ឃឹមធំ
អំពីឃឹមធំ
[កែប្រែ]ឃឹមធំជាឧបករណ៍មានខ្សែសំនៀងច្រើន និងកំពុងមានប្រជាប្រិយភាពខ្លាំងក្លាបំផុតក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ។ ដែលបែងចែកឧបករណ៍ ឃឹម ជា ២ប្រភេទ គឺឃឹមតូច និងឃឹមធំ ។ ឧបករណ៍ទាំងពីរប្រភេទនេះ មានមុខងារសំខាន់ក្នុងវង់ភ្លេងល្ខោនបាសាក់ក្នុងវង់ភ្លេង មហោរីច្នៃ, លើសពីនេះទៅទៀត ឃឹមតូច ត្រូវបានគេយកទៅប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប, វង់ភ្លេងអាយ៉ៃ និងវង់ភ្លេង ប្រជាប្រិយខ្លះទៀត ។
ទ្រង់ទ្រាយ
[កែប្រែ]ឃឹមធំមានរាងទ្រវែងដូចស្លាបសត្វមេអំបៅ មាន÷
តួស្នូក
[កែប្រែ]តួស្នូកបែងចែកជា ៤ផ្នែកគឺ÷
- ជញ្ជាំង
- ស្នូក
- បាតស្នូក
- សន្ទះស្នូក
ប្រអប់សំនៀង
[កែប្រែ]ប្រអប់សំនៀង និងធ្វើអំពីឈើស្រាល ដូចជា ឈើស្ពង់ ឈើផ្ដៀក និងឈើរលួសសំរាប់ធ្វើ ជាសន្ទះ ។ មានខ្ទង់វែងៗ២ដាក់លើសន្ទះសំរាប់ទ្រខ្សែសំនៀង ដែលធ្វើអំពីប្រភេទ ឈើរឹង ជួនកាលមានបិទឆ្អឹងបន្ដុបលើថែមទៀតផង ។
អន្លូង
[កែប្រែ]អន្លូងសំរាប់គោះខ្សែមាន២ធ្វើអំពីបន្ទះឫស្សីស្ដើង ទន់អាចរលាស់បាន ប៉ុន្ដែទុកត្រមោងនៅខាងគោះខ្សែ ជួនកាលត្រង់ ត្រមោងនោះ មានរុំកំណាត់បន្ថែមទៀតដើម្បីឱ្យសំលេងឮងំ ។ គេកាន់អន្លូងនៅចុង ម្រាមដៃម្ខាងមួយៗ ងាយនឹងរលាស់បានល្អជាងកាន់ក្ដាប់ជាប់នឹងបាតដៃ ។ នៅពេលវាយឃឹមម្ដងៗ គេត្រូវប្រើអន្លូងទាំងពីរស្មើភាពគ្នា មិនមានអន្លូងនៅដៃណាប្រើច្រើនជាងដៃណាឡើយ ។
ខ្សែ
[កែប្រែ]គេយកខ្សែលោហធាតុធ្វើជាខ្សែសំនៀង។ ចំពោះការរឹតខ្សែសំនៀងឃឹម គេតែងតែយកសំនៀងផ្លែរនាតឯកជាសំនៀង កំណត់ ឬឧបករណ៍ណាមួយផ្សេងទៀតដែលបានរឹតចម្លងពីសំនៀងរនាតឯក ។ ការរឹតសំនៀងនេះគេហៅថា “រឹតផ្លែ១, ផ្លែ២, ផ្លែ ៣, ផ្លែ៤។ល។” ។
សំនៀង
[កែប្រែ]ឃឹមនេះមានដំណើរសាច់បទខុសពីឃឹមតូច គឺវាត្រូវប្រើ សំនៀងផ្ដក់ៗ កាត់ពីមុខកាត់ពីក្រោយឧប ករណ៍ដទៃ ធ្វើឱ្យសំនៀងធំៗរបស់ខ្លួនលេច ធ្លោឡើងក្នុងចំណោមឧបករណ៍ដទៃក្នុងពេល ប្រគំរួមម្ដងៗ។
ខ្ទង់
[កែប្រែ]ឃឹមធំមានខ្ទង់វែងៗ២ ដាក់នៅលើសន្ទះឆ្វេង១ ស្ដាំ១ ។ លើខ្ទង់ វែងនីមួយៗចែកជា ខ្ទង់ខ្លីៗសំរាប់ទ្រខ្សែ ឃឹមខ្លះមាន៧ខ្ទង់ខ្លី ខ្លះមាន៨ខ្ទង់ខ្លី និងខ្លះ ទៀតមាន១០ខ្ទង់ខ្លី ។
- ជួរខ្ទង់ខាងឆ្វេង (ក្រុមខ្សែឯក) អាចប្រើសំនៀងបានទាំង សងខាង។ នៅលើ ខ្ទង់ខ្លីនីមួយៗ ជួរខាងឆ្វេង មានខ្សែសំនៀង ៣ សំរាប់សំនៀងតែ១ ។
- ជួរខ្ទង់ខាងស្ដាំ (ក្រុមខ្សែគ) អាចប្រើសំនៀងបានតែម្ខាងទេ ។ នៅលើខ្ទង់នីមួយៗ ជួរខាងស្ដាំ មានខ្សែសំនៀងតែ២សំរាប់ សំនៀងតែមួយដែរ ។
ការរឹតខ្ទង់ និងការប្រគុំ
[កែប្រែ]ឃឹមធំមាន ៧ ខ្ទង់ខ្លី ត្រូវរឹតខ្សែសំនៀងតាមប្រភេទវង់ភ្លេង នីមួយៗដូចជា÷
ប្រើប្រាស់បានតែក្នុងវង់ភ្លេងល្ខោន បាសាក់ និងវង់ភ្លេងមហោរីច្នៃ ។ ក្នុងវង់ភ្លេងល្ខោនបាសាក់ ឃឹមធំត្រូវរឹត ខ្សែត្រង់ខ្ទង់ទី៥ (រាប់ពីខ្ទង់សំនៀងតូចទៅ ខ្ទង់សំនៀងធំ) ក្នុងក្រុមសំនៀងឯកជួរ កណ្ដាលស្មើនឹងសំនៀងផ្លែ៨របស់រនាតឯក និងស្មើសំនៀងមី 9ំិប របស់តន្ដ្រីសាកល ។ ប្រើក្នុងវង់ភ្លេងមហោរីច្នៃ ឃឹមធំនេះត្រូវ រឹតខ្សែត្រង់ខ្ទង់ទី៥ដដែល ស្មើនឹងសំនៀងផ្លែ ៩របស់រនាតឯក និងស្មើសំនៀងរ៉េ 9្របៃ របស់តន្ដ្រីសាកល ។ តាមប្រសាសន៍របស់ដូនតាយើងខាងតន្ដ្រី ថា “ឃឹមទាំងពីរប្រភេទនេះបានហូរចូលមក ដល់កម្ពុជាតាមរយៈវង់ល្ខោនទ្រើងឃ្លោក (ល្ខោនបាសាក់) ក្នុងរវាងឆ្នាំ១៩៣០ មកពី ប្រទេសវៀតណាមប៉ែកខាងត្បូង គឺមកពី ខេត្ដបាសាក់ដែនដីកម្ពុជាក្រោម ជាអតីតដែន ដីរបស់រាជាណាចក្រកម្ពុជា” ៕ (ស្រាវជ្រាវចងក្រងដោយ លោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)
- ចំណាំ មានកម្មវិធីទូរទស្សន៍មួយ បានសួរសំនួរទៅបេក្ខជនថា "តេីល្ខោនទ្រេីងឃ្លោកមានដេីមកំណេីតពីប្រទេសណា?" ចម្លេីយត្រឹមត្រូវដែលកម្មវិធីផ្ដល់អោយគឺ ប្រទេសវៀតណាម។