Jump to content

គោលនយោបាយសាធារណៈ (អសង្ស័យកម្ម)

ពីវិគីភីឌា

​​ ១. ការបង្កើតគោលនយោបាយសាធារណៈរបស់រដ្ឋាភិបាលមានន័យថា៖

     ការខិតខំប្រឹងប្រែងឯកភាពជាតិ រួមកម្លាំងគ្នាប្តូរផ្តាច់ក្នុងការកសាង និងការពារប្រទេសឱ្យបានស្ថិតស្ថេរគង់វង្សក្នុងឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ វឌ្ឃនភាព និង ខិតខំពង្រឹងផ្នែកសន្តិភាព ស្ថេរភាព នយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែរឹងមាំហើយជំរុំការអភិវឌ្ឃសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លាជាលំដាប់។

និយមន័យគោលនយោបាយសាធារណៈ គឺជាផែនការសកម្មភាពរបស់រដ្ឋាភិបាលធ្វើឡើងដើម្បីដោះស្រាយបញ្ហា ទប់ស្កាត់បញ្ហា រក្សាសណ្តាប់ធ្នាប់សង្គម ពង្រឹងសេ្ថរភាពនយោបាយ និងពង្រីកការអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីដឹកនាំប្រទេសជាតិអោយត្រូវតាមបន្ទាត់នយោបាយ ដែលរដ្ឋាភិបាលបានសន្យាមុនពេលបោះឆ្នោត ជាពិសេសអោយត្រូវតាមច្បាប់សភាអនុមត័ និងស្មារតីរដ្ឋធម្មនុញ្ញ។ ​​ ២. ប្រភេទគោលនយោបាយ

     - គោលនយោបាយឯកជន (បែបគ្រួសារ)
     - គោលនយោបាយឯកជន (បែបក្រុមហ៊ុន)
     - គោលនយោបាយសាធារណៈ (រដ្ឋ)
     ៣. ហេតុអ្វីត្រូវសិក្សាគោលនយោបាយ?
         ក. ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គម។
         ខ. ដើម្បីអនុវត្តច្បាប់អោយបានត្រឹមត្រូវ។
         គ. ដើម្បីដឹកនាំប្រទេសជាតិអោយត្រូវតាមបន្ទាត់នយោបាយរដ្ឋាភិបាល។
         ឃ. ដើម្បីពង្រឹងកិច្ចការសហប្រតិបត្តិការអន្តរជាតិគ្រប់ផ្នែក និង​ គ្រប់វិស័យ។