹងមានឥរិយាបថបួនសមរម្យ
២៤- ស្រវឹងនឹងឫទ្ធិ (បានអភិញ្ញា)
២៥- ស្រវឹងនឹងជោគជ័យ (ជ័យជំនះ)
២៦- ស្រវឹងនឹងបដិសណ្ឋារកិច្ច
២៧- ស្រវឹងនឹងអញ (អាត្មា)
២៨- ស្រវឹងនឹងរូបស្អាត
២៩- ស្រវឹងនឹងវណ្ណៈថ្កើងថ្កាន (ខ្ពង់ខ្ពស់ កិត្តិយសច្រើនរុងរឿង)
៣០- ស្រវឹងនឹងកម្លាំងខ្លាំង
៣១- ស្រវឹងនឹងអត់ធ្មត់
៣២- ស្រវឹងនឹងស្ដាប់
៣៣- ស្រវឹងនឹងមើល
៣៤- ស្រវឹងនឹងស្ទាប
៣៥- ស្រវឹងនឹងល្បែង
៣៦- ស្រវឹងនឹងភាពប្លែក (និយមចម្លែក)
៣៧- ស្រវឹងនឹងសប្បាយ រីករាយ ត្រេកត្រអាល
៣៨- ស្រវឹងនឹងព្រួយ ទុក្ខសោក វិវេក
៣៩- ស្រវឹងនឹងរស់
៤០- ស្រវឹងនឹងស្លាប់
ទី ៣ - វិធីគួរមាន :
[កែប្រែ] ធម៌គួរដល់ការប្រតិបត្តិ ១១ យ៉ាង
១- ធម៌ណាដែលប្រព្រឹត្តទៅដើម្បី ប្រាសចាកតម្រេកផ្ទុយនឹងធម៌ ដែលបង្កើតតម្រេក
២- ធម៌ណាដែលប្រព្រឹត្តទៅដើម្បីទុក្ខ ផ្ទុយនឹងធម៌ ដែលប្រកបដោយទុក្ខ
៣- ធម៌ណាដែលប្រព្រឹត្តទៅដើម្បី ធ្វើឲ្យកិត្តិយសស្ដើង ផ្ទុយនឹងធម៌សន្សំកិត្តិយស
៤- ធម៌ណាដែលប្រព្រឹត្តទៅដើម្បី ប្រាថ្នាតិច ផ្ទុយនឹងធម៌ដែលប្រាថ្នាធំ
៥- ធម៌ណាដែលប្រព្រឹត្តទៅដើម្បី សណ្ដោសចំពោះវត្ថុកាមតាមមានតាមបានផ្ទុយនឹងធម៌ ដែលមិនសណ្ដោសតាមមាន តាមបាន
៦- ធម៌ណាដែលប្រព្រឹត្តទៅដើម្បី ស្ងាត់ចាកពួកខណៈផ្ទុយនឹងធម៌ ដែលច្រឡូកច្រឡំពួក គណៈ
៧- ធម៌ណាដែលប្រព្រឹត្តទៅដើម្បី សេចក្ដីព្យាយាម ផ្ទុយនឹងធម៌ ដែលនាំឲ្យកើតសេចក្ដីខ្ជិល ច្រអូស
៨- ធម៌ណាដែលប្រព្រឹត្តទៅដើម្បី ចិញ្ចឹមជីវិតងាយ ផ្ទុយនឹងធម៌ ដើម្បីចិញ្ចឹមជីវិតក្រ
៩- ធម៌ណាដែលប្រព្រឹត្តទៅដើម្បី នឿយណាយ ផ្ទុយនឹងធម៌ ដែលប្រព្រឹត្តទៅដើម្បីញៀន ញ៉ាម
១០- ធម៌ណាដែលប្រព្រឹត្តទៅដើម្បី លះបង់ ផ្ទុយនឹងធម៌ ដែលជំពាក់
១១- ធម៌ណាដែលប្រព្រឹត្តទៅដើម្បី ត្រាស់ដឹង ផ្ទុយនឹងធម៌ ដែលនាំឲ្យវង្វេងវីវក់ ។
រើបម្រះឲ្យរួច : ៦ ចំណុច
[កែប្រែ] ១- រួចផុតពីទាសករនៃជីវិត
- រួចផុតពីកញ្ជះកាមគុណ គឺកញ្ជះតណ្ហា
- រួចផុតពីគំនាបសង្គម
២- រួចផុតពីទាសភាពសង្គម (គឺរស់មិនមានទោសដល់ខ្លួនឯង ដល់អ្នកដទៃ ដល់សង្គម)
៣- រួចពីសំណាញ់លោកធម៌ (រួចផុតពីច្រវាក់អគតិ)
៤- រលាស់ចោលនូវការយល់ខុសទាំងឡាយ រស់នៅធូរស្រាល មិនមានអ្វីជាប់ជំពាក់ មិនមាន អ្វីធ្វើជាទម្ងន់ យល់ច្បាស់ពីច្បាប់ធម្មជាតិ
៥- សតិជាអ្នកបើកបរដ៏ចំណានបំផុត ជាការរលឹកត្រូវជាប្រចាំសម្បជញ្ញៈជាការឃើញត្រូវធ្វើ ឲ្យខុសរត់បាត់អស់
៦- ជីវិតកើតពីល្ងង់ ខំប្រឹងណាស់ទើបរស់ត្រូវ ។
រស់ត្រូវគឺ :
[កែប្រែ] - យល់មិនឲ្យខុស
- គិតមិនឲ្យខុស
- និយាយមិនឲ្យខុស
- ធ្វើមិនឲ្យខុស
- ចិញ្ចឹមជីវិតមិនឲ្យខុស
- ព្យាយាមមិនឲ្យខុស
- រលឹកមិនឲ្យខុស
- តម្កល់ចិត្តមិនឲ្យខុស ។
កែទម្លាប់ : ៤ ចំណុច
[កែប្រែ] ១- ទម្លាប់ធ្វើទាន :
- ជាទម្លាប់គិតគ្នាទៅវិញទៅមក
- ជាទម្លាប់ធ្វើឲ្យមនុស្សដឹងគុណគ្នាទៅវិញទៅមក
- ជាទម្លាប់ធ្វើឲ្យមនុស្សស្មោះត្រង់គ្នាទៅវិញទៅមក
- បន្ថយភាពជាសត្រូវ
- បន្ថយភាពអត្តទត្ថបុគ្គលរវាងគ្នានឹងគ្នា ។
២- ទម្លាប់មានសីល : (រក្សាសីលវិន័យ)
- ធ្វើអោយចេះគោរពខ្លួនឯង និងចេះគោរពអ្នកដទៃ
- ធ្វើឲ្យគេទុកចិត្ត នឹងមានជំនឿ
- ធ្វើឲ្យមានសណ្ដាប់ធ្នាប់ខាងក្នុង និងខាងក្រៅ
- វិន័យនាំឲ្យសម្រេចការងារធំ ៗ បាន ។
៣- ស្មារតីពលី ទម្លាប់ពលី :
- អ្នកហ៊ានហត់ ទើបហូបហល់
- អ្នកហ៊ានខុស ទើបភ្លឺស្វាង
- អ្នកហ៊ានបាត់ ទើបបានបាន ។
៤- ជីវិតលោកីយ៍ ជាការប្រយុទ្ធអចិន្ត្រៃយ៍ :
- រវាងល្អ និងអាក្រក់
- រវាងបុណ្យ និងបាប
- រវាងកុសល និងអកុសល
- ដង្ហើមចូលជាអកុសលចិត្ត ដង្ហើមចេញជាអកុសលកម្ម
- ជីវិតលោកីយ៍ ជាបន្ទប់ពិសោធន៍ (ជំងឺកាន់តែកាច ថ្នាំកាន់តែពូកែ)
- ជីវិតលោកីយ៍ ជាការលះហើយទៅ ទៅហើយលះ (គ្មានអ្វីនៅនឹង គ្មានជារបស់ខ្លួន គ្មានអ្វី ជាខ្លួនឡើយ)
ខន្តី និងវីរិយៈ : ១៩ ចំណុច
[កែប្រែ] ១- ខន្តីលះបង់ក្រោធ លះទោសៈ
២- ខន្តីជាធម៌សកងប់ (ចូលខន្តី ចូលសមាធិ)
៣- ខន្តីនាំឲ្យសម្តេចធម៌ឯទៀត ៗ
៤- ខន្តីជាទីពឹងឯងខ្លួន
៥- ខន្តីបារមី ឈ្នះរាល់អកុសល
៦- ខន្តីឈ្នះរាល់ការលំបាក
៧- ខន្តីជាកម្លាំង
៨- ខន្ដីជាពល
៩- ខន្តីឈ្នះភាពតានតឹង
១០- ខន្តីឈ្នះភាពចង្អៀតចង្អល់
១១- ខន្តីឈ្នះភាពក្ដៅ ត្រជាក់
១២- ខន្តីឈ្នះភាពស្រេកឃ្លាន
១៣- អ្នកធំជេរអាចទ្រាំបាន ព្រោះខ្លាចគេ
១៤- អ្នកតូចជេរ លំបាកទ្រាំណាស់ ព្រោះបុគ្គលក្រាស់ អញក្រាស់
១៥- ខឹងនឹងអ្នកធ្វើខុស ទោសៈ អាណិតអ្នកធ្វើត្រូវលោភៈ
១៦- អកុសលអ្នកដទៃ អូសទាញយកកុសលខ្លួនបាត់
១៧- ពេលខឹងខ្លាំង ក្ដៅខ្លាំង នឹងដល់ភ្លើងនរក
១៨- ពេលឃ្លានខ្លាំង លោភខ្លាំង នឹកដល់ប្រេតឃ្លាន
១៩- ពេលស្រវឹងខ្លាំង វង្វេងខ្លាំង បាត់សតិ នឹកដល់តិរច្ឆាន ។
ចម្រើន : ១៣ ចំណុច
[កែប្រែ] ១- ចម្រើនវិជ្ជា សម្រាប់លះអវិជ្ជា
២- ចម្រើនបញ្ញា លះល្ងង់
៣- ចម្រើនសតិ លះវង្វេង
៤- ចម្រើនដឹង លះមិនដឹង
៥- ចម្រើនកុសល លះអកុសល
៦- ចម្រើនត្រូវ លះខុស
៧- ចម្រើនគុណ លះទោស
៨- ចម្រើនបុណ្យ លះបាប
៩- ចម្រើនល្អ លះបង់អាក្រក់
១០- ចម្រើនមេត្តា លះខឹង
១១- ចម្រើនវិមុត្តិ លះទុក្ខ
១២- ចម្រើនមុទិតា លះច្រណែន
១៣- ចម្រើនឧបេក្ខា លះប្រកាន់ ។
កែទម្លាប់ គឺ កែចរិត ៗ គឺ កែធម្មជាតិ ៗ ត្រូវតែកែទម្លាប់
[កែប្រែ]រស់នៅបរិសុទ្ធស្លូតត្រង់ :
- រស់នៅពោរពេញដោយមេត្តា (plein d'amour universel)
- រស់នៅពោរពេញដោយករុណា (plein de compassion)
- រស់នៅពោរពេញដោយអំពើល្អ (plein de bonté)
- រស់នៅពោរពេញដោយការរាប់អាន (plein de sympathie)
- រស់នៅពោរពេញដោយការយោគយល់ (plein de compréhension)
- រស់នៅពោរពេញដោយចិត្តសណ្ដោស (plein de toléranc)
- ប្ដូរពីពហុចិត្តច្រើន មកនៅយ៉ាងណាយ៉ាងហ្នឹង
- ប្ដូរពីប្រកាន់ច្រើន មកលះបង់ច្រើន
- ប្ដូរពីមួរម៉ៅ មករីករាយ
- ប្ដូរពីអំនួត មកធ្មតា
- ប្ដូរពីស្មុគស្មាញ មកធូរស្រាល
- ប្ដូរពីល្ងង់ មកមានបញ្ញា
- ប្ដូរពីជោរជួរ មកធម្មតា
- ប្ដូរពីចង្អៀតចង្អល់ មកធំទូលាយ ។
ទី ៤ - ផ្លូវគួរដើរ : មជ្ឈិមប្បដិបទា ៨
[កែប្រែ] ១- សម្មាទិដ្ឋិ :
- យល់ត្រូវតាមអរិយសច្ច ៤ ត្រៃលក្ខណ៍ បដិច្ចសមុប្បាទ យល់នូវធម៌ជាកុសល និងអកុសល ការយល់ឃើញក្នុងចន្លោះទិដ្ឋិទាំង ២ (សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ) គឺយល់ថា ការស្លាប់ និងកើតមានទំនាក់ទំនងនឹងគ្នា ។
២- សម្មាសង្កប្បៈ :
- ត្រិះរិះនូវកុសលវិតក្កៈ ៣ (នេក្ខម្មៈ - អព្យាបាទ – អវិហិង្សា) ។
៣- សម្មាវាចា :
- វិចីសុចរិត ៤ គឺវាចាដែលផ្ទុយអំពី មុសា - បិសុណា - ផរុសៈ - សម្ផប្បលាបៈ ។
៤- សម្មាកម្មន្តៈ :
- ការងារដែលប្រកបដោយសុចរិត ៣ (កាយសុចរិត ៤ ដែលផ្ទុយពីបាណា - អទិន្នា - កាមេសិមិច្ឆាចារ – វិចីសុចរិត ៤ ដែលផ្ទុយពីមុសា - បិសុណា - ផរុសៈ - សម្ផប្បលាបៈ - មនោសុចរិត ៣ ដែលអនភិជ្ឈា - អព្យាបាទ – សម្មាទិដ្ឋិ)។ ម្យ៉ាងទៀតគឺឥទ្ធិបាទ ៤ (ឆន្ទ – វិរិយៈ - ចិត្ត – វិមង្សា)។
៥- សម្មាអាជីវៈ :
- សម្មាជីវធម៌ ៤ (សមសទ្ធា - សមសីលា - សមចាគា - សមបញ្ញា) ។
៦- សម្មាវាយាមៈ :
- បធានគឺព្យាយាម ៤ (សំវរៈ - បហានៈ - ភាវនា - អនុរក្ខនា) ។
៧- សម្មាសតិ :
- សតិប្បដ្ឋាន ៤ (កាយាបុបស្សនា គឺសតិកំណត់នូវអនាបានស្សតិ ១ ឥរិយាបថ ១ សម្បជញ្ញៈ គឺដឹងនូវចលនាកាយ និងចិត្ត ១ បដិកូលមានសិការៈ ១ ធាតុមនសិកាៈ ១ នវ សីវថិកា គឺការពិចារណាសាកសពមានភាពនានា ហើយខុសគ្នាក្នុងរយៈពេលប្រាំបួន ១ វេទនានុបស្សនា គឺសតិកំណត់នូវវេទនាថា គ្រាន់តែជា សុខ – ទុក្ខ – ឧបេក្ខា ចិត្តានុបស្សនា គឺការកំណត់នូវចិត្តថា មានរាគៈ ០តមានរាគៈមានទោសៈ - ឥតមានទោសៈ - ចិត្តអណ្ដែត ឬជាសមាធិ ធម្មានុបស្សនា គឺសតិកំណត់ដឹងនូវការប្រព្រឹត្តទៅនៃធម៌ទាំងឡាយ គឺនីវរណៈ ៥, ខន្ធ ៥, អាយតនៈ ១២ ពោជង្ឃៈ ៧ អរិយសច្ច ៤) ។
៨- សម្មាសមាធិ :
- ឈាន ៤ (បឋមជ្ឈាន វិតក្កៈ វិចារ បីតិ សុខៈ ឯកគ្គតា ទុតិយជ្ឈាន បីតិ សុខៈ ឯកគ្គតា តតិយជ្ឈាន សុខៈ ឯកគ្គតា តតិយជ្ឈាន សុខៈ ឯកគ្គតា ចតុត្ថជ្ឈាន ឧបេក្ខា ឯកគ្គតា) ។
ទី ៥ - ផលដែលគួរទទួលបាន :
[កែប្រែ] - ចិត្តដែលបានអប់រំហើយ រមែងតែមានសេចក្ដីស្ងប់ ចាកនីវរណៈកិលេស ។
- ចត្តស្ងប់ត្រជាក់នឹងហ្ន៎ មិនឆាប់ខឹង ឆេវឆាវ ។
- សតិរឹងមាំ ប្រាជ្ញាជ្រះថ្លា មិនងាយភ្លេច មិនងាយវង្វេង ឆាប់បានត្រាស់ដឹង អរិយសច្ច ។
- រស់ប្រកបដោយសច្ចធម៌ និងមេត្តាធម៌ជានិច្ច ។
មេត្តាធម៌
[កែប្រែ] ក- អវិជ្ជា :
- មនុស្សកើតពីអវិជ្ជា រស់ក្នុងអវិជ្ជា ធំធាត់ដោយអវិជ្ជា គេចមិនផុតពីប្រឡាក់អវិជ្ជាទេ នេះជា សច្ចៈ
- មនុស្សឥតល្ងង់បញ្ញាគ្រប់ដប់ មិនចេះខុស ឥតមានទេ នេះជាសច្ចៈ
- កម្មជាអ្នកចាត់ចែងជីវិត កម្មខុស ៗគ្នាវិបាករបស់កម្ម ក៏ខុស ៗ គ្នាដែរ
- បំណងចង់ឲ្យគេដូចយើង ជាអសច្ចៈ
- កិលេស (ល្ងង់) ជាអ្នកញុះញុង ឲ្យមនុស្សឈ្លោះគ្នា សម្លាប់គ្នា
- កិលេសជាអ្នកនាំឲ្យមនុស្សប្រកាន់វណ្ណៈ ប្រកាន់ឋានៈ
- កិលេសជាអ្នកនាំមនុស្សមើលងាយមនុស្ស ប្រមាថមនុស្សទៅវិញទៅមក
- កិលេស (ល្ងង់) ជាមេអសច្ចៈ ។
ខ- មេត្តាធម៌ : ជាមូលដ្ឋាននៃសច្ចធម៌
- មេត្តាធម៌ជួយរំដោះបុគ្គល ឲ្យរួតផុតពីពហុចិត្តទាំងឡាយ (Complexe)
- មេត្តាធម៌ជួយរំដោះបុគ្គល ឲ្យរួចផុតពីបញ្ហាពីការលំបាក ពីកង្វល់ (Problème, Difficulté tracas)
- មេត្តាធម៌ជួយរំដោះបុគ្គល ឲ្យរួចផុតពីការប្រកាន់ទាំងឡាយ (Obsession)
- មេត្តាធម៌ជួយរំដោះបុគ្គល ឲ្យរួចផុតពីចំណង់ប្រាថ្នាបុគ្គល (Dèsir égoiste)
- មេត្តាធម៌ជួយរំដោះបុគ្គល ឲ្យរួចផុតពីអំនួត និងភាពឆ្មើងឆ្មៃ (Venité et Orgueil)
- មេត្តាធម៌ជួយរំដោះបុគ្គល ឲ្យរួចផុតពីឧបសគ្គទាំងឡាយ (Empêchement)
- មេត្តាធម៌ជួយឲ្យបុគ្គលរស់នៅ សប្បាយរីករាយ ធូរស្រាល សុខ ស្ងប់ សន្តិភាព បរិសុទ្ធ (Joyeux, Jouissant, Satisfait, Calme, Paisible, Serein et Pur)
- មេត្តាធម៌ជួយឲ្យបុគ្គលរស់នៅ ពោរពេញទៅដោយចិត្តអធ្យាស្រ័យ និងសណ្ដោសប្រណី (Viver plein depardon et de tolérance) នេះជាសុខភាពផ្លូវចិត្តដ៏សុក្រិតបំផុត (Une Santé mentale parfaite) ។
- មានអត្តា មានអញ មានឯង គឺមានទុក្ខ ។
- ចង់ឈ្នះអញ ចង់ឈ្នះឯង
- ឯងគ្រាន់ជាងអញ អញគ្រាន់ជាងឯង
- អញល្អជាង អញប្រសើរជាង
- អញខ្លាំងជាង អញធំជាង អញល្បីជាង អញមានជាង ក៏សុទ្ធជាទុក្ខដែរ
- ប្រកួតប្រណាំងគ្នាគ្មានទីបញ្ចប់ ក៏ជាទុក្ខដែរ
- ប្រឡងប្រជែងយកចាញ់ឈ្នះ រហូតដល់សម្លាប់គ្នា (ចាញ់ក៏ស្លាប់ ឈ្នះក៏ស្លាប់ ស្លាប់ក៏ជាសច្ចៈ ហាមស្លាប់មិនបាន ព្រោះអសច្ចៈ)
- កុំស្ដាយអតីតកាលពេក ក៏ពុំគួរព្រួយនឹងអនាគតកាលពេករស់នៅបច្ចុប្បន្ននិយម ប្រាកដ និយម ធូរ ៗ ស្រាល ៗ ស្មើ ៗ រីករាយ សប្បាយគ្រប់គ្រាន់បរិសុទ្ធ ភ្លឺថ្លាចេះេព្រម ចេះល្មម ប្រាសចាកអគតិធម៌ទាំង ៤ (មោហោ - គតិ - ឆន្ទាគតិ - ភ័យាគតិ - ទោសោគតិ)
- រស់នៅនឹងន មិនញាប់ញ័រ មិនស្លន់ស្លោ និងលោកធម៌នេះ ជាសភាពផ្លូវចិត្តសុក្រិតបំផុត ។