ឃុំសំរោងលើ (ស្រុកបន្ទាយមាស)
ឃុំសំរោងលើគឺជាឃុំមួយដែលស្ថិតនៅក្នុងស្រុកបន្ទាយមាសខេត្តកំពត ចំពោះការគោរពប្រត្តិបត្តសាសនាវិញអ្នកឃុំនេះកាន់សាសនាព្រះពុទ្ធ។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា ) ប្រជាជនរស់នៅក្នុងភូមិមានសន្តានចិត្តល្អ មិនចេះរករឿងគ្នាមិនច្រណែនឈ្នានីរឺបៀតបៀនអ្នកដទៃឡើយ ចេះគោរពសិទ្ធគ្នាទៅវិញទៅមក មិនប្រកាន់វណ្ណ:ពណ៍សប្បុលរឺអ្នកក្រឡើយ
សេដ្ធកិច្ចឃុំសំរោងកាលពីឹឆ្នាំ២០១៤ ការប្រមូលផលគឺមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦ មានការធ្លាក់ជាលំដាប់ផងដែរពីព្រោះអាកាសធាតុមិនអំណោយផល មានគ្រោះទឹកជំនន់ ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ។
អាកាសធាតុ
[កែប្រែ]ប្រែប្រួលទទួលខ្យល់មូសុងក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។
ចំពោះការអប់រំនៅក្នុងឃុំសំរោងលើនេះពុំសូវមានការអប់រំប៉ុន្មានទេ ព្រោះគ្រួសារខ្លះមានជីវភាពខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះ ។ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅកលកវិទ្យាល័យ។
ទេសចរណ៍
[កែប្រែ]ឃុំសំរោងលើ ខេត្តកំពត ។ គ្មានកន្លែងសំរាប់ភ្ញៀវទេសចរណ៍សំរាប់ដើរទស្សនាកំសាន្តនោះទេ។
ការអភិវឌ្ឍន៏ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ។ហើយនៅក្នុងឃុំនេះមានភូមិចំនួន៦ដូចជា
ប្រវត្តិសាស្រ្ត
[កែប្រែ]កាលពីដើមឡើយត្រាំសរស គ្រាន់តែភូមិមួយដែលស្ថិតនៅក្នុងវាលស្រែច្រើន ហើយក្រោយមកប្រជាជនដែលរស់នៅក្នុងភូមិនោះមានជំនឿរលើបរមី និងមានគ្រូខ្មែរច្រើន ។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។ មិនមានទឹកស្អាត និង អគ្គីសនី គ្រប់គ្រាន់សម្រាប់ប្រើនោះទេ។ប្រជាពលរដ្ខបានពឹងផ្អែកទៅលើទឹកអណ្តូងនិង ភ្លើងទាន និង ចង្កៀងជាចំបង!ហើយរាល់ការធ្វើដំណើរគឺធ្វើតាម រទះគោ(តាមស្រែ) ឬ ថ្មើរជើង ព្រោះផ្លូវ តូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ។
កាលពីដើមឡើយភូមិត្រាំសរស គ្រាន់តែភូមិមួយដែលស្ថិតនៅក្នុងវាលស្រែច្រើន ហើយក្រោយមកប្រជាជនដែលរស់នៅក្នុងភូមិនោះមានជំនឿរលើបរមី និងមានគ្រូខ្មែរច្រើន ។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។ មិនមានទឹកស្អាត និង អគ្គីសនី គ្រប់គ្រាន់សម្រាប់ប្រើនោះទេ។ប្រជាពលរដ្ខបានពឹងផ្អែកទៅលើទឹកអណ្តូងនិង ភ្លើងទាន និង ចង្កៀងជាចំបង!ហើយរាល់ការធ្វើដំណើរគឺធ្វើតាម រទះគោ(តាមស្រែ) ឬ ថ្មើរជើង ព្រោះផ្លូវ តូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ។
- ភូមិត្រាំសរសរ
- ភូមិដំណាក់ត្រយឹង
- ភូមិបរិវាស
- ភូមិគាថាវង្ស
- ភូមិដំណាក់ចំបក់
- ភូមិព្រៃឈ្នៀត