ចង្វាក់ សារ៉ាវ៉ាន់
ចង្វាក់ សារ៉ាវ៉ាន់ គឺជាចង្វាក់ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ ដែលបង្កើតឡើងដំបូងដោយ លោក កវីវ៉ែន ដែលជាស្នាដៃនិពន្ធបទភ្លេងដ៏អស្ចារ្យ ដោយបំលែងពីចង្វាក់ ឆាឆា (Cha Cha) អោយទៅជាចង្វាក់ សារ៉ាវ៉ាន់ ដំបូងក្នុងឆ្នាំ ១៩៦០ ដោយបកស្រាយ ដោយអ្នកស្រី សូ សាវឿន អ្នកស្រីជាតារាចម្រៀងដំបូងបង្អស់ដែលច្រៀងបទចង្វាក់សារ៉ាវ៉ាន់មុនគេក្នុងប្រទេសកម្ពុជា គឺបទ (ឱ!ពពេជចៀបអើយ) ហើយអ្នកស្រីក៏ទទួលបានការចាប់អារម្មណ៍ តាំងពីពេលនោះមក ដោយអ្នកស្រីពេលនោះ ស្ថិតច្រៀងក្នុងវង់ភ្លេង «រាជតម្រួតភិរម្យ» របស់ក្រសួងមហាផ្ទៃ ។ ក្រោយមក រហូតដល់ ឆ្នាំ ១៩៧០ ក្រោយប្តូរពីរបប «សង្គមរាស្រ្តិនិយម» មករបប«សាធារណរដ្ឋខ្មែរ» វិញ ទើបអ្នកស្រីមកចូលរួមជាមួយវង់ភ្លេង«យោធាភិរម្យ» ក្រសួងការពារជាតិ តាមរយៈលោក កែវ ឯម ភាពល្បីល្បាញនៃចង្វាក់ សារ៉ាវ៉ាន់ បានរីកសាយល្បីខ្លាំងឡើងពាសពេញផ្ទៃប្រទេសកម្ពុជា តាមរយៈបទ លលកវាយំ រហូតដល់ឆ្នាំ ១៩៧១ បទចម្រៀងរបស់អ្នកស្រី សូ សាវឿន មានភាពល្បីសុះសាយ ទៅដល់ប្រទេស ថៃ និង ឡាវ តាមរយៈបទ សារ៉ាវ៉ាន់ ស្លៀកខ្យល់ ពេលនោះហើយដែល តារាចម្រៀងឡាវ យកច្រៀងជា Cover បន្តពីអ្នកស្រី ដោយមានឈ្មោះថា (Sa La Wan Rum Vong) ។
- ឱ!ពពេជចៀបអើយ
- លលកវាយំ
- សារ៉ាវ៉ាន់ ស្លៀកខ្យល់
- ផ្កាសណ្ដាន់ .ល.។
ពាក្យ សារ៉ាវ៉ាន់ (Saravann) គឺជាពាក្យដើមនៃភាសា ហុិនឌី របស់ឥណ្ឌា ដែលមានន័យថា ការសំដែង ផងដែរ ។
ឯកសារយោង
[កែប្រែ]- ដកស្រង់ចេញពី សៀវភៅ «មាសស្រោបនគរ»