Jump to content

គ្រឹះស្ថានបោះពុម្ពផ្សាយ Sipar

ពីវិគីភីឌា

គ្រឹះស្ថានបោះពុម្ព​ផ្សាយ​​ស៊ីប៉ា ត្រូវ​បានបង្កើត​​ឡើងក្នុ​ងឆ្នាំ​២០០០ និង​ជា​កម្មវិធីមួយរបស់​អង្គការ​ស៊ីប៉ា ដែល​ធ្វើការក្នុង​វិស័យអប់រំ ដើម្បីរួម​ចំណែក​ប្រយុទ្ធប្រឆាំង​នឹងភាពមិន​ចេះ​អក្សរ​ក្នុង​ប្រទេស​កម្ពុជា។ ​ស៊ីប៉ាបោះពុម្ព​សៀវភៅ​ដែល​​មាន​គុណ​ភាព និង​ជួយ​ជំរុញ​ឱ្យមាន​ចំណង់ចំណូល​ចិត្តក្នុង​ការ​អាន។

ស៊ីប៉ាបោះពុម្ពសៀវភៅជាភាសាខ្មែរ ដែល​សម្រិត​សម្រាំង​ឡើងសម្រាប់​យុវជន​ខ្មែរ ចាប់​ពីកុមារ​តូចរហូត​ដល់​យុវវ័យ។

តាំងពីឆ្នាំ​២០០០​មក ស៊ីប៉ា​បានបោះ​ពុម្ពសៀវភៅ​៨ក្រុម សរុប​មាន​ជាង​១០០​ចំណង​ជើង និង​មាន​ចំនួន​ជាង១លានក្បាល។ ស៊ីប៉ា​ក៏បាន​ជួយ​អ្នកនិពន្ធ និង​អ្នក​គំនូ​រ​ជនជាតិខ្មែរ​ដែល​នៅវ័យ​ក្មេង​មួយ​ចំនួន ដោយ​លើក​ស្ទួយ​អាជីព​ការងារ​របស់ពួក​គេ តាម​រយៈ​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​អំពី​ការ​តែង​និពន្ធ និង​ការ​គូររូប​ផង និង​តាម​រយៈ​ការ​បោះពុម្ព​ស្នាដៃ​របស់​ពួក​គេ​ផង។

ក្រុមសៀវភៅ

[កែប្រែ]
  • សៀវភៅរូបភាពកុមារ

មើលផងដែរ

[កែប្រែ]


ឯកសារយោង

[កែប្រែ]

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]