ឃុំដំណាក់សុក្រំ
ឃុំវត្តអង្គខាងជើង
[កែប្រែ]ស្រុកបន្ទាយមាស
ជាឃុំមួយស្ថិតនៅ ស្រុកដងទង់ ខេត្តកំពត នៃ ប្រទេសកម្ពុជា ។ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៣ ដល់ស្រុកឈូក ហើយយើងធ្វើដំណើរពីស្រុកឈូកទៅស្រុកដងទង់ បើយើងធ្វើដំណើរតាមផ្លូវប្រហែល៨km នៅខាងស្ដាំដៃមានខ្លោងទ្វាមានឈ្មោះវត្ដសុវ៉ាន់ជលសារ។
ឃុំដំណាក់សុក្រំ (អង់គ្លេស: Damnak Sokram Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកដងទង់ ខេត្តកំពត មាន ០៥ភូមិ៖
ឃុំដំណាក់សុក្រំ | |||
---|---|---|---|
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរអង់គ្លេស | |
០៧០៥០១០១ | ភូមិត្រពាំងតាមាស | Trapeang Ta Meas Village | |
០៧០៥០១០២ | ភូមិអង្គ រពាក់ | Angk Ropeak Village | |
០៧០៥០១០៣ | ភូមិឃ្ជាយខាងលិច | Khcheay Khang Lech Village | |
០៧០៥០១០៤ | ភូមិត្រពាំងឫស្សី | Trapeang Ruessei Village | |
០៧០៥០១០៥ | ភូមិក្រាំងអំពៅ | Krang Ampov Village |
ព្រំប្រទល់នៃឃុំដំណាក់សុក្រំ
ឃុំដំណាក់សុក្រំ | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
ឃុំវត្តអង្គខាងជើង ស្រុកបន្តាយមាស | ឃុំមានរិទ្ធិ ស្រុកដងទង់ | ឃុំដងទង់ខាងជើង ឃុំដងទង់ ស្រុកដងទង់ | ឃុំបឹងនិមល ឃុំដូនយ៉យ ឃុំបានៀវ ស្រុកឈូក |
ឃុំដំណាក់សុក្រំមានភូមិចំនូន៥ភូមិដូចជា ៖
- ភូមិឃ្ជាយខាងលិច
- ភូមិឃ្ជាយខាងកើត
- ភូមិអង្ករពាក់
- ភួមិត្រពាំងរមាស
- ភូមិព្រៃក្រាំង ។
ឃុំដំណាក់សុក្រំ មានព្រំប្រទល់ខាងកើតជាប់ឃុំទទុង ខាងត្បូងជាប់ឃុំដងទង់ ខាងលិចជាប់ឃុំអង្ករមាស និងខាងជើងជាប់ឃុំបានៀវ ។
ប្រជាជន និង ការអភិវឌ្ឈន៍
[កែប្រែ]ប្រជាជនភាគច្រើនប្រកបរបរធ្វើស្រែចំការ និង រដូវប្រាំងច្រើនតែដាំដំនាំផ្សេងៗជាច្រើន ។ ប្រជាជននៅភូមិនេះមានជីវភាពធូធាជាមធ្យម ដោយសារតែប្រជាជនខិតខំប្រកបរបររកស៊ីមិនខ្លាចនឿយហត់។
ភូមិនេះមានប្រជាជនច្រើន ហើយច្រើនតែសង់ផ្ទះធ្វើអំពីឈើបែបបុរាណ។ ភូមិឃ្ជាយខាងលិចមានវត្ដមួយឈ្មោះ វត្ដសុវ៉ាន់ជលសារ និងមានអនុវិទ្យាល័យអង្គតាមាសមួយផងដែរ ។ ហើយមានសាលាបឋមសិក្សាឈ្មោះថាសុវ៉ាន់ជលសារ ។ ជាឃុំមួយកំពង់អភិវឌ្ឍន៍ មានផ្លូវថ្នល់ខ្វាត់ខ្វែងដើម្បីងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ធ ។
ចំពោះទេសភាពវិញនៅរដូវវស្សាឃើញតែដំនាំស្រូវនៅគ្រប់វាលស្រែល្វិងល្វើយ មានសត្វកុកហើរដើររកចំនីនៅតាមវាលស្រែ នៅពេលជិតយប់វាហើររកកន្លែងដេកនៅតាមដងស្ទឹង គួរអោយចង់គយគន់។ ចំនែកនៅរដូវប្រាំងឃើញថាវាមានអាកាសធាតុក្ដៅក៏ប្រជាជនខិតខំបំពេញការងាររៀងៗខ្លួន ចំពោះអ្នកមានទីលំនៅ នៅជិតតំបន់ស្ទឹងគាត់ឧស្សាហ៏ ដាំដំនាំបន្លែផ្លែឈើច្រើនណាស់។ នៅក្នុងឃុំនេះរាជរដ្ផាភិបាលយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះប្រជាជនក្រីក្រនៅតាមភូមិ ពួកគាត់ជួយផ្នែកប្រភពទឹក ធ្វើអណ្ដូង ធ្វើបង្គន់អនាម័យជាដើម។ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការ ដៃគូអភិវឌ្ឍន៍ធំៗ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាទៅលើវិស័យកសិកម្ម ឃុំដំណាក់សុក្រំមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតំរូវការ ក្នុងស្រុក។
ការអភិវឌ្ឍន៍ប្រព័ន្ធធារាស្រ្ត គឺជាគន្លិះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនឹងការបណ្តុះបណ្តាលចំនេះដឹងដល់ប្រជាកសិករខេត្ត អំពីការប្រើប្រាស់ពូជ ប្រភេទដី និងវិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពីសត្វល្អិតចង្រៃ ជាពិសេសសត្វមមាចត្នោត គឺជាអ្វីដែលខេត្ត កំពតសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំពោះខាងផ្នែករមណីដ្ធានមិនទាន់មានទេ ដោយសារតែនៅក្នុងឃុំដំណាក់សុក្រំជាឃុំដែលស្ថិតនៅតំបន់ដាច់ស្រយ៉ាលឆ្ងាយពីទីក្រុង ។