ឃុំស្វាយទង់ខាងជើង
==ឃុំសា្វយទង់ខាងជើង==
ជាស្រុកល្បីល្បាញក្នុងខេត្តកំពត។ប្រជាជនក្នុងស្រុកប្រមាណ៧០%ជាកសិករ១០%ជាអាជីវករនិង២០%ជានាក់បំរើការរដ្ឋ។សេដ្ឋកិច្ចក្នុងស្រុកនេះ ពឹងផ្អែកទៅលើវិស័យកសិកម្មរបស់ប្រជាជនប៉ុន្តែពានិជ្ជកម្មវិញមានភាពក្លាំក្លាដោយសារមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។រហូតមកដល់ឥលូវ
វិសយ័ពានិជ្ជកម្មនេះមានភាពក្លាំងក្លាដោយសារមាន ការស្ថាបនានូវផ្លូវថ្មីមួយ ព្រមទាំងមាន កាស៊ីណូរ ដែលនៅជាប់និងច្រកព្រំដែនប្រទេស ទាំងពីរ។ហូតមកដល់ស្រុកកំពង់ត្រាច។ការចាប់កសាងផ្លួវនេះមានផលប៉ៈពាល់ចំពោះផ្ទះរបស់ប្រជាជនជាច្រើនប៉ុន្ដែដំណោះស្រាយជាច្រើន ត្រូវបានសំរួលហើយការកសាងចាប់ធ្វើបន្ដ។
មានការអភិវឌ្ឍន៍ផ្លូវថ្នល់
[កែប្រែ]គំរោងកសាងជាច្រើន កំពុងតែចាប់ផ្ដើមបន្ដិចម្ដងៗនៅក្នុងសហគមន៍ ដែលជាផ្នែកមួយដែលធ្វើ ឲ្យប្រជាជនមាន ជាភាពធូរធា។ ប៉ុន្តែឃុំស្វាយទង់ខាងជើងគឺជាឃុំមួយដែលមានប្រជាជនចំនួន២០០គ្រួសារ ជាតំបន់មួយដែលដាច់ត្រយ៉ាលឆ្ងាយពពីរផ្សារពិបាក និងការធើ្វដំណើរប្រជាជននៅទីនោះភាគច្រើនតែកសិករធើ្វស្រែចំការ និងចិញ្ជឹមសត្វ។
ឃុំដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាច រួមមាន ១៤ឃុំ
[កែប្រែ]ឃុំបឹងសាលាខាងជើង ឃុំបឹងសាលាខាងត្បូង ឃុំដំណាក់កន្ទួតខាងជើង ឃុំដំណាក់កន្ទួតខាងត្បូ ឃុំកំពង់ត្រាចខាងកើតឃុំកន្ថោរខាងជើ ឃុំកន្ថោរខាងកើតឃុំកន្ថោរខាងលិចឃុំព្រែកក្រឹសឃុំឫស្សីស្រុកខាងកើតឃុំឫស្សីស្រុកខាងលិចឃុំស្វាយទងខាងជើងឃុំស្វាយទងខាងត្បូង។ ការរស់នៅរបស់ប្រជាពរដ្ឋពឹងផ្អែកទៅលើកសិកម្ម ជាសំខាន់ព្រោះប្រជាជនប្រមាណ ៨០% ទៅ ៨៥%ជាកសិករ ហើយ កសិកម្មផ្ដល់ ៥០%នៃផលិតផលជាតិ សរុប។ ផលិតផលកសិកម្មរួមមានដំណាំស្រូវ និងដំណាំរួមផ្សំ ៦៣% ការចិញ្ចឹមសត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះ បញ្ជាក់ឲ្យឃើញថាប្រជាជនក្នុងស្រុកកំពង់ត្រាចមានកម្រិតជីវភាពទាបនូវឡើយ ។
យល់ដឹង
[កែប្រែ]ប្រជាជនកម្ពុជាយើងភាគច្រើនរស់នៅតាមជនបទ ហើយប្រកបរបរកសិកម្ម។ ទោះបីប្រទេសកម្ពុជាមានផ្ទៃដីសម្រាប់ដំណាំស្រូវពី ៨៥%ទៅ ៩០%ក៏ដោយក៏ គ្រួសារមួយចំនួនផលិតស្រូវពុំបានគ្រប់គ្រាន់តាតម្រូវការឡើយ។២០០គ្រួសារជាតំបន់មួយដែលដាច់ត្រយ៉ាល ឆ្ងាយពពីរផ្សារពិបាក និងការធើ្វដំណើរប្រជាជននៅទីនោះភាគច្រើនតែកសិករធើ្វស្រែចំការ និងចិញ្ជឹមសត្វ។
ប្រភេទកសិករ
[កែប្រែ]តាមការស្រាវជ្រាវបានឲ្យដឹងថា ចំនួនគ្រួសារដែលប្រកបរបរកសិកម្មមានប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារនៅទូទាំងប្រទេស។ គេអាចចែកប្រភេទ កសិករទាំងនោះជាប្រភេទធំៗដូចតទៅ ៖ កសិករផលិតស្រូវ ឬ អ្នកស្រែ ៖ មានចំនួនច្រើនជាងគេក្នុងប្រទេស និងនិយម ធ្វើស្រូវវស្សា (រដូវភ្លៀង)លើផ្ទៃដីទំនាប។ កសិករទាំងនោះអាចរកប្រាក់ដើម្បី បង្គ្រប់ចំណូលរបស់ពួកគេដោយការងារផ្សេងៗទៀត (ចិញ្ចឹមសត្វនិង ឡើងត្នោត)ឯកសិករមួយចំនួនទៀត ធ្វើស្រូវប្រដេញទឹក និងស្រូវប្រាំង នៅចុងរដូវវស្សា ពេលទឹកស្រកតាមដងទន្លេ មាត់បឹង និងព្រែកនានា។ កសិករទាំង នោះអាចរកប្រាក់បំពេញតម្រូវការរបស់ពួកគេបានដោយស្វែងរកការងារធ្វើតាមរដូវ នៅទីប្រជុំជន ទីក្រុង ការងារ កាប់អុស និងធ្វើធ្យូង។ កសិករនៅតំបន់ដីខ្ពស់ ៖ គេដាំដំណាំ អចិន្ត្រៃយ៍ ឬ តាមរដូវ ដូចជា៖ ពោត ដំឡូង សណ្ដែក ល្ង...។ល។ កសិករខ្លះទៀត ចិញ្ចឹមសត្វ និង ធ្វើស្រូវ ប្រដេញទឹក។ កសិករធ្វើចំការ ឬ កសិករមិនដាំស្រូវ ៖ ពួកគេដាំដំណាំផ្សេងៗនៅតាមបណ្ដោយមាត់ទន្លេ ស្ទឺង និងដី ទួលនានា ដូចជាថ្នាំជក់បន្លែ ផ្កា...។ល។ កសិករទាំងនេះមានការងារបន្ទាប់បន្សំរបស់ពួកគេគឺ ចិញ្ចឹមសត្វ ដាំឈើហូបផ្លែ និងនេសាទ។ កសិករក្នុង បណ្ដាខេត្តភូមិភាគឦសាន (រតនះគីរី មណ្ឌលគីរី)និងតំបន់ព្រៃភ្នំនានា ច្រើនធ្វើដំណាំព្រៃដុត មាន ស្រូវ ពោត ដំឡូង និងរុក្ខជាតិផ្ដល់មើម ជាដើម។ ក្រៅពីនេះ ពួកគេស្វែងរកអនុផលព្រៃឈើ និងបរបាញ់សត្វ។ក្នុងវិស័យកសិកម្មកម្ពុជា ស្ត្រីបានដើរតួនាទីសំខាន់ណាស់បន្ថែមលើការងារផ្ទះសំបែង
(ដាំបាយ បុក កិនស្រូវ ដងទឹក រកអុស និងថែទាំកូនចៅ)។ ស្ត្រី ត្រូវ ដាំដំណាំ ប្រមូលផល មើលថែទាំសត្វពាហនៈ និងត្រូវទៅលក់ផលិតផល នៅឯទីផ្សារទៀតផង។
ដំណាំស្រូវ
[កែប្រែ]ប្រព័ន្ធផលិតស្រូវអាចមានលក្ខណះខុសប្លែកគ្នាទៅតាមតំបន់ទីតាំងភូមិសាស្ត្រ របបទឹក រដូវដាំដុះ និងកម្រិតត្រួតពិនិត្យផ្សេងៗ។ ដូចនេះគេអាចចែក ប្រព័ន្ធ ផលិតស្រូវដូចតទៅ % ស្រូវវស្សា ៖ ត្រូវបានគេដាំនៅទូទាំងប្រទេសចាប់ពីខែឧសភា ដល់ខែតុលា។ ទំហំដីប្រែប្រួលទៅតាមដង់ស៊ីតេប្រជាជន គឺ ១ហិចតានៅខេត្តកំពង់ស្ពឺ និង តិចជាង៥ហិចតានៅខេត្តបាត់ដំបង រីឯទិន្នផលក៏ប្រែប្រួលទៅតាមតំបន់ដែរ។ ខេត្តដែលផ្ដល់ស្រូវច្រើនជាងគេគឺខេត្ត បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង តាកែវ សៀមរាប កំពង់ធំ ព្រៃវែង និងស្វាយរៀង។
ស្រូវប្រាំង ៖ គេធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូង និងបាចទឹកបញ្ចូល នៅរដូវទឹកស្រក។ ខេត្តដែលធ្វើស្រូវប្រាំងសំខាន់ៗ មាន តាកែវ ព្រៃវែង និង កណ្ដាល។ ស្រូវប្រាំងទទួលបានទិន្នផលខ្ពស់ជាងស្រូវវស្សា តែទាមទារឲ្យមានការថែទាំជាប្រចាំ។ ស្រូវឡើងទឹក ៖ តំបន់ស្រូវឡើងទឹកសំខាន់ៗស្ថិតនៅជុំវិញបឹងទន្លេសាប និងកំហូងនានាតាមបណ្ដោយទន្លេមេគង្គក្នុងខេត្តកំពង់ចាម ព្រៃវែង និងតាកែវ។ ស្រូវឡើងទឹកអាចធន់នឹងកំពស់ទឹក ២ម ទៅ ៥ម។ ស្រូវឡើងទឹកបានផ្ដល់ទិន្នផលខ្ពស់ដូចស្រូវប្រាំងដែរ។ ស្រូវឡើងទឹកជាប្រភព ស្រូវធ្ងន់ដែលរយៈពេលដាំដុះ ពី ៨ ទៅ៩ខែទើបអាចប្រមូលផលបាន។ប្រសិនបើលោកអ្នកចង់ស្វែងយល់លំអឹតពីពូជស្រូវទាំងនេះសូមអញ្ជើង ទស្សនា www.maff.gov.kh
ដំណាំកៅស៊ូ
[កែប្រែ]កៅស៊ូមានប្រភពនៅប្រទេសប្រេស៊ីល ហើយនាំចូលមកប្រទេសកម្ពុជាដោយក្រុមហ៊ុនបារាំងកាលពីឆ្នាំ ១៩២០។ គេដាំកៅស៊ូនៅតំបន់ដីក្រហមក្នុង ខេត្ត កំពង់ចាម ក្រចេះ រតនះគីរី និង ក្រុងព្រះសីហនុ។ មុនឆ្នាំ ១៩៧០ ចំការកៅស៊ូកម្ពុជាមាន ៦៧០០០ហិចតា ឲ្យផល ៥២០០០តោនក្នុងមួយឆ្នាំ។ សព្វថ្ងៃគេ កាប់ដើមកៅស៊ូចាស់ៗចោល និងដាំថ្មីជំនួសវិញ។ ក្នុងឆ្នាំ ១៩៩៩ ផ្ទៃដីចៀរជ័រកៅស៊ូមាន ៣៩៧១៨ហិចតា និងឲ្យផលជ័រស្ងួតបាន ៤៥២០៣តោន ហើយ បញ្ចេញលក់ជ័រស្ងួតបាន ៤៤៣៧៦តោន។ ប្រទេសកម្ពុជាមានលទ្ធភាពច្រើនក្នុងការពង្រីកដំណាំកៅស៊ូ ព្រោះប្រទេស យើងមានដីក្រហមរហូតដល់ទៅ ៧១៦០០០ហិចតា។ ដំណាំកៅស៊ូមានសារៈសំខាន់ខ្លាំងក្នុងសេដ្ឋកិច្ចជាតិ ព្រោះដំណាំនេះផ្ដល់នូវរូបធាតុដើម សម្រាប់ឧស្សាហកម្មកៅស៊ូក្នុងស្រុក និងនាំចេញ ហើយផ្តល់ការងារដល់ប្រជាជនយើងបានមួយចំនួនធំ។
ដំណាំផ្សេងៗទៀ
[កែប្រែ]ក្នុងឆ្នាំ ១៩៩៩ ក្រៅពីដំណាំស្រូវ និងដំណាំកៅស៊ូ គេឃើញមានដំណាំជាច្រើនទៀតដូចជា ពោត (៥៩៨៣៥ហិចតា) សណ្ដែកសៀង (៣៥០៨៥ហិចតា) សណ្ដែកបាយ (២៦១៨២ហិចតា) ដំឡូងឈើ (១៤០៣៩ហិចតា) ល្ង (១៦៤៦២ហិចតា) សណ្ដែកដី (១០៥៨៧ហិចតា) អំពៅ(៨៤១៧ហិចតា)ថ្នាំជក់(៨២៩២ហិចតា) ល្ហុងប្រេង(១៥២១ហិចតា) ក្រចៅ(២៧៣ហិចតា)...និងបន្លែ (៣១៤៥០ហិចតា)។
ការចិញ្ចឹមសត្វ
[កែប្រែ]នៅប្រទេសកម្ពូជាយើង ការចិញ្ចឹមសត្វទទួលបានផលទាបនូវឡើយ ហើយមានលក្ខណះតូចតាចនៅក្នុងតែរង្វង់គ្រួសារ និងខ្វះបច្ចេកទេស។ ការចិញ្ចឹមសត្វនេះ មិនបម្រើឲ្យឧស្សាហកម្ម ឬជំនួញទេ វាបម្រើឲ្យតែការងារកសិកម្មប៉ុណ្ណោះ ព្រោះសព្វថ្ងៃនេះគោ និង ក្របី ៩០% ត្រូវបានគេ ប្រើប្រាស់ជាកំលាំង អូសទាញ។ ការចិញ្ចឹមគោទៅអនាគតអាចបម្រើឲ្យឧស្សាហកម្មបាន ព្រោះសព្វថ្ងៃគេបង្កើតស្ថានីយចិញ្ចឹមគោមួយកន្លែង នៅភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ដែលមាន ពូជគោល្អៗជាច្រើន។ ការចិញ្ចឹមសត្វបានរួមចំណែកយ៉ាងសកម្មក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាយើង។
ទំនាក់ទំនងរវាងការដាំដុះ អាជីវកម្មព្រៃឈើ និងនេសាទ
[កែប្រែ]ការដាំដុះ ព្រៃឈើ និងនេសាទ ជាភោគទ្រព្យយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពូជា ហើយកសិករបានពង្រីកប្រព័ន្ធផលិតកម្មដែល គេបានរ៉ាប់បញ្ចូលធាតុគន្លឹះ ទាំងបីនេះ។ នៅពេលដែលកសិកររំពឹងលើដីដាំដុះដើម្បីធ្វើផលិតកម្ម (ដំណាំ និង ការចិញ្ចឹមសត្វ)កម្រៃ ដែលបានមកពីអាជីវកម្មព្រៃឈើ និងនេសាទ ក៏ជា ចំណែកមួយសំខាន់នៃប្រព័ន្ធកសិកម្មមួយដែរ។ មុនឆ្នាំ ១៩៧០ សកម្មភាពអភិ វឌ្ឍហាក់បីដូចជាមានលំនឹង ក៏ប៉ុន្តែជាមួយនឹងកំណើនប្រជាជន ដែលកើនឡើង ឥតឈប់ឈរ និងកំណែប្រែសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ ចទីផ្សារក្រោយឆ្នាំ ១៩៩៣ គេសង្កេតឃើញសញ្ញាណនៃការបំផ្លិច បំផ្លាញបរិស្ថានមានសភាពធ្ងន់ធ្ងរឡើងៗ។ អតិផលនៃប្រព័ន្ធកសិកម្មនាំឲ្យ មានកំណើនបម្រើបម្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមី ប៉ុន្តែថ្នាំសម្លាប់សត្វ ល្អិត និងជីគីមីទាំងនោះហូរទៅផ្ដុំគ្នានៅទន្លេ និង បឹងដែលបំផ្លាញ មច្ឆាជាតិមិនតិចទេ។